ដោយមើលឃើញពីតម្រូវការរបស់ប្រជាពលរដ្ឋ ជាសេសអ្នកមិនសូវមានលុយច្រើនតែចង់ឲ្យលុយកើនឡើងលឿននិងមានសុវត្ថិភាព នៅក្នុងខែមីនានេះ ធនាគារ វីងបានផ្ដល់នូវការដាក់សន្សំដោយបងប្អូនដាក់ប្រាក់សន្សំតិចតែបានការប្រាក់ខ្ពស់។
ការផ្ដល់ជូននេះគឺសម្រាប់ប្រជាជនទូទៅនិងដៃគូអាជីវករ របស់ធនាគារ វីង ដោយពួកគាត់គ្រាន់តែដាក់សន្សំចាប់ពី២០០ដុល្លារឬស្មើនឹងចាប់ពី៨០ម៉ឺនរៀល នោះពួកគាត់នឹងទទួលបានការប្រាក់ខ្ពស់រហូតដល់ទៅ៣%ក្នុងមួយឆ្នាំ។ ហើយចំពោះការប្រាក់គឺទទួលបានជារៀងរាល់ខែហើយការប្រាក់ចូលក្នុងគណនីសន្សំរបស់ពួកគាត់ដោយស្វយ័តប្រវត្តិ។
នេះជាគឺជាការផ្ដល់ជូនដ៏ពិសេសមួយរបស់ធនាគារ វីងព្រោះសម្រាប់បងប្អូនដែលសូវមានលុយច្រើនប៉ុន្ដែចង់ឲ្យលុយកើន ការដាក់សន្សំជាមួយធនាគារ វីងនឹងជួយឲ្យលុយរបស់បងប្អូនកើនឡើងលឿននៅក្នុងឆ្នាំ២០២៦នេះ។
ដើម្បីទទួលបានការដាក់ប្រាក់សន្សំខ្ពស់ជាមួយនឹងលក្ខខណ្ឌល្អេបែបនេះគឺដោយស្រួលទេ ដោយបងប្អូនគ្រាន់តែចូលក្នុងApp ធនាគារ វីង ហើយចូលទៅគណនីសន្សំហើយដាក់ប្រាក់ឬរក្សាសមតុល្យយ៉ាងតិច២០០ដុល្លារឬចាប់ពី៨០ម៉ឺនរៀលនោះ បងប្អូននឹងទទួលបានការប្រាក់សន្សំខ្ពស់រហូតដល់ទៅ៣%ក្នុងមួយឆ្នាំ
សូមបញ្ជាក់ផងដែរថាការផ្ដល់ជូនដ៏ពិសេសនេះមានតែនៅក្នុងខែមីនាឆ្នាំ២០២៦នេះប៉ុណ្ណោះ។ ដូច្នេះនៅក្នុងខែមីនានេះ ដាក់ប្រាក់សន្សំជាមួយធនាគារ វីង បងប្អូនមិនត្រឹមតែធ្វើឲ្យលុយកើនឡើងប៉ុណ្ណោះទេ តែថែមទាំងជួយបងប្អូនសម្រេចគោលដៅហិរញ្ញវត្ថុទៀតផង៕


