ធនាគារ វីង ដែលជាធនាគារដ៏ធំបំផុតមួយរបស់ខ្មែរ បានឈ្នះពានរង្វាន់ចំនួនពីរគឺពានរង្វាន់” ម៉ាកយីហោធនាគារដែលរីកលូតលាស់លឿនបំផុតនៅកម្ពុជាឆ្នាំ២០២៦” និងពានរង្វាន់” ម៉ាកយីហោផ្ដល់ឥណទានឌីជីថលល្អបំផុតនៅកម្ពុជាឆ្នាំ២០២៦”ពី Global Banking & Finance Reviews។
ការឈ្នះពានរង្វាន់ចំនួនពីរពីស្ថានប័នអន្តរជាតិនេះបានបង្ហាញឲ្យឃើញថាធនាគារ វីង គឺជាធនាគារក្នុងស្រុកដ៏រឹងមាំដែលបានពង្រីកខ្លួនយ៉ាងឆាប់រហ័ស ជាពិសេសគឺផ្ដល់សេវាហិរញ្ញវត្ថុឌីជីថលឲ្យកាន់តែមានភាពងាយស្រួលដើម្បីបំពេញតម្រូវការរបស់ប្រជាជនខ្មែរ។
លោកបណ្ឌិត ឌីមីត្រូ ខូលេកកូ អគ្គនាយក ធនាគារ វីង បានលើកឡើងថា៖ “គោលដៅចម្បងរបស់យើង គឺផ្តោតលើការកសាងប្រព័ន្ធធនាគារមួយដែលរីកចម្រើនទៅមុខជាមួយ កម្ពុជា ហើយអាចជួយដោះស្រាយតម្រូវការប្រចាំថ្ងៃរបស់ប្រជាជននៅក្នុងសហគមន៍បានរលូន។”
លោកបណ្ឌិតបានបន្ថែមទៀតថា៖ “ពានរង្វាន់ដែលយើងទទួលបាននៅថ្ងៃនេះ គឺជាការឆ្លុះបញ្ចាំងពីទំនុកចិត្តដ៏ធំធេងរបស់អតិថិជន ដៃគូសហការ និងភាគីពាក់ព័ន្ធទាំងអស់។ ទំនុកចិត្តនេះ កាន់តែជំរុញឱ្យយើងបន្តពង្រីកសេវាកម្ចីឌីជីថល និងធ្វើឱ្យការប្រើប្រាស់សេវាធនាគារកាន់តែមានភាពសាមញ្ញ សុវត្ថិភាព និងងាយស្រួលបំផុតសម្រាប់គ្រប់ៗគ្នា”។
សម្រាប់ការឈ្នះពានរង្វាន់ទាំងនេះគឺជាសមិទ្ធផលដែលបង្ហាញថា ធនាគារ វីងជាធនាគារក្នុងស្រុកដែលមានការគាំទ្រច្រើនពីប្រជាជនខ្មែរដែលធ្វើឲ្យធនាគារមានការរីកចម្រើនយ៉ាងឆាប់រហ័ស។ ជាក់ស្ដែងគិតត្រឹមឆ្នាំ២០២៥ មានប្រជាជនប្រមាណ១៥លាននាក់បានប្រើប្រាស់សេវាធនាគារ វីង ខណៈប្រាក់បញ្ញើកើនដល់ ២,៩៩ពាន់លានដុល្លារ និងទ្រព្យសកម្មសកើនដល់ ៣,៦ពាន់លានដុល្លារ។
លើសពីនេះ ពានរង្វាន់ក៏បានបញ្ជាក់ផងដែរថាធនាគារ វីង បានខិតខំប្រឹងប្រែងក្នុងផ្ដល់សេវាហិរញ្ញវត្ថុតាមឌីជីថលដើម្បីបំពេញតម្រូវការអតិថិជនក៏ដូចជាបម្រើសេវាហិរញ្ញវត្ថុឌីជីថលរហ័ស មានភាពងាយស្រួលនិងប្រកបដោយមានសុវត្ថិភាព។ ជាក់ស្តែង ក្នុងឆ្នាំ២០២៥ ធនាគារ វីង បានផ្តល់កម្ចីឌីជីថលដល់អតិថិជនចំនួន ១,៧ លាននាក់ និងបានបញ្ចេញកម្ចីឌីជីថលសរុបចំនួន ៣៤៩ លានដុល្លារ ជួយអតិថិជន ក៏ដូចជាអាជីវកម្មខ្នាតតូច ក្នុងការដោះស្រាយតម្រូវការហិរញ្ញវត្ថុបន្ទាន់ ជាពិសេសធនាគារបានចូលរួមយ៉ាងសកម្ម នៅក្នុងចរន្តសេដ្ឋកិច្ចឌីជីថលកម្ពុជា៕



