មានអាជីវកម្មជាច្រើនដែលបង្ហាញប្រាក់ចំណេញតែនៅលើបញ្ជីរបាយការណ៍ ប៉ុន្តែជាក់ស្តែងបែរជាគ្មានសាច់ប្រាក់នៅក្នុងដៃទៅវិញ។ សម្រាប់អាជីវកម្មដែលកំពុងពង្រីកខ្លួន ភាពរអាក់រអួលនេះ គឺជាបញ្ហាប្រឈមដ៏ធំបំផុតមួយនៅក្រោយភាពជោគជ័យសម្រាប់រយៈពេលវែង។
ករណីក្រុមហ៊ុនមួយទទួលបានការបញ្ជាទិញកាន់តែច្រើន ដើម្បីឆ្លើយតបទៅនឹងកំណើនតម្រូវការអតិថិជន ក៏ដូចជាការពង្រីកសក្តានុពលទៅក្នុងទីផ្សារ ប្រាកដណាស់ថាផលិតកម្មនឹងកាន់តែមមាញឹក ហើយទំនិញនឹងធ្វើចរាចរណ៍ចេញចូលកាន់តែកើនឡើង។ ក្នុងស្ថានភាពបែបនេះ បើមើលពីសម្បកក្រៅ ចង្វាក់អាជីវកម្មអាចនឹងកំពុងមានភាពជោគជ័យខ្លាំង។ ប៉ុន្តែជាក់ស្តែង រាល់កំណើនតែងតែទាមទារឱ្យម្ចាស់អាជីវកម្មចាក់បញ្ចូលសាច់ប្រាក់បន្ថែម មុនពេលពួកគេទទួលបានប្រាក់ចំណេញ។ ការពង្រីកការវិនិយោគ គឺទាមទារឱ្យមានការស្តុកទំនិញច្រើនជាងមុន ការបញ្ជាទិញពីអ្នកផ្គត់ផ្គង់កើនឡើង ឯចំណាយប្រតិបត្តិការក៏មានការកើនឡើងស្របពេលជាមួយគ្នាផងដែរ។
សម្រាប់ការនាំទំនិញចេញ-ចូលនៅក្នុងប្រទេសកម្ពុជា ម្ចាស់អាជីវកម្មជាច្រើនកំពុងយកចិត្តទុកដាក់កាន់តែខ្លាំងទៅលើភាពរឹងមាំនៃហិរញ្ញវត្ថុរបស់ខ្លួន។ ក្នុងនោះ ការមានប្រភពទុនបង្វិលគ្រប់គ្រាន់ គឺមិនត្រឹមតែអាចទូទាត់ការចំណាយរយៈពេលខ្លីប៉ុណ្ណោះទេ តែវាក៏ជួយឱ្យក្រុមហ៊ុនអាចរក្សាបាននូវនិរន្តរភាពអាជីវកម្ម គ្រប់គ្រងលំហូរសាច់ប្រាក់ប្រកបដោយប្រសិទ្ធភាព និងអាចត្រៀមខ្លួនរួចជាស្រេចក្នុងការចាប់យកឱកាសថ្មីៗនាពេលអនាគតទៀតផង។
ការពិតជាក់ស្តែងនៅពីក្រោយភាពរីកចម្រើនរបស់អាជីវកម្ម
រាល់ប្រតិបត្តិការពាណិជ្ជកម្ម តែងតែមានគម្លាតពេលវេលាមួយ ពោលគឺចន្លោះពេលវេលានៃការបញ្ចេញសាច់ប្រាក់សម្រាប់ការផ្គត់ផ្គង់ និងការប្រមូលប្រាក់ចំណូលត្រឡប់មកវិញពីការលក់ផលិតផល។ ក្រុមហ៊ុនផលិតត្រូវចំណាយទិញវត្ថុធាតុដើមមុនពេលខ្សែសង្វាក់ផលិតកម្មចាប់ផ្តើម។ អ្នកនាំចូលត្រូវទូទាត់ប្រាក់ឱ្យអ្នកផ្គត់ផ្គង់ និងរៀបចំការដឹកជញ្ជូនមុនពេលទំនិញមកដល់។ រីឯអ្នកនាំចេញវិញ ត្រូវបញ្ចប់ការផលិត និងដឹកទំនិញចេញ មុនពេលទទួលបានការទូទាត់ពីអ្នកទិញនៅក្រៅប្រទេស។ ក្នុងលំហូរដំណើរការនេះ អាជីវកម្មនៅតែត្រូវបន្តបើកប្រាក់ខែបុគ្គលិក បង់ថ្លៃដឹកជញ្ជូន ថ្លៃជួលឃ្លាំង និងចំណាយប្រចាំថ្ងៃផ្សេងៗដដែល។
សម្រាប់អាជីវកម្មជាច្រើននៅកម្ពុជា តម្រូវការនីតិវិធីគយ ការរៀបចំឯកសារ និងកាលវិភាគនៃការដឹកជញ្ជូន អាចធ្វើឱ្យគម្លាតពេលវេលានេះកាន់តែអូសបន្លាយយូរជាងមុន។ ចន្លោះពេលនៃការទន្ទឹងរង់ចាំ មានន័យថាសាច់ប្រាក់ត្រូវជាប់គាំងកាន់តែយូរ ដែលបង្កើតជាសម្ពាធហិរញ្ញវត្ថុ ទោះបីជាការលក់នៅតែមានសន្ទុះខ្លាំងក៏ដោយ។
ជាទូទៅទុនបង្វិលតែងតែជាប់គាំងនៅក្នុងផ្នែកសំខាន់ៗចំនួនបីគឺ៖ ទំនិញក្នុងស្តុក គណនីទទួល និងគណនីទូទាត់។ ទំនិញក្នុងស្តុក គឺជាផលិតផលដែលមិនទាន់អាចបង្កើតចំណូលបាន។ គណនីទទួល គឺជាការលក់ដែលបានបញ្ចប់ ប៉ុន្តែរង់ចាំការទូទាត់ប្រាក់ពីអតិថិជន។ ក្នុងពេលជាមួយគ្នានេះ កាតព្វកិច្ចសងប្រាក់អ្នកផ្គត់ផ្គង់ និងការចំណាយប្រតិបត្តិការ តែងតែទាមទារឱ្យមានការទូទាត់ភ្លាមៗ។
នៅពេលអាជីវកម្មកាន់តែពង្រីកខ្លួន គម្លាតនៃលំហូរសាច់ប្រាក់នេះក៏កាន់តែរីកធំ។ ការទទួលបានការបញ្ជាទិញច្រើនជាងមុន ទាមទារឱ្យមានការស្តុកទំនិញច្រើនជាងមុន ខណៈអតិថិជនថ្មីៗអាចនឹងស្នើសុំពន្យារពេលទូទាត់ប្រាក់យូរជាងមុន។ ប្រសិនបើគ្មានការរៀបចំផែនការឱ្យបានហ្មត់ចត់ទេ កំណើនអាជីវកម្ម នឹងក្លាយជាសម្ពាធដ៏ធំមួយទៅលើសាច់ប្រាក់បម្រុងដែលមានក្នុងដៃ។
ការបញ្ជាទិញដែលមានទំហំច្រើនជាងមុន ទាមទារឱ្យមានការស្តុកទំនិញក៏កាន់តែច្រើនដែរ ខណៈអតិថិជនថ្មីៗអាចនឹងស្នើសុំពន្យារពេលបង់ប្រាក់យូរជាងមុន។ ហេតុនេះប្រសិនបើគ្មានការរៀបចំផែនការច្បាស់លាស់ទេ កំណើនអាជីវកម្មក្នុងស្ថានភាពនេះហើយ ដែលនឹងក្លាយជាសម្ពាធទៅលើសាច់ប្រាក់ដែលបានបម្រុងទុក។
ផ្ទុយទៅវិញ អាជីវកម្មដែលមានការចាត់ចែងលំហូរសាច់ប្រាក់បានល្អ តែងតែបង្ហាញពីភាពរឹងមាំ ដែលអាចឆ្លើយតបទៅនឹងឱកាសទីផ្សារ ការថែរក្សាទំនាក់ទំនងល្អជាមួយអ្នកផ្គត់ផ្គង់ និងអាចគាំទ្រដល់ការពង្រីកអាជីវកម្មរយៈពេលវែងដោយទំនុកចិត្ត។
ប្រែក្លាយភាពរីកចម្រើន ទៅជាភាពជោគជ័យយូរអង្វែង
ចំណុចនេះហើយដែលសេវាហិរញ្ញប្បទានពាណិជ្ជកម្ម អាចដើរតួកាន់តែសំខាន់សម្រាប់អាជីវកម្ម។ សេវាហិរញ្ញប្បទានពាណិជ្ជកម្មជួយឱ្យម្ចាស់អាជីវកម្មក្នុងការដោះស្រាយភាពមិនស៊ីសង្វាក់គ្នារវាងសាច់ប្រាក់ចំណាយ និងប្រាក់ចំណូលដែលនឹងទទួលបានត្រឡប់មកវិញ ដែលធ្វើឱ្យពួកគេអាចរក្សាសន្ទុះអាជីវកម្មបានយ៉ាងរឹងមាំ ទៅតាមលំហូរនៃការធ្វើពាណិជ្ជកម្ម។ តាមរយៈការបង្កើនសាច់ប្រាក់ក្នុងដៃ និងការពង្រឹងសុវត្ថិភាពប្រតិបត្តិការ អាជីវកម្មអាចបន្តដំណើរការយ៉ាងរលូន និងកាត់បន្ថយសម្ពាធហិរញ្ញវត្ថុដែលមិនចាំបាច់។
សេវាហិរញ្ញប្បទានពាណិជ្ជកម្មមានដូចជា៖ លិខិតឥណទាន លិខិតធានាពីធនាគារ ហិរញ្ញប្បទានវិក្កយបត្រពាណិជ្ជកម្ម និងហិរញ្ញប្បទានលើគណនីត្រូវទទួល ដែលសេវាទាំងនេះអាចជួយម្ចាស់អាជីវកម្មគ្រប់គ្រងប្រតិបត្តិការនាំទំនិញចេញ-ចូលបានកាន់តែប្រសើរ ព្រមទាំងផ្តល់នូវភាពបត់បែនគ្រប់គ្រាន់ ដើម្បីជំរុញការពង្រីកខ្លួនទៅមុខជានិច្ច។
លោក Chan James នាយកផ្នែកលក់ និងប្រឹក្សាហិរញ្ញប្បទានពាណិជ្ជកម្ម នៃធនាគារ វីង បានលើកឡើងថា៖ “កំណើនអាជីវកម្មតែងតែនាំមកនូវឱកាសថ្មីៗ ប៉ុន្តែស្របពេលជាមួយគ្នានេះ វាក៏ទាមទារឱ្យមានការបង្កើនទុនបង្វិលច្រើនជាងមុនផងដែរ។ អាជីវកម្មអាចចាត់ចែងរាល់ការទូទាត់ប្រាក់ចេញ-ចូល ការគ្រប់គ្រងស្តុក និងចេះទប់ស្កាត់ហានិភ័យបានយ៉ាងមានប្រសិទ្ធភាព គឺជាអាជីវកម្មដែលត្រៀមខ្លួនរួចជាស្រេច ក្នុងការបោះជំហានពង្រីកទីផ្សារ និងក្តោបក្តាប់បានឱកាសថ្មីៗទៀតផង។”
នៅពេលដែលអាជីវកម្មកាន់តែពង្រីកទំហំប្រតិបត្តិការរបស់ខ្លួន ការទទួលបានប្រភពហិរញ្ញវត្ថុគាំទ្រទាន់ពេលវេលា គឺជារឿងដែលកាន់តែចាំបាច់បំផុត។ ធនាគារ វីង បានរៀបចំ និងផ្តល់នូវដំណោះស្រាយហិរញ្ញប្បទានពាណិជ្ជកម្មសម្បូរបែប ដែលអាចជួយដល់ម្ចាស់អាជីវកម្មក្នុងការគ្រប់គ្រងទុនបង្វិលឱ្យកាន់តែមានប្រសិទ្ធភាព ការពង្រឹងសុវត្ថិភាពនៃការទូទាត់ ព្រមទាំងការរក្សាបាននូវភាពបត់បែនខ្ពស់ ដើម្បីគាំទ្រដល់ប្រតិបត្តិការប្រចាំថ្ងៃ ក៏ដូចជាជំរុញកំណើនសម្រាប់ថ្ងៃអនាគតផងដែរ។
ដើម្បីជួយដល់ម្ចាស់អាជីវកម្មនៅកម្ពុជា ធនាគារ វីង កំពុងមានការផ្តល់ជូនពិសេសក្នុងរយៈពេលកំណត់ ដោយគិតថ្លៃសេវាទាបបំផុតត្រឹមតែ ០,៦% ក្នុងមួយឆ្នាំ សម្រាប់សេវាលិខិតធានាពីធនាគារ និងលិខិតឥណទាន ព្រមទាំងមិនមានការកំណត់ថ្លៃសេវាអប្បបរមា និងការលើកលែងថ្លៃសេវាចាត់ចែងឯកសារ សម្រាប់ការប្រមូលប្រាក់ទូទាត់នាំចេញ-ចូល (IBC/OBC) ផងដែរ។
ជាក់ស្តែង នៅពីក្រោយទំនិញដឹកជញ្ជូនទំនិញ ម្ចាស់អាជីវកម្មតែងតែត្រូវឆ្លងកាត់ការសម្រេចចិត្តជាច្រើន ចាប់តាំងពីការទិញទំនិញចូលស្តុក រក្សាទំនាក់ទំនងជាមួយដៃគូផ្គត់ផ្គង់ រហូតដល់ការផ្តល់សេវាកម្មតាមការសន្យាជូនអតិថិជន។ ដូច្នេះ នៅពេលដែលអាជីវកម្មមានលំហូរសាច់ប្រាក់រលូនល្អ ពួកគេនឹងមានទំនុកចិត្តក្នុងការសម្រេចចិត្ត ហើយជំរុញអាជីវកម្មឱ្យលូតលាស់ទៅមុខឥតឈប់ឈរ។
សម្រាប់ព័ត៌មានបន្ថែមអំពីដំណោះស្រាយហិរញ្ញវត្ថុពាណិជ្ជកម្ម សូមទាក់ទងមកកាន់ធនាគារ វីង ឥឡូវនេះ ដោយគ្រាន់តែទៅកាន់សាខាធនាគារ វីង ណាមួយដែលនៅជិតលោកអ្នក ឬទាក់ទងមកកាន់លេខ 023 999 989 ឬចូលទៅកាន់គេហទំព័រ www.wingbank.com.kh៕


