ធនាគារ វីង ដែលជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជាបានដាក់ដំណើរការយុទ្ធនាការ ”កម្ចីឌីជីថល” របស់ខ្លួនជាផ្លូវការ ដែលបានផ្លាស់ប្ដូរបទពិសោធន៍នៃការខ្ចីប្រាក់ឲ្យកាន់តែមានភាពងាយស្រួល រហ័ស មិនស្មុគស្មាញ ពោលគឺអ្នកគ្រាន់តែប្រើម្រាមដៃចុចតែមួយប៉ាច់ អាចស្នើកម្ចីបានភ្លាមៗនៅក្នុងអេប Wing Bank ហើយអាចខ្ចីបានរហូតដល់៥ម៉ឺនដុល្លារ។
កម្ចីឌីជីថលរបស់ធនាគារ វីង ត្រូវបានបង្កើតឡើងដើម្បីដោះស្រាយបញ្ហាលុយកាក់ដល់ប្រជាជនខ្មែរ ដោយតាមរយៈកម្ចីនេះ អ្នកខ្ចីមិនចាំបាច់បំពេញឯកសារឬត្រូវរងចាំយូរឡើយ ពោលគឺពួកគាត់អាចស្នើកម្ចីបានភ្លាមៗ ដោយមិនស្មុគស្មាញឡើយ។
អ្វីដែលកាន់តែងាយស្រួលនោះគឺកម្ចីឌីជីថលរបស់ធនាគារ វីង បងប្អូនអាចដាក់ស្នើកម្ចីក្នុងលក្ខខណ្ឌសាមញ្ញៗ ដោយខ្ចីមិនចាំបាច់មានទ្រព្យធានា មិនចាំបាច់មានអ្នកធានា មិនបាច់ឈឺក្បាល អាចនិយាយម្យ៉ាងទៀតថាខ្ចីភ្លាម បានភ្លាម អត់ដ្រាម៉ាច្រើន។
ការផ្ដល់កម្ចីឌីជីថលរបស់ធនាគារ វីង ដែលអាចឲ្យពលរដ្ឋខ្មែរខ្ចីបានរហ័ស និងមានភាពងាយស្រួលបែបនេះគឺជាដំណោះស្រាយផ្នែកហិរញ្ញវត្ថុដ៏ល្អមួយសម្រាប់ប្រជានខ្មែរ។ ត្រង់នេះពួកគាត់ នៅពេលជួបបញ្ហាអាសន្នណាមួយត្រូវការលុយបន្ទាន់ ពួកគាត់អាចស្នើកម្ចីបានភ្លាមៗនៅក្នុងអេប Wing Bank តែម្ដងដែលមាននៅក្នុងទូរស័ព្ទដៃ។
ជាពិសេសនាឱកាសខាងមុខនេះ សម្រាប់បងប្អូនដែលមានតម្រូវការលុយសម្រាប់ប្រើប្រាស់អំឡុងពេលភ្ជុំបិណ្ឌ កម្ចីឌីជីថលរបស់ធនាគារ វីង គឺជាដំណោះស្រាយសេវាហិរញ្ញវត្ថុសក្តសមបំផុតសម្រាប់ឲ្យបងប្អូនអាចទទួលបានសាច់ប្រាក់ប្រើប្រាស់តាមតម្រូវការ។
ចំពោះរបៀបស្នើកម្ចីឌីជីថលរបស់ធនាគារ វីង គឺមានភាពងាយស្រួលមែនទែ ដោយបងប្អូនគ្រាន់តែចូលទៅកាន់អេប Wing Bank ហើយចុចលើពាក្យ ”កម្ចី” បន្ទាប់មកចុចយកពាក្យ” យកប្រាក់កម្ចីឥឡូវនេះ” ហើយបំពេញព័ត៌មានរបស់អ្នក និងវាយបញ្ចូលលេខ PIN ជាការស្រេច។
ដើម្បីឲ្យកាន់តែងាយស្រួលក្នុងការស្នើកម្ចីឌីជីថលរបស់ធនាគារ វីង និងមានលទ្ធភាពខ្ចីបានច្រើន បងប្អូនអាចប្រើប្រាស់អេប ធនាគារ វីង ហើយធ្វើប្រតិបត្តិការទូទាត់ឱ្យបានញឹកញាប់ដូចជា បញ្ចូលកាតទូរសព្ទ ទូទាត់វិក្កយបត្រទឹក-ភ្លើង ឬទូទាត់វិក្កយបត្រផ្សេងៗដែលការប្រើប្រាស់ជាប្រចាំបែបនេះនឹងជួយបង្កើនលទ្ធភាពស្នើកម្ចីឌីជីថល បានកាន់តែច្រើន។
សរុបមក ការប្រើប្រាស់អេបធនាគារ វីង បងប្អូនទទួលបានអត្ថប្រយោជន៍ផ្នែកហិរញ្ញវត្ថុយ៉ាងសម្បូរបែប ជាពិសេសអាចខ្ចីប្រាក់បានរហ័ស អត់ស្មុញស្មាញ អត់ដ្រាម៉ា។
សម្រាប់ងប្អូនចង់ស្នើកម្ចីឌីជីថលពីធនាគារវីង អាចបើកគណនីធនាគារ វីងនិងទាញយកអេបធនាគារ វីងតាមLink នេះ៖ https://wingbank.onelink.me/jA7d/ayay07ks