ធនាគារ វីង កំពុងធ្វើឱ្យការប្រើប្រាស់សេវាធនាគារឌីជីថលនៅកម្ពុជា កាន់តែងាយស្រួលជាងមុន ជាមួយការដាក់ឱ្យដំណើរការមុខងារ Miniapps នៅក្នុងអេប Wing Bank ដែលអ្នកប្រើប្រាស់អាចកក់សំបុត្រកម្មវិធីប្រគុំតន្ត្រី ចូលរួមកម្មវិធីកម្សាន្តនានា និងទៅលេងកន្លែងផ្សេងៗជាច្រើន ដោយទូទាត់ការចំណាយនៅក្នុងអេបតែមួយ ប្រកបសុវត្ថិភាពខ្ពស់ និងងាយស្រួលប្រើប្រាស់។
លោក ហុង វណ្ណថេត នាយកគ្រប់គ្រងសេវាធនាគារជាសេវាកម្ម នៃធនាគារ វីង បានលើកឡើងថា៖ “ជាមួយ Miniapps យើងកំពុងតែធ្វើឱ្យអេប Wing Bank មិនត្រឹមតែអាចបំពេញតម្រូវការហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែមទាំងអាចបំពេញតម្រូវការប្រចាំថ្ងៃបានថែមទៀត។ អតិថិជនរបស់យើងទាំងអស់អាចគ្រប់គ្រងហិរញ្ញវត្ថុរបស់ខ្លួន ហើយប្រើប្រាស់សេវាកម្មនានា ដោយគ្រាន់តែចុចពីរបីប៉ាច់ប៉ុណ្ណោះ។ ពោលគឺលឿនរហ័ស សុវត្ថិភាព ហើយសាមញ្ញ ។”
ដើម្បីប្រើប្រាស់ MiniApps អតិថិជនគ្រាន់តែចូលទៅកាន់អេប Wing Bank ចុចលើ “រកដៃគូទូទាត់”រួចជ្រើសរើសមុខងារ ”សំបុត្រកម្មវិធី” ដែលអាចកក់សំបុត្របានភ្លាមៗ ហើយផ្តល់ការបញ្ចុះតម្លៃពិសេសៗជាច្រើន សម្រាប់កន្លែងកម្សាន្តពេញនិយមជាច្រើនដូចជា៖ សួនសត្វ សារមន្ទីរ ឬព្រឹត្តិការណ៍ធំៗ ដោយមិនចាំបាច់ចំណាយពេលចេញពីអេប Wing Bank នោះឡើយ។
លោក ហុង វណ្ណថេត បានបន្ថែមថា៖ “នេះមិនត្រឹមតែងាយស្រួលប្រាស់នោះទេ ពោលគឺថានៅក្នុងអេបតែមួយប៉ុន្តែផ្តល់ជូននូវការប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុ ក៏ដូចជាសេវាកម្មចាំបាច់នានាសម្រាប់ការរស់នៅប្រចាំថ្ងៃ។”
សព្វថ្ងៃនេះ ធនាគារ វីង បម្រើអតិថិជនជាង ៩,៨ លាននាក់ ដោយផ្តល់ជូននូវដំណោះស្រាយឌីជីថលជាង ១០០ ប្រភេទនៅលើអេប Wing Bank។ កាលពីពេលថ្មីៗនេះនៅក្នុងអេប Wing Bank ក៏មានបន្ថែមមុខងារ Chatbot ដោយប្រើប្រព័ន្ធបច្ចេកវិទ្យា AI សម្រាប់ជួយដល់អតិថិជនដោះស្រាយបញ្ហាភ្លាមៗមិនថាពេលយប់ ឬថ្ងៃនោះឡើយ។ មុខងារ MiniApps នេះនឹងបន្តជំរុញឱ្យធនាគារ វីង ក្លាយជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេក្នុងការលើកកម្ពស់សេដ្ឋកិច្ចឌីជីថលនៅក្នុងប្រទេសកម្ពុជា។
ឆាប់ៗខាងមុខនេះ MiniApps នឹងពង្រីកវិសាលភាពកាន់តែខ្លាំងក្លាថែមទៀត ដោយផ្តល់ជូនឱ្យអតិថិជននូវការកក់សំបុត្រកុន ការធ្វើដំណើរ និងសេវាកម្មប្រចាំថ្ងៃផ្សេងៗទៀត ដែលទាំងអស់នេះក៏នឹងមានការផ្តល់ជូនពិសេស និងការបញ្ចុះតម្លៃជារៀងរាល់ផងដែរ។
MiniApps គឺជាវឌ្ឍនភាពថ្មីមួយរបស់ធនាគារ វីង ក្នុងគោលបំណងធ្វើឱ្យការរស់នៅប្រចាំរបស់ប្រជាជនកម្ពុជាកាន់តែងាយស្រួល ទំនើប ហើយភ្ជាប់ទំនាក់ទំនងជាមួយគ្នាកាន់តែប្រសើរ៕