មិនសូវមានអ្នកស្គាល់ទេ តើហេតុអ្វីប្រជាជនប្រទេស លុចសំបួ មានចំណូលច្រើនជាងគេលើលោក?
Srey NuthFEBRUARY 26 2024564 views

ភាគច្រើនបងប្អូនមួយចំនួនមិនសូវជាស្គាល់ប្រទេស​ លុចសំបួរនោះទេ​។ ប្រទេសនេះមានព្រំដែនជាប់ជាមួយប្រទេសបែលហ្សិកនៅភាគខាងលិចនិងជើង ប្រទេសអាល្លឺម៉ង់នៅភាគខាងកើត និងប្រទេសបារាំងនៅភាគខាងត្បូង។ ដែលមានផ្ទៃដីសរុបគឺ 2,586.4 Km2 នឹងមានប្រជាជនសរុបគឺមានចំនួន ៦៦០,៨០៩នាក់ (២០២៣)។

 

Photo 2024 02 26 12 08 22

 

បច្ចុប្បន្នប្រទេសនេះជាប់ចំណាត់ថ្នាក់ទី១ ក្នុងចំណោម ប្រទេសនៅក្នុងតំបន់អ៉ីរ៉ុបទាំង១០ ប្រទេសផ្សេងទៀត ដែលមានមានប្រជាជនមានប្រាក់ចំណូលខ្ពស់ជាងគេដោយម្នាក់ទទួលបាន ១៤០,៣១២ ដុល្លារឯណ្ណោះ ។ ប្រទេសនេះគ្មានអគារខ្ពស់ៗកប់ពពកដូច តំបន់អ៉ីរ៉ុប ផ្សេងៗនោះទេ  តើហេតុអ្វីប្រជាជនប្រទេស លុចសំបូរ មានចំណូលច្រើនជាងគេលើលោក? ខាងក្រោមនេះគឺជាមូលហេតុដែលធ្វើឲ្យប្រទេសមួយនេះមានប្រាក់ចំណូលខ្ពស់៖

 

១. វិស័យហិរញ្ញវត្ថុ

 

មិនខុសពីប្រទេសស្វីសទេ លុចសំបួរ ក៏ជាប្រទេសមួយនេះដែលជាមជ្ឈមណ្ឌលសកលសម្រាប់ធនាគារឯកជន ការគ្រប់គ្រងទ្រព្យសម្បត្តិ និងមូលនិធិវិនិយោគផងដែរ។ ប្រទេសតូចមួយនេះមានសមត្ថភាពរក្សាទុកទ្រព្យសម្បត្តិដ៏មានសុវត្ថិភាពបំផុតរបស់ពិភពលោកសព្វថ្ងៃ។ ទាំងនេះក៏ជាចំណែកដែលទាក់ទាញសកម្មភាពហិរញ្ញវត្ថុសំខាន់ៗ និងបង្កើតប្រាក់ចំណូលយ៉ាងច្រើនសម្រាប់ប្រទេសផងដែរ។

 

២. សេដ្ឋកិច្ចរឹងមាំ និងមានស្ថិរភាព

 

លុចសំបួរ មានសេដ្ឋកិច្ចចម្រុះ ជាមួយនឹងវិស័យសេវាកម្ម និងឧស្សាហកម្មដ៏រឹងមាំ រួមជាមួយនឹងហិរញ្ញវត្ថុ។ ការធ្វើពិពិធកម្មនេះផ្តល់នូវស្ថិរភាព និងកាត់បន្ថយការពឹងផ្អែកលើឧស្សាហកម្មតែមួយ។ ស្ថិរភាពនយោបាយ និងបរិយាកាសធុរកិច្ចល្អ ទាក់ទាញការវិនិយោគពីបរទេស ជំរុញសេដ្ឋកិច្ចបន្ថែមទៀត។

 

៣. កម្លាំងពលកម្មជំនាញខ្ពស់

 

លុចសំបួរ វិនិយោគយ៉ាងច្រើនលើការវិស័យអប់រំ និងការបណ្តុះបណ្តាលជំនាញ ដែលបណ្តាលឲ្យមានកម្លាំងពលកម្មដែលមានជំនាញ និងពហុភាសា។ ទាំងនេះក៏ជាភាពទាក់ទាញអាជីវកម្មអន្តរជាតិ និងរួមចំណែកដល់ផលិតភាព និងប្រាក់ឈ្នួលកាន់តែខ្ពស់ផងដែរ។ ម្យ៉ាងវិញទៀតទំហំប្រជាជនតិចតួចអនុញ្ញាតឱ្យមានការបែងចែកធនធាន និងការវិនិយោគកាន់តែប្រសើរឡើងក្នុងវិស័យអប់រំ និងហេដ្ឋារចនាសម្ព័ន្ធ។

 

៤. មិនថាគណនីមានអ្វីកើតឡើង ធនាគារនឹងសងប្រាក់គ្រប់ចំនួន

 

ស្រដៀងគ្នាទៅនិងប្រទេសស្វីសដែរ ប្រទេសនេះមិនងាយមានគ្រោះធម្មជាតិទេ ខណៈនេះជាចំណុចពិសេសមួយដែលអាចទាក់ទាញអ្នកវិនិយោគបរទេស។ ប៉ុន្តែប្រសិនបើមានព្រឹត្តិការណ៍ គ្រោះធម្មជាតិ ភ្លៀងឆេះ ឬអ្វីកើតឡើង គណនីធនាគាររបស់អ្នកគឺមានសុវត្ថិភាព។ បើយោងតាមសមាគមន៍ធនាគាររបស់ប្រទេសនេះ បានឲ្យដឹងថា បើមានហេតុការណ៍ធ្វើឲ្យបាត់បង់លុយខាងធនាគារនឹងសងជូនដល់ម្ចាស់គណនី១០០%តែម្ដង។

 

៥. គុណសម្បត្តិភូមិសាស្ត្រ

 

ទីតាំងយុទ្ធសាស្ត្ររបស់ប្រទេសលុចសំបួរ នៅចំកណ្តាលអឺរ៉ុប ជួយសម្រួលដល់ការធ្វើសមាហរណកម្មពាណិជ្ជកម្ម និងសេដ្ឋកិច្ចជាមួយប្រទេសជិតខាង ដែលមានក្រុមហ៊ុនធំៗ និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនដ៏រឹងមាំ ជួយបង្កើនឱកាសសេដ្ឋកិច្ចបន្ថែមទៀត៕​

 

 

Srey Nuth

អត្ថបទសរុប៖ 438

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia