ធនាគារ វីង ដែលជាធនាគារខ្មែរឈានមុខគេមួយនៅកម្ពុជា បានឈ្នះពានរង្វាន់ជាធនាគារដែលមានយុទ្ធនាការច្នៃប្រឌិតជាងគេនៅកម្ពុជាប្រចាំឆ្នាំ២០២៦ពីទស្សវដ្តី Global Brands Magazine ខណៈទស្សានវដ្តីអន្តរជាតិមួយនេះ បានទទួលស្គាល់យុទ្ធនាការ”ពុះពារ” របស់ធនាគារ វីងជាយុទ្ធនាការនវានុវត្តន៍ម៉ាកយីហាឆ្នើមប្រចាំឆ្នាំនៅកម្ពុជាសម្រាប់ឆ្នាំ២០២៦នេះ។
ធនាគារ វីង បានចាប់ផ្ដើមយុទ្ធនាការ”ពុះពារ” កាលពីចុងឆ្នាំ២០២៥កន្លងទៅ ដោយធនាគារបានសហការជាមួយក្រុមចម្រៀង La Cim Cartel ក្រោមចំណងជើងថា” អនាគតមានសម្រាប់អ្នកហ៊ានពុះពារ”ដោយ យុទ្ធនាការ”ពុះពារ” របស់ធនាគារ វីង ត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្តល់នូវកម្លាំងចិត្ត បំផុសគំនិត ក៏ដូចជាភ្ជាប់ទំនាក់ទំនងជាមួយយុវជនកម្ពុជា តាមរយៈការច្នៃប្រឌិត វប្បធម៌ និងការបង្កើននូវភាពជឿជាក់ឱ្យកាន់តែរឹងមាំក្នុងចំណោមយុវជនខ្មែរ។
ទស្សនាវដ្តី Global Brands Magazine បានជ្រើសរើសយុទ្ធនាការពុះពារ របស់ធនាគារវីង ជាអ្នកឈ្នះយុទ្ធនាការនវានុវត្តន៍ម៉ាកយីហាឆ្នើមប្រចាំឆ្នាំនៅកម្ពុជាសម្រាប់ឆ្នាំ២០២៦ ព្រោះយុទ្ធនាការនេះមិនត្រឹមតែជាយុទ្ធនាការផ្សព្វផ្សាយធម្មតានោះទេ ប៉ុន្ដែយុទ្ធនាការនេះបានបង្កើតឡើងដើម្បីឲ្យយុវជនខ្មែរហ៊ានពុះពារដើម្បីសម្រេចក្តីស្រមៃ និងមានឆន្ទៈមោះមុតក្នុងការបង្កើតអនាគតដ៏ល្អប្រសើរសម្រាប់ខ្លួនឯង និងក្រុមគ្រួសារ។
ជាក់ស្ដែងនៅក្នុងយុទ្ធនាការពុះពារនេះ ធនាគារ វីង បានលើកយក” គណនីសន្សំដើម្បីគោលដៅ” មកធ្វើជាចំណុចស្នួលក្នុងការផ្សព្វផ្សាយ ដែលជំរុញនិងជួយឲ្យអតិថិជនរបស់ធនាគារ វីងកំណត់គោលដៅសន្សំផ្ទាល់ខ្លួន ងាយស្រួលតាមដានលុយសន្សំ និងជួយជំរុញទឹកចិត្តអតិថិជនឱ្យសន្សំបន្តរហូតដល់សម្រេចគោលដៅនៅក្នុងជីវិតរបស់ពួកគាត់។
ដូច្នេះបើបងប្អូនចង់ពុះពារ ដើម្បីសម្រេចក្ដីស្រមៃនិងសម្រេចគោលដៅខ្លួនឯង អាចDownload អេប ធនាគារ វីង ហើយចាប់ផ្ដើមប្រើប្រាស់គណនីសន្សំដើម្បីគោលដៅដើម្បីឲ្យក្ដីស្រមៃនិងគោលដៅឲ្យបានសម្រេចដូចបំណង៕


