ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប អបអរសាទរភាពជោគជ័យនៃព្រឹត្តិការណ៍តន្ត្រី «Rise for Khmer» និងបន្តប្តេជ្ញាលើកស្ទួយវប្បធម៌ សាមគ្គីភាព និងការអភិវឌ្ឍជាតិ
Daneth MechDECEMBER 3 2025

ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប មានមោទនភាពក្នុងការប្រកាសពីភាពជោគជ័យដ៏ត្រចះត្រចង់នៃព្រឹត្តិការណ៍ប្រគុំតន្ត្រី “Rise for Khmer, Stand for Peace ដែលប្រារព្ធធ្វើឡើងនៅសាលមហាស្រព Salle Pleyel ទីក្រុងប៉ារីស ប្រទេសបារាំង។ នេះមិនមែនត្រឹមតែជាការប្រគុំតន្ត្រីប៉ុណ្ណោះទេ ប៉ុន្តែជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយដែលបង្ហាញពីភាពរឹងមាំ វប្បធម៌ និងសាមគ្គីភាពរបស់ប្រជាជនខ្មែរយើង។ ក្នុងឱកាសនោះ ក៏មានការផ្តល់កិត្តិយសអញ្ជើញចូលរួមពីសំណាក់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលវត្តមានរបស់លោកជំទាវ បានសរបញ្ជាក់យ៉ាងច្បាស់អំពីសារៈសំខាន់នៃការថែរក្សា និងលើកតម្កើងអត្តសញ្ញាណជាតិ ក៏ដូចជាសិល្បៈវប្បធម៌ខ្មែរ។

 

Rgc Γç£rise for Khmerγç¥ Press Release 02

Rgc Γç£rise for Khmerγç¥ Press Release 03

 

ចាប់តាំងពីឆ្នាំ ១៩៩១មក ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ អ្នកឧកញ៉ា គិត ម៉េង ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ត្រូវបានបង្កើតឡើងលើសពីអាជីវកម្ម។ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ជាស្ថាប័នខ្មែរ ដែលបង្កើតឡើងដោយកូនខ្មែរ និងដើម្បីកម្ពុជា ដោយប្រកាន់ភ្ជាប់នូវការជឿជាក់យ៉ាងមុតមាំថា វឌ្ឍនភាពរបស់ប្រទេសជាតិត្រូវតែរីកចម្រើនរួមគ្នា ប្រកបដោយអត្ថន័យ និងចីរភាព។

ការប្រគុំតន្រ្តី “Rise for Khmer, Stand for Peace ត្រូវបានធ្វើឡើងក្រោមគោលដៅឈររួមគ្នាដើម្បីសន្តិភាព ដែលបានបង្កប់នូវស្មារតីខ្មែរយ៉ាងជ្រាលជ្រៅបំផុតនោះគឺ ប្រជាជាតិមួយដែលធ្លាប់ប្រឈមមុខនឹងទុក្ខលំបាក រួមគ្នាក្រោកឈរ កសាងឡើងវិញតាមរយៈការតស៊ូព្យាយាម និងបន្តរីកចម្រើនដោយសេចក្តីថ្លៃថ្នូរ សេចក្តីគោរព និងកម្លាំងដែលមិនចុះចាញ់ជាមួយនឹងភាពលំបាកទាំងឡាយ។

 

Rgc Γç£rise for Khmerγç¥ Press Release 05

Rgc Γç£rise for Khmerγç¥ Press Release 04

 

ប្រធានតំណាងនៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានពង្រឹងការយកចិត្តទុកដាក់របស់ក្រុមហ៊ុន ក្រោមការដឹកនាំយ៉ាងចិត្តទុកដាក់របស់អ្នកឧកញ៉ា គិត ម៉េង ដោយលើកឡើងថា៖ នៅក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប យើងជឿជាក់ថា ឯកភាព ក្តីមេត្តា និងសន្តិភាព គឺជាមូលដ្ឋានគ្រឹះនៃភាពរឹងមាំរបស់កម្ពុជា។ រាល់ការវិនិយោគរបស់យើងចាប់ពីវិស័យទូរគមនាគមន៍ ធនាគារ រហូតដល់បដិសណ្ឋារកិច្ច បានបម្រើដល់ប្រជាជនខ្មែររាប់លាននាក់ជារៀងរាល់ថ្ងៃ។ ការ​គាំទ្រ​សិល្បៈ​ខ្មែរ​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស​បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​របស់​យើង​ក្នុង​ការ​ថែរក្សា និង​អបអរ​នូវអ្វីដែលជាអត្តសញ្ញាណរបស់យើងជាខ្មែរ។”

ព្រឹត្តិការណ៍​នេះក៏​បាន​ក្លាយជាការ​រំឭក​ដ៏​មាន​ឥទ្ធិពល​នៃ​កម្លាំងសាមគ្គីភាព ជាពិសេស​ក្នុងគ្រាដ៏លំបាកដែលប្រជាជនខ្មែរនៅតាមតំបន់ព្រំដែនកំពុងជួបប្រទះ។

 

Rgc Γç£rise for Khmerγç¥ Press Release 07

 

នៅក្នុងសំណេរលើបណ្តាញសង្គមផ្ទាល់ខ្លួនទាក់ទងនឹងការប្រគុំតន្ត្រីនេះ អ្នកឧកញ៉ា គិត ម៉េង បានមានប្រសាសន៍យ៉ាងមានអត្ថន័យថា៖ ទោះក្នុងពេលវេលាលំបាកបែបណាក៏ដោយ ស្មារតីខ្មែរនៅតែឋិតថេររឹងមាំ។ នៅពេលយើងឆ្លងផុតគ្រាលំបាក យើងនឹងកសាងអ្វីៗទាំងអស់ទ្បើងវិញ មិនមែនសម្រាប់តែខ្លួនយើងប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់មនុស្សជំនាន់ក្រោយៗទៀត។ ភាពជោគជ័យមិនត្រូវបានវាស់វែងដោយសមិទ្ធផលផ្ទាល់ខ្លួនតែមួយមុខនោះទេ។ ភាពជោគជ័យពិតប្រាកដត្រូវបានវាស់វែងដោយចំនួនមនុស្សជាច្រើនដែលយើងគាំទ្រ ឬលើកតម្កើង។”

គូសបញ្ជាក់ផងដែរថា ភាពជោគជ័យនៃព្រឹត្តិការណ៍នេះកើតចេញពីការសហការរៀបចំដោយ សមាគមសិល្បករខ្មែរ ក្រោមការដឹកនាំរបស់ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន សហការជាមួយផលិតកម្ម បារមី និង Sabay Events ព្រមទាំងទទួលបានការគាំទ្រយ៉ាងពេញទំហឹងពី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈផងដែរ៕

 

 

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia