ពិតជាមានកិត្តិយសណាស់ ធនាគារ វីង របស់ខ្មែរ ទទួលបានពានរង្វាន់” សហគ្រាសមួយ ជាសហគមន៍សុខសាន្ត” ប្រភេទមាស ហើយពានរង្វាន់នេះទៀតសោតគឺជាពានរង្វាន់ថ្នាក់ជាតិដែលត្រូវបានផ្ដល់កិត្តយសដ៏ខ្ពស់ខ្ពស់ប្រគល់ជូនដោយផ្ទាល់ពីសំណាក់ សម្ដេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
ការផ្ដល់កិត្តិយសប្រគល់ពានរង្វានប្រភេទមាសពីសំណាក់សម្ដេចមហារបវរធិបតី ហ៊ុន ម៉ាណែតគឺជាការទទួលស្គាល់ថ្នាក់ជាតិលើកិច្ចខិតខំប្រឹងប្រែងឥតងាករេរបស់ធនាគារ វីង ក្នុងការលើកកម្ពស់សុវត្ថិភាព និងសុខដុមនីយកម្មនៅកន្លែងធ្វើការសម្រាប់បុគ្គលិកគ្រប់រូបរបស់ធនាគារ វីង។
មិនតែប៉ុណ្ណោះ ពានរង្វាន់នេះបានឆ្លុះបញ្ចាំងពីវឌ្ឍនភាពជាបន្តបន្ទាប់របស់ធនាគារ វីង ក្នុងការកសាងវប្បធម៌ការងារដែលតែងតែយកចិត្តទុកដាក់ទៅលើសុវត្ថិភាព បរិយាបន្ន និងសុខុមាលភាពបុគ្គលិក ហើយក៏ជាសក្ខីភាពមួយបង្ហាញថា ការផ្តល់ការងារប្រកបដោយការទទួលខុសត្រូវ និងការរីកចម្រើននៃអាជីវកម្ម គឺអាចដើរទៅមុខទន្ទឹមគ្នាបានយ៉ាងល្អប្រសើរ។
លោកបណ្ឌិត ឌីមីត្រូ ខូលេកកូ អគ្គនាយកធនាគារ វីង បានលើកឡើងថា៖ “នៅពេលដែលបុគ្គលិកមានអារម្មណ៍ថាសុវត្ថិភាព ទទួលបានការគោរព និងការយកចិត្តទុកដាក់ ពួកគេនឹងមាន មានថាមពលបញ្ចេញសមត្ថភាពធ្វើការងារបានល្អបំផុត ហើយផលវិជ្ជមាននេះ នឹងរីកសាយភាយលើសពីកន្លែងធ្វើការទៅទៀត។”
លោកបណ្ឌិតបានបន្ថែមថា៖ “យើងមានកិត្តិយសណាស់ដែលទទួលបានពានរង្វាន់កម្រិតមាសនេះ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់ដែលដាក់ឱ្យដំណើរការនូវគំនិតផ្តួចផ្តើមនេះឡើង ដែលជួយលើកកម្ពស់ការផ្តល់ការងារប្រកបដោយការទទួលខុសត្រូវ និងការរីកចម្រើនរួមគ្នានៅក្នុងប្រទេសកម្ពុជា។”
សរុបមក ការឈានឡើងពីពានរង្វាន់ប្រាក់ មកពានរង្វាន់មាសនាពេលនេះ មិនមែនគ្រាន់តែជាការដំឡើងកម្រិតពានរង្វាន់ប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាសក្ខីភាពបញ្ជាក់ពីការប្តេជ្ញាចិត្តកាន់តែស៊ីជម្រៅ ចំពោះភាពជាអ្នកដឹកនាំដែលផ្អែកលើការអភិវឌ្ឍធនធានមនុស្ស និងការជឿជាក់យ៉ាងមុតមាំថា កន្លែងធ្វើការដែលរឹងមាំ នឹងរួមចំណែកដល់ការកសាងកម្ពុជាឱ្យកាន់តែខ្លាំងក្លា៕



