មោទនភាព! ធនាគារ វីង ទទួលបានពានរង្វាន់ឆ្នើមចំនួន៣នៅក្នុងវិស័យបរធនបាលកិច្ចនៅកម្ពុជា
Toeuy HongAUGUST 6 202629 views

ធនាគារ វីង គឺជាធនាគារពាណិជ្ជដ៏ធំបំផុតមួយនៅកម្ពុជាមានបម្រើសេវាកម្មនៅក្នុងវិស័យបរធនបាលកិច្ចដែលទទួលស្គាល់ជាផ្លូវការដោយនិយ័តករបរធនបាលកិច្ច( Trust Regulator) ហើយកាលពីពេលថ្មីៗនេះ ធនាគារ វីង ទទួលបានពានរង្វាន់ឆ្នើមចំនួន៣នៅក្នុងកម្មវិធី” វេទិកាបរធនបាលកិច្ច2026”។

 Wb4

កាលពីថ្ងៃទី៤ខៃសីហា ឆ្នាំ២០២៦នេះ និយ័តករបរធនបាលកិច្ចបានរៀបចំវេទិកា”បរធនបាលកិច្ចឆ្នាំ២០២៦” ដោយនៅក្នុងវេទិកានេះ ធនាគារ វីង ទទួលបានពានរង្វាន់កិត្តិយសឆ្នើមចំនួន៣ពីនិយ័តករបរធនបាលកិច្ច ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

Wb7  

សម្រាប់ពានរង្វាន់កិត្តិយសទាំង៣របស់ធនាគារ វីង ដែលត្រូវបានផ្ដល់ជូនដោយនិយ័តករបរធនបាលកិច្ចនៅក្នុងវេទិកា”បរធនបាលកិច្ចឆ្នាំ២០២៦” មានដូចខាងក្រោមនេះ៖

 

1. ប្រតិបត្តិករបរធនបាលឆ្នើម សម្រាប់ប្រតិបត្តិការបរធនបាលកិច្ចសេវារក្សាសុវត្ថិភាព ឬសេវារក្សាទុកសម្រាប់ទិញ-លក់ភាគហ៊ុន ប្រចាំឆ្នាំ2025


2.  ប្រតិបត្តិករបរធនបាលឆ្នើម សម្រាប់ប្រតិបត្តិការបរធនបាលកិច្ចសេវារក្សាសុវត្ថិភាព ឬសេវារក្សាទុក សម្រាប់ប្រតិបត្តិការប្រអប់សុវត្ថិភាព ប្រចាំឆ្នាំ2025


2. ប្រតិបត្តិករបរធនបាលឆ្នើម សម្រាប់ប្រតិបត្តិការបរធនបាលកិច្ចសេវារក្សាសុវត្ថិភាព ឬសេវារក្សាទុក សម្រាប់ប្រតិបត្តិការបរធនបាលកិច្ចសាធារណៈ និងសង្គម ប្រចាំឆ្នាំ2025

 Wgb7

ការទទួលបានពានរង្វាន់កិត្តិយសទាំង៣ពីនិយ័តករបរធនបាលកិច្ចគឺសមិទ្ធផលដ៏ត្រចះត្រចង់។ មិនតែប៉ុណ្ណោះវាជាសក្ខីភាពបញ្ជាក់ពីការប្តេជ្ញាចិត្តខ្ពស់បំផុតរបស់ធនាគារ វីង ក្នុងការផ្តល់សេវាកម្មបរធនបាលកិច្ចប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព និងទំនុកចិត្តខ្ពស់បំផុតជូនដល់អតិថិជន ក៏ដូចជាការចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យបរធនបាលកិច្ចនៅកម្ពុជាឱ្យកាន់តែរីកចម្រើន៕ 

Wb1

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia