តាមរយៈការជួបសំណេះសំណាលជាមួយឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសសិង្ហបុរី និងថ្នាក់ដឹកនាំធុរកិច្ចក្នុងតំបន់ លោក សុខ ឡេង បានបង្ហាញពីឆន្ទៈរបស់ធនាគារ វីង ក្នុងការផ្តល់សេវាកម្មហិរញ្ញវត្ថុស្តង់ដាអន្តរជាតិ ដែលគាំទ្រដល់អាជីវកម្មនានាក្នុងការវិនិយោគ ធ្វើពាណិជ្ជកម្ម និងរីកចម្រើនប្រកបដោយទំនុកចិត្តនៅកម្ពុជា។
តំណាងធនាគារ វីង លោក សុខ ឡេង នាយកគ្រប់គ្រងប្រាក់បៀវត្ស និងធនាគារសាជីវកម្ម បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលស្តីពី «ធុរកិច្ចប្រកបដោយចីរភាពប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ឆ្នាំ២០២៦» ដែលរៀបចំឡើងដោយស្ថាប័នព័ត៌មានអន្តរជាតិល្បីឈ្មោះ Bloomberg ក្នុងប្រទេសសិង្ហបុរី។ កិច្ចប្រជុំនេះមានការចូលរួមពី ថ្នាក់ដឹកនាំធុរកិច្ចក្នុងតំបន់ វិនិយោគិន អ្នករៀបចំគោលនយោបាយ និងតំណាងទូតនានា ដើម្បីផ្លាស់ប្តូរទស្សនទានលើកំណើនប្រកបដោយចីរភាព កិច្ចសហប្រតិបត្តិការឆ្លងដែន និងឱកាសវិនិយោគនានានៅក្នុងប្រទេសកម្ពុជា។
ក្នុងឱកាសនៃកិច្ចប្រជុំកំពូលនេះ លោក សុខ ឡេង បានជួបសម្តែងការគួរសមជាមួយ ឯកឧត្តម សុខ ខឿន ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារដ្ឋសិង្ហបុរី ព្រមទាំងបានពិភាក្សាជាមួយ ថ្នាក់ដឹកនាំធុរកិច្ចក្នុងតំបន់ជាច្រើនរូប ដើម្បីរឹតចំណងពាណិជ្ជកម្មរវាងកម្ពុជា និងសិង្ហបុរី ក៏ដូចជាប្រទេសដទៃទៀត ឱ្យកាន់តែប្រសើរឡើង។ កិច្ចពិភាក្សាទាំងនេះ បានរំលេចឱ្យឃើញពីសក្ដានុពលសេដ្ឋកិច្ចដែលកំពុងរីកចម្រើនរបស់កម្ពុជា និងបានសង្កត់ធ្ងន់ថា ភាពជាដៃគូរឹងមាំ គឺជាគន្លឹះដ៏សំខាន់ក្នុងការទាក់ទាញការវិនិយោគរយៈពេលវែង និងជួយជ្រោមជ្រែងដល់ក្រុមហ៊ុននានា ដែលចង់មកពង្រីកសក្តានុពលរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា។
លោក សុខ ឡេង បានលើកឡើងថា៖ “កិច្ចពិភាក្សាក្នុងកម្មវិធីនេះ បានបង្ហាញយ៉ាងច្បាស់ថា អាជីវកម្មនានាកំពុងត្រូវការដៃគូហិរញ្ញវត្ថុដែលគួរឱ្យទុកចិត្តបំផុត ដែលមិនត្រឹមតែយល់ច្បាស់ពីឱកាសក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចជួយជ្រោមជ្រែងដល់ការពង្រីកខ្លួនក្នុងតំបន់ផងដែរ”។
លោកបានគូសបញ្ជាក់ថា៖ “សម្រាប់ធនាគារ វីង យើងបានត្រៀមខ្លួនរួចជាស្រេច ក្នុងការនាំយកដំណោះស្រាយធនាគារសាជីវកម្ម និងហិរញ្ញប្បទានពាណិជ្ជកម្ម ដែលជួយសម្រួលដល់ការទូទាត់ឆ្លងដែន ជំរុញលំហូរសាច់ប្រាក់ និងផ្តល់ភាពកក់ក្តៅដល់ម្ចាស់អាជីវកម្ម ក្នុងការបោះជំហានទៅមុខជាមួយនឹងការរីកលូតលាស់ដោយភាពជឿជាក់នៅកម្ពុជា”។
សម្រាប់អាជីវកម្មដែលចង់រីកចម្រើន និងទទួលបានជោគជ័យនៅកម្ពុជា ធនាគារ វីង ផ្តល់ជូននូវដំណោះស្រាយសេវាធនាគារសាជីវកម្ម និងហិរញ្ញប្បទានពាណិជ្ជកម្មសម្បូរបែប ដើម្បីជួយសម្រួលដល់ប្រតិបត្តិការអាជីវកម្ម និងចាប់យកឱកាសរីកចម្រើនថ្មីៗថែមទៀតផង។ អតិថិជនអាចប្រើប្រាស់សេវាកម្មសំខាន់ៗជាច្រើន រួមមាន៖ លិខិតឥណទាន លិខិតធានាពីធនាគារ សេវាបេឡានិច័យ និងឥណទានសក្ខីបត្រជំនឿទុកចិត្ត ដែលបច្ចុប្បន្នសេវាទាំងនេះកំពុងផ្តល់ជូនពិសេសជាមួយការបញ្ចុះតម្លៃរហូតដល់ ៥០%។
តាមរយៈកិច្ចសហការជាមួយអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ធនាគារ វីង ក៏បានជួយសម្រួលអាជីវកម្មនានា ក្នុងការបង់ពន្ធគយតាមប្រព័ន្ធឌីជីថល ព្រមទាំងអាចទទួលបានឥណទានមានទ្រព្យបញ្ចាំរហូតដល់ ៥ លានដុល្លារអាមេរិក ឬឥណទានគ្មានទ្រព្យបញ្ចាំរហូតដល់ ៥០០.០០០ ដុល្លារអាមេរិក។ ដើម្បីពង្រឹងលំហូរសាច់ប្រាក់ឱ្យកាន់តែប្រសើរបន្ថែមទៀត អតិថិជនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ នឹងទទួលបានការប្រាក់០% សម្រាប់រយៈពេល ៧ ថ្ងៃដំបូង បន្ទាប់ពីទទួលបានកម្ចីយកទៅប្រើប្រាស់។ ដំណោះស្រាយទាំងនេះ នឹងជួយឱ្យអាជីវកម្មគ្រប់គ្រងលំហូរសាច់ប្រាក់បានកាន់តែមានប្រសិទ្ធភាព ពន្លឿនការបញ្ចេញទំនិញពីគយ កាត់បន្ថយការពន្យាពេលដឹកជញ្ជូន និងចាប់យកឱកាសថ្មីៗដោយភាពជឿជាក់។
តាមរយៈការចូលរួមរបស់លោក សុខ ឡេង ធនាគារ វីង បានពង្រឹងជំហរជាដៃគូហិរញ្ញវត្ថុដ៏គួរឱ្យទុកចិត្តបំផុត ក្នុងការនាំមកនូវកាលានុវត្តភាពពីក្នុងតំបន់ និងសកលលោក។ ការផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុស្តង់ដាអន្តរជាតិ ដែលជួយឱ្យបណ្តាធុរកិច្ចអាចពង្រីកខ្លួនឆ្លងដែនដោយទំនុកចិត្ត នេះបានឆ្លុះបញ្ចាំងពីចក្ខុវិស័យក្នុងការប្រែក្លាយកម្ពុជាឱ្យទៅជាតួអង្គដ៏មានសក្តានុពល ក្នុងវិស័យពាណិជ្ជកម្ម និងការវិនិយោគក្នុងតំបន់។
ម្ចាស់អាជីវកម្មដែលចាប់អារម្មណ៍លើសេវាធនាគារសាជីវកម្ម និងដំណោះស្រាយហិរញ្ញប្បទានពាណិជ្ជកម្មរបស់ធនាគារ វីង អាចទាក់ទងមកកាន់ផ្នែកបម្រើសេវាអតិថិជនតាមរយៈទូរសព្ទលេខ ០២៣ ៩៩៩ ៩៨៩។


