ធនាគារ វីង គាំទ្រកម្មវិធីពង្រឹងសមត្ថភាពឌីជីថលដល់ SME ដើម្បីចាប់យកកំណើនទីផ្សារ
Daneth Mech•OCTOBER 14 2026•

ក្រុមហ៊ុន វីសា និង ធនាគារ វីង (ខេមបូឌា) ម.ក កំពុងជួយផ្តល់ការជ្រោមជ្រែងដល់សហគ្រាសធុនតូច និងមធ្យម (SME) នៅកម្ពុជា អាចបង្កើនសក្តានុពរបស់ខ្លួនក្នុងការទាក់ទាញអតិថិជនថ្មីៗលើបណ្តាញអនឡាញ តាមរយៈកម្មវិធីបណ្តុះបណ្តាលផ្សព្វផ្សាយពាណិជ្ជកម្មឌីជីថល។ កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងជួយឱ្យសិក្ខាកាមពង្រឹងជំនាញដែលអាចយកទៅអនុវត្តបានជាក់ស្តែង និងចូលរួមកាន់តែសកម្មនៅក្នុងសេដ្ឋកិច្ចឌីជីថលរបស់កម្ពុជា។

ចាប់ពីខែតុលា ដល់ខែធ្នូ ឆ្នាំ២០២៦ BKD Academy នឹងដឹកនាំការបណ្តុះបណ្តាលចំនួន ៣វគ្គ ដើម្បីជួយឱ្យម្ចាស់ SME អាជីវកម្មអនឡាញ និងអ្នកផ្សព្វផ្សាយឌីជីថល ពង្រឹងជំនាញផ្សព្វផ្សាយតាមអនឡាញពីដំណាក់កាលដំបូងរហូតដល់ការអនុវត្តជាក់ស្តែង។ សិក្ខាកាមនឹងបានស្វែងយល់ពីដំណើរការផ្សព្វផ្សាយតាមអនឡាញ ចាប់ពីការកំណត់អតិថិជនគោលដៅ ការបង្កើតមាតិកាផ្សព្វផ្សាយ ការរៀបចំថវិកា រហូតដល់ការដាក់ដំណើរការយុទ្ធនាការសម្រាប់អាជីវកម្មរបស់ខ្លួនផ្ទាល់។

 

Ds C03788

Ds C03846

 

យោងតាម ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សហគ្រាសធុនមីក្រូ តូច និងមធ្យម មានចំណែកដល់ទៅ ៩៩,៨% នៃអាជីវកម្មទាំងអស់នៅកម្ពុជា និងផ្តល់ការងារប្រមាណ ៧០% នៃកម្លាំងពលកម្ម។ ទិន្នន័យនេះបង្ហាញពីតួនាទីដ៏សំខាន់របស់ SME ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតការងារដល់ប្រជាជនក្នុងសហគមន៍។

ដ្បិតថាអាជីវវកម្មជាច្រើនកំពុងងាកទៅប្រើប្រាស់ផ្លេតហ្វមឌីជីថល មិនមានន័យថា ម្ចាស់អាជីវកម្មទាំងនោះសុទ្ធតែដឹងពីរបៀបផ្សព្វផ្សាយឱ្យមានប្រសិទ្ធភាពនោះទេ។ តាមរយៈកម្មវិធីនេះ សិក្ខាកាមនឹងបានអនុវត្តផ្ទាល់លើផលិតផល និងសេវាកម្មរបស់ខ្លួន ដោយរៀនចាប់ពីការស្វែងយល់ពីអតិថិជនគោលដៅ រហូតដល់ការកំណត់ថវិកាសម្រាប់យុទ្ធនាការផ្សព្វផ្សាយ។

ដើម្បីបំពេញបន្ថែមលើជំនាញផ្សព្វផ្សាយ ធនាគារ វីង នឹងចូលរួមជួយសម្រួលដល់ដំណើរការនៃការទូទាត់ប្រាក់ ព្រោះថាយុទ្ធនាការផ្សព្វផ្សាយមួយជោគជ័យទៅបាន វាទាមទារឱ្យមានការគ្រប់គ្រងចំណាយដ៏វៃឆ្លាត។ ដូច្នេះហើយ សិក្ខាកាមនឹងបានរៀនពីរបៀបចាត់ចែងថវិកា និងទូទាត់ប្រាក់យ៉ាងរលូន តាមរយៈ វីង វីសា ឌីជីថលកាត ដែលមានស្រាប់នៅក្នុងអេប Wing Bank តែម្តង។

 

Ds C03849

 

លោក Volodymyr Kyrushko នាយកគ្រប់គ្រងផ្នែកផលិតផល និងគុណតម្លៃអតិថិជន នៃធនាគារ វីង បានលើកឡើងថា៖ "អាជីវកម្មខ្នាតតូចជាច្រើន សុទ្ធតែមានផលិតផល និងសេវាកម្មល្អៗដែលអតិថិជនត្រូវការរួចទៅហើយ។ ការផ្សព្វផ្សាយតាមប្រព័ន្ធឌីជីថល នឹងក្លាយជាស្ពានជួយនាំយកផលិតផល សេវាកម្មរបស់អាជីវកម្មទាំងនោះ ឱ្យទៅដល់អតិថិជនគោលដៅពិតប្រាកដ និងជួយពង្រីកសក្តានុពលទីផ្សាររបស់ពួកគេឱ្យកាន់តែទូលំទូលាយ។ កម្មវិធីនេះ នឹងបំពាក់បំប៉ននូវជំនាញអនុវត្តជាក់ស្តែង ដែលសិក្ខាកាមអាចយកទៅប្រើប្រាស់ផ្ទាល់ ដើម្បីជំរុញកំណើនអាជីវកម្មរបស់ពួកគេឱ្យកាន់តែរីកចម្រើន។"

នៅក្នុងវគ្គនីមួយៗនៃកម្មវិធី សិក្ខាកាមឆ្នើមចំនួន ៣ រូប នឹងទទួលបានរង្វាន់ជាសាច់ប្រាក់ចំនួន ៣០០ ដុល្លារសម្រាប់ជ័យលាភីលេខ ១ ជ័យលាភីលេខ២ ទទួលបាន ២០០ ដុល្លារ និង ១០០ ដុល្លារសម្រាប់ជ័យលាភីលេខ៣។

សម្រាប់អាជីវកម្ម និងអ្នកផ្សព្វផ្សាយឌីជីថលដែលចាប់អារម្មណ៍ចូលរួមកម្មវិធីនេះ សូមបំពេញ ពាក្យស្នើសុំចូលរួមទីនេះ។ ចំពោះម្ចាស់អាជីវកម្មដែលត្រៀមខ្លួនរួចរាល់ក្នុងការអនុវត្តដំណើរការយុទ្ធនាការតាមអនឡាញ លោកអ្នកអាចបង្កើត វីង វីសា ឌីជីថល បានយ៉ាងងាយស្រួល និងដោយផ្ទាល់នៅក្នុងអេប Wing Bank។

សម្រាប់ព័ត៌មានបន្ថែម ឬត្រូវការជំនួយទាក់ទងនឹងការប្រើប្រាស់កាត សូមទាក់ទងមកលេខ 023 999 989៕

 

1

 

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia