ធនាគារ វីង ទទួលបានពានរង្វាន់ «ធនាគារល្អបំផុតសម្រាប់សេវាទទួលប្រាក់ពីក្រៅប្រទេស» ប្រចាំឆ្នាំ២០២៦
Daneth Mech•OCTOBER 26 2026•

ធនាគារ វីង (ខេមបូឌា) ម.ក ទទួលបានពានរង្វាន់ «ធនាគារល្អបំផុតសម្រាប់សេវាទទួលប្រាក់ពីក្រៅប្រទេស ប្រចាំឆ្នាំ២០២៦» ពីស្ថាប័ន International Finance ដែលជាការទទួលស្គាល់ចំពោះការផ្តល់សេវាទទួលប្រាក់ពីក្រៅប្រទេស និងការរួមចំណែករបស់ធនាគារក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា។

ក្នុងឆ្នាំ២០២៥ ធនាគារ វីង បានផ្តល់សេវាទទួលប្រាក់ពីក្រៅប្រទេសជិត ២លានប្រតិបត្តិការ ដែលមានទំហំទឹកប្រាក់សរុបប្រមាណ ៨០០លានដុល្លារអាមេរិក ដល់អតិថិជនប្រមាណ ១លាននាក់។ តួលេខនេះស្មើនឹងប្រមាណ ៣៥% នៃចំណែកទីផ្សារសេវាទទួលប្រាក់ពីក្រៅប្រទេសនៅកម្ពុជា។

លោកបណ្ឌិត ឌីមីត្រូ ខូលេកកូ អគ្គនាយកធនាគារ វីង បានមានប្រសាសន៍ថា៖ «នៅពីក្រោយរាល់ការផ្ញើប្រាក់ពីក្រៅប្រទេស គឺមានមនុស្សម្នាក់ដែលកំពុងខិតខំធ្វើការ ដើម្បីផ្គត់ផ្គង់គ្រួសារ ឬកសាងអនាគតឱ្យកាន់តែប្រសើរ។ យើងចង់ឱ្យរាល់ការផ្ទេរប្រាក់មានភាពងាយស្រួល សុវត្ថិភាព និងចំណាយតិច ដើម្បីឱ្យអតិថិជនកាត់បន្ថយការព្រួយបារម្ភពីការទទួលប្រាក់ ហើយអាចផ្តោតលើការប្រើប្រាស់ប្រាក់ទាំងនោះសម្រាប់តម្រូវការសំខាន់ៗផ្សេងទៀត។ ពានរង្វាន់ពីស្ថាប័ន International Finance នេះ ជាកម្លាំងជំរុញឱ្យយើងបន្តកែលម្អសេវាកម្ម ដើម្បីបម្រើប្រជាជនកម្ពុជាទាំងក្នុង និងក្រៅប្រទេសឱ្យកាន់តែប្រសើរឡើង»។

ប្រជាពលរដ្ឋនៅកម្ពុជាអាចទទួលប្រាក់ផ្ញើពីប្រទេសកូរ៉េខាងត្បូង ជប៉ុន ថៃ ម៉ាឡេស៊ី សិង្ហបុរី សហរដ្ឋអាមេរិក និងបណ្តាប្រទេសនៅអឺរ៉ុប តាមរយៈដៃគូផ្ទេរប្រាក់អន្តរជាតិ រួមមាន MoneyGram, Western Union និង Ria Money Transfer។

ជាមួយបណ្តាញភ្នាក់ងារ វីង ជាង ១២.០០០កន្លែង ដែលគ្របដណ្តប់គ្រប់ស្រុកទូទាំងប្រទេស ប្រជាពលរដ្ឋទាំងនៅទីក្រុង និងតាមបណ្តាខេត្តនានា អាចទទួលប្រាក់ផ្ញើពីក្រៅប្រទេសបានយ៉ាងងាយស្រួលនៅជិតផ្ទះ។ ចំណែកអតិថិជនដែលចង់ទទួលប្រាក់កាន់តែឆាប់រហ័ស ក៏អាចឱ្យអ្នកផ្ញើផ្ទេរប្រាក់ចូលគណនីធនាគារ វីង ដោយផ្ទាល់ផងដែរ។

សម្រាប់គ្រួសារជាច្រើន ការទទួលប្រាក់ពីក្រៅប្រទេសគ្រាន់តែជាជំហានដំបូងប៉ុណ្ណោះ។ ប្រាក់ទាំងនោះអាចយកទៅប្រើប្រាស់សម្រាប់ការចំណាយសំខាន់ៗ ដូចជា ថ្លៃសិក្សារបស់កូនៗ ថ្លៃព្យាបាលសុខភាព និងការចំណាយប្រចាំថ្ងៃក្នុងគ្រួសារ ខណៈប្រាក់ដែលនៅសល់អាចសន្សំទុកសម្រាប់តម្រូវការនាពេលអនាគត។ នៅពេលប្រាក់ត្រូវបានផ្ទេរចូលគណនីធនាគារ វីង អតិថិជនអាចបន្តប្រើប្រាស់ប្រាក់ទាំងនោះសម្រាប់ការទូទាត់ សន្សំប្រាក់ និងគ្រប់គ្រងហិរញ្ញវត្ថុប្រចាំថ្ងៃតាមរយៈកម្មវិធី Wing Bank App។

ធនាគារ វីង បន្តពង្រឹងសេវាផ្ទេរប្រាក់អន្តរជាតិ និងសេវាធនាគារឌីជីថលរបស់ខ្លួន ដើម្បីជួយឱ្យអតិថិជនមិនត្រឹមតែអាចទទួលប្រាក់ពីក្រៅប្រទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចប្រើប្រាស់សេវាធនាគារផ្សេងៗ សម្រាប់ការទូទាត់ ការសន្សំ និងការគ្រប់គ្រងហិរញ្ញវត្ថុប្រចាំថ្ងៃបានកាន់តែងាយស្រួល។

កំពុងរង់ចាំទទួលប្រាក់ពីក្រៅប្រទេសមែនទេ?

លោកអ្នកអាចណែនាំអ្នកផ្ញើប្រាក់ឱ្យជ្រើសរើសធនាគារ វីង តាមរយៈដៃគូផ្ទេរប្រាក់អន្តរជាតិដែលមានសេវាផ្ទេរប្រាក់មកធនាគារ វីង។ បន្ទាប់មក លោកអ្នកអាចទៅទទួលប្រាក់នៅភ្នាក់ងារ វីង ជាង ១២.០០០កន្លែងទូទាំងប្រទេស ឬទទួលប្រាក់ដោយផ្ទាល់ចូលគណនីធនាគារ វីង របស់លោកអ្នក។

ស្វែងយល់បន្ថែមអំពីសេវាផ្ទេរប្រាក់អន្តរជាតិរបស់ធនាគារ វីង តាមរយៈ៖ https://www.wingbank.com.kh/km/personal/transfers-payments/world-transfer

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia