ចង់លក់បោះដុំ តែអត់ដឹងយកអីវ៉ាន់ពីណា! មកស្គាល់កន្លែងលក់ទំនិញធូរៗទាំងនេះ យកទៅដឹងតែចំណេញ
នារី AUTOJANUARY 13 20233.3 K views

គ្រប់ការរកស៊ីលក់ដូរទាំងអស់ តែងរំពឹងនៅប្រាក់ចំណេញ ដូច្នេះហើយដើម្បីអាចចំណេញបានច្រើនលុះតែការលក់ចេញវិញមានតម្លៃថ្លៃជាងតម្លៃទិញចូលច្រើនដូចគ្នា ប៉ុន្តែក្នុងករណីការលក់ចេញមានតម្លៃខ្ពស់ពេក ហើយកន្លែងគេថោកជាងក៏មិនកើត។ ដំណោះស្រាយដ៏ល្អបំផុតនោះគឺស្វែងទិញទំនិញដែលមានតម្លៃនាំចូលធូរៗ។

ទន្ទឹមនឹងនេះដែរថ្ងៃនេះ Business Cambodia សូមលើកយកទីតាំងសំខាន់ៗចំនួនពីរ ដែលបងប្អូនយកទៅលក់ដឹងតែចំណេញ ហើយមិនបារម្ភថាលក់ថ្លៃជាងគេទៀត។ ក្នុងនោះរួមមាន៖

១. ទិញដល់រោងចក្រ

ការទិញទំនិញដល់រោងចក្រផ្ទាល់វាពិតជាផ្តល់ផលចំណេញច្រើនមែនទែន ព្រោះថាបើអ្នកយកទំនិញពីតូបឬហាងផ្សេងៗមក វាអាចជាទំនិញដៃទីមួយ ឬទីពីរមកហើយដែលគេចំណេញពីរបីបួនតង់រួចមកហើយ ដូច្នេះបើអ្នកយកអីវ៉ាន់មកលក់ច្រើនតង់បែបនេះ​  ផលចំណេញគឺតិចតួចខ្លាំងមែនទែន ប៉ះចំទំនិញលក់អត់ចេញទៀត ទឹកភ្នែកជាមិនខាន។

Untitled 1ll

ដើម្បីកាន់តែស៊ីជម្រៅ ត្រង់ចំណុចនេះ ឧទាហរណ៍ថា អ្នកចង់នាំចូលទឹកត្រី អ្នកគួរតែទៅដល់ទីតាំងផ្ទាល់ ឬតាមរយៈការឆាត ខល ឱ្យគេដឹកមកឱ្យក៏បាន។

២. នាំចូលខ្លួនឯង

ពិតមែនទៅ មិនមែនគ្រប់មុខទំនេញទាំងអស់សុទ្ធតែ មាននៅក្នុងស្រុកទាំងអស់នោះទេ ដូច្នេះហើយអ្នកត្រូវនាំចូលដោយខ្លួនឯង ទើបចំណេញ ព្រោះបើឱ្យគេជួយទិញឱ្យ ឬយកពីគេមកលក់ត នោះគេបានគិតថ្លៃចំណេញពីលើរួចហើយ។ តែទោះបីជាចំណេញយ៉ាងណាក៏ដោយក្តី ប្រសិនបើអ្នកមិនដឹងថាពីរបៀបទិញ របៀបដឹក គួរតែកំុសាកល្បងអី ព្រោះថាវាអាចធ្វើឱ្យថ្លៃនាំចូលថ្លៃជាងទិញទៀតក៏ថាបាន ម៉្លោះហើយជាដំណោះស្រាយ គឺអ្នកគួរតែរៀនសិន សឹមធ្វើទើបវាមិនសូវមានហានិភ័យ៕

Untitled Ss

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia