ការបាត់បង់បុគ្គលិកថ្មីៗបន្ទាប់ពីចូលធ្វើការបានត្រឹមតែពីរ សប្តាហ៍ ឬពីរបីខែ គឺជាបញ្ហាប្រឈមដ៏ធំមួយសម្រាប់ក្រុមហ៊ុន និងអាជីវកម្មជាច្រើននាពេលបច្ចុប្បន្ន។ បញ្ហានេះមិនត្រឹមតែធ្វើឱ្យខាតបង់ពេលវេលា និងថវិកាក្នុងការជ្រើសរើសមនុស្សថ្មីឡើងវិញនោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់ស្មារតីធ្វើការរបស់ក្រុមទាំងមូលទៀតផង។ ជាញឹកញាប់ អ្នកដឹកនាំភាគច្រើនតែងគិតថា បុគ្គលិកទាំងនោះ ខ្វះភាពតស៊ូ ខ្សោយ ឬ មិនមានសមត្ថភាព ប៉ុន្តែនៅពេលពិនិត្យឱ្យស៊ីជម្រៅទៅ ដើមហេតុពិតប្រាកដច្រើនតែចេញមកពីប្រព័ន្ធគ្រប់គ្រង និងបរិយាកាសការងារទៅវិញទេ។
ដើម្បីទប់ស្កាត់បញ្ហានេះ ខាងក្រោមនេះជាមូលហេតុធំៗ ៤ ដែលធ្វើឱ្យបុគ្គលិកថ្មីដើរចេញ និងវិធីកែប្រែជាបន្ទាន់៖
១. ប្រាប់ផ្សេង ដល់ធ្វើការជាក់ស្តែងផ្សេង
សរុបមក បុគ្គលិកថ្មីសម្រេចចិត្តរត់ចោលការងារ មិនមែនមកពីពួកគេខ្សោយនោះទេ ប៉ុន្តែមកពីគេមើលមិនឃើញតម្លៃ និងអនាគតនៅក្នុងក្រុមហ៊ុន។ ការជ្រើសរើសមនុស្សត្រូវមកធ្វើការគឺជារឿងមួយ ប៉ុន្តែការបង្កើតបរិយាកាសដែលធ្វើឱ្យគេចង់នៅ និងរីកចម្រើន គឺជាចំណុចសំខាន់បំផុតដែលអ្នកដឹកនាំត្រូវធ្វើជាបន្ទាន់។ ប្រសិនបើអ្នកដឹកនាំមិនប្រញាប់កែប្រែចំណុចទាំងនេះទេ អ្នកនឹងត្រូវចំណាយពេលវេលាច្រើនដើម្បីរើសមនុស្សថ្មីគ្មានថ្ងៃបញ្ចប់ឡើយ។


