ធនាគារ វីង បើកសាខាថ្មីនៅទឹកថ្លា ជួយជំរុញកំណើនសេដ្ឋកិច្ចរាជធានីភ្នំពេញ
Toeuy HongSEPTEMBER 29 202551 views

តាមរយៈ​ការពង្រីកខ្លួនជាមួយសាខាថ្មីនេះ ធនាគារ វីង​ ​នឹងបម្រើជូននូវសេវាធនាគារពេញលេញទៅកាន់តំបន់ដែលកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័សនៃ​រាជធានីភ្នំពេញ។

ធនាគារ វីង (ខេមបូឌា) ម.ក បានបើកសម្ពោធជាផ្លូវការនូវសាខាថ្មីមួយបន្ថែមទៀតហើយ ស្ថិតនៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មរីកចម្រើនលឿនបំផុតមួយក្នុងរាជធានីភ្នំពេញ។

 

ពិធីសម្ពោធនេះ បានប្រព្រឹត្តទៅដោយមានការចូលរួមពីសំណាក់ឯកឧត្តម ឯក ឃុនដឿន អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង និងជាអគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប លោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន អនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងជាប្រធានសមាគមសិល្បករខ្មែរ ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។

 P2

សាខាថ្មីរបស់ធនាគារ វីង មានទីតាំងស្ថិតនៅតាមបណ្តោយ​មហាវិថីសហព័ន្ធរុស្សី ដែលនៅ​ក្បែរនឹង​ក្រសួងពាណិជ្ជកម្ម និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញទីតាំងទី២។ ទីតាំងនេះហ៊ុំព័ទ្ធទៅដោយមជ្ឈមណ្ឌលពាណិជ្ជកម្ម លំនៅឋាន និងទីតាំងអាជីវកម្មធំៗជាច្រើន ដែលស័ក្តិសមឥតខ្ចោះក្នុងការផ្តល់សេវាហិរញ្ញវត្ថុនៅក្នុងសហគមន៍ដែលកំពុងរីកចម្រើនឥតឈប់ឈរមួយនេះ។

 P4

ធនាគារ វីង សាខាទឹកថ្លា ផ្តល់ជូននូវ​ដំណោះស្រាយសេវា​ធនាគារដ៏សម្បូរបែបរួមមាន៖ គណនីសន្សំ ប្រាក់បញ្ញើដែលមានអត្រាការប្រាក់ប្រកួតប្រជែង ប្រាក់កម្ចីផ្ទាល់ខ្លួន និងអាជីវកម្ម ការផ្ទេរប្រាក់អន្តរជាតិ ការទូទាត់វិក្កយបត្រ ក៏ដូចជា​សេវាហិរញ្ញវត្ថុជាច្រើនទៀត ដែល​មាន​ក្នុង​ការិយាល័យមួយនេះ​ដោយផ្ទាល់តែម្តង។​

បណ្ឌិត Dmytro Kolechko អគ្គនាយកធនាគារ វីង បានលើកឡើងថា៖ “យើងខ្ញុំពិតជារីករាយណាស់ដោយបាននាំយកសេវាកម្មរបស់ធនាគារ វីង ដែលគួរជាទី​ទុកចិត្ត​ ដើម្បីបម្រើដល់សហគមន៍ក្នុងតំបន់ទឹកថ្លា។ មិនថាអតិថិជនមានតម្រូវការស្នើកម្ចី ដាក់ប្រាក់បញ្ញើ ឬត្រូវការប្រើប្រាស់សេវាកម្មធនាគារប្រចាំថ្ងៃនោះឡើយ គឺយើងបានត្រៀមខ្លួនរួចរាល់ដើម្បីបម្រើគ្រប់តម្រូវការរបស់អតិថិជនទាំងអស់។”

 P1

ដើម្បីអបអរសាទរសមិទ្ធផលដ៏សំខាន់នេះ ធនាគារ វីង មានការផ្តល់ជូននូវកម្មវិធីពិសេសៗជាច្រើន ដើម្បីជាការថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋ​នៅទីនេះ និងតំបន់ផ្សេងទៀតដែលបានស្វាគមន៍វត្តមានរបស់ធនាគារ វីង មកកាន់តំបន់ទឹកថ្លា។ អតិថិជនដែលបើកគណនីថ្មី នឹងទទួលការលើកលែងថ្លៃសេវាប្រចាំឆ្នាំសម្រាប់​ឆ្នាំ​ដំបូង​ចំពោះការប្រើប្រាស់ម៉ាស្ទ័រកាត វ័នកាត កាតឥទាន និង​ កាតឥណពន្ធ វីសា​​ ក៏ដូចជា​កាត យូញៀនផេ របស់​ធនាគារ វីង ព្រម​ទាំងទទួល​បាន​កាតបន្ថែមមួយដោយឥតគិតថ្លៃ។

P6  

ចំពោះម្ចាស់អាជីវកម្មដែលកំពុងស្វែងរកទុនបន្ថែមដើម្បីពង្រីកមុខរបរ អតិថិជនក៏អាចទទួលបាននូវ​កម្ចីអាជីវកម្មក្នុងអត្រាការប្រាក់សមរម្យ​ត្រឹមតែ ៧,% ប៉ុណ្ណោះ​ក្នុងមួយឆ្នាំ ខណៈដែលគណនីសន្សំធម្មតាផ្តល់ជូនអត្រាការប្រាក់រហូតដល់ ៣% ទៀតផង។

 

អ្វីដែលកាន់តែពិសេសនោះ រាល់ការបើកគណនីប្រាក់រៀល នឹងទទួលបានការចាប់ឆ្នោតប្រចាំខែដោយស្វ័យប្រវត្តិ ដើម្បីមានឱកាសឈ្នះទូរសព្ទ iPhone ស៊េរីទំនើប ដែលជាការថ្លែងអំណរគុណពីធនាគារ វីង ជូនចំពោះអតិថិជន។ ការផ្តល់ជូនទាំងនេះនឹងមានសុពលភាពរហូតដល់ថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២៥។

 

សាខាថ្មីនេះបើកដំណើរការពី ម៉ោង ៨:០០ ព្រឹក ដល់ ៤:០០ ល្ងាច ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ដោយមានបុគ្គលិកមានជំនាញវិជ្ជាជីវៈច្បាស់លាស់ ព្រមទាំងមានកន្លែងចតរថយន្តធំទូលាយ ដើម្បីទទួលស្វាគមន៍ និងផ្តល់ជូននូវបទពិសោធន៍ប្រកបដោយភាពរាក់ទាក់សម្រាប់អតិថិជនទាំងអស់។

 P

អស់រយៈពេល ១៧ឆ្នាំ នៃការបម្រើសេវាហិរញ្ញវត្ថុជូនប្រជាជនកម្ពុជា ធនាគារ វីង បានរីកចម្រើនក្លាយជាគ្រឹះស្ថានហិរញ្ញវត្ថុមួយដែលគួរឱ្យទុកចិត្តបំផុតរបស់កម្ពុជា ដោយគ្រប់គ្រងប្រាក់បញ្ញើជិត ៣ពាន់លានដុល្លារអាមេរិក និងផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុជាង ១០០ ប្រភេទឯណោះ។

យោងតាមរបាយការណ៍ប្រចាំ​ឆ្នាំ ២០២៤ របស់ធនាគារជាតិនៃកម្ពុជាបានឱ្យ​​ដឹងថា​ ធនាគារ វីង បានជាប់

ជាប់ចំណាត់ថ្នាក់ទី ៦ លើទ្រព្យសកម្មសរុប និងលើប្រាក់បញ្ញើសរុប ហើយជាប់ចំណាត់ថ្នាក់ទី១០លើការផ្តល់កម្ចី។

 

ការផ្តល់ជូននូវសេវាហិរញ្ញវត្ថុដ៏ទូលំទូលាយ តាមរយៈសាខាការិយាល័យ ២៦ ទីតាំង បណ្តាញភ្នាក់ងារធនាគារ វីង នៅទូទាំងប្រទេសជាង ១២.០០០ កន្លែង ភ្នាក់ងារ វីង​ ម៉ាស្ទ័រជិត ២០០ ទីតាំង និងកម្មវិធីទូរសព្ទដែលមានមុខងារសម្បូរបែប ធនាគារ វីង កំពុងបម្រើសេវាកម្មធនាគារដែលមានសុវត្ថិភាព ភាពច្នៃប្រឌិតទៅដល់អតិថិជនជាង ៩,៨ លានគណនីនៅទូទាំងប្រទេសកម្ពុជា។

 P5

ស្របពេលដែលរាជធានីភ្នំពេញកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័សក្លាយជាមជ្ឈមណ្ឌលទីក្រុងដ៏មានសក្ដានុពលបំផុតមួយនៅតំបន់អាស៊ីអាគ្នេយ៍ ធនាគារ វីង នៅតែបន្តបេសកកម្មរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួនក្នុងការគាំទ្រនូវភាពរីកចម្រើនអតិថិជនទូទៅ អាជីវកម្ម និងសហគមន៍ សំដៅលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ក៏ដូចជាជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើនមួយកម្រិតទៀត៕

 

P3  

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia