កុំទុកកូនចោល! បើកូនឧស្សាហ៍និយាយពាក្យ ៥ ឃ្លានេះញឹក ត្រូវប្រញាប់តាមដានកូនភ្លាម
Kan DaraMAY 19 202655 views

នៅក្នុងដំណើរការលូតលាស់ផ្នែកបញ្ញាស្មារតី និងអារម្មណ៍ កុមារភាគច្រើនពុំទាន់មានលទ្ធភាពគ្រប់គ្រាន់ក្នុងការរៀបរាប់ពីសម្ពាធ បំណងប្រាថ្នា ឬការឈឺចាប់ផ្លូវចិត្តរបស់ពួកគេចំៗនោះទេ។ យោងតាមកិកស្សាបែបចិត្តសាស្ត្ររបស់ American Psychological Association (APA) បានបង្ហាញពាក្យសម្តី ៥ ឃ្លា បើកូននិយាយញឹកឪពុកម្តាយប្រញាប់តាមដានកូនភ្លាម៖

 

១/. “អត់មានអ្នកណាចូលចិត្តកូនទេ!កូនធ្វើអីក៏មិនត្រូវដែរ!

ឃ្លានេះឆ្លុះបញ្ចាំងពីការយល់ឃើញអវិជ្ជមានចំពោះខ្លួនឯង។ វាបង្ហាញថាកុមារកំពុងជួបប្រទះការប៉ះទង្គិចផ្លូវចិត្តពីមជ្ឈដ្ឋានខាងក្រៅ (ដូចជា ការរើសអើងនៅសាលារៀន ឬការគំរាមកំហែង/Bullying) ឬខ្វះការទទួលស្គាល់ និងការលើកទឹកចិត្តពីគ្រួសារ។

 

២/. ចាំមើល ពេលកូនធំឡើង កូនទៅរស់នៅឆ្ងាយបាត់ហើយ!

ឃ្លានេះមិនមែនជាការនិយាយលេងសើច ឬជាក្តីស្រមៃធម្មតានោះទេ។ នៅក្នុងបរិបទដែលកុមារនិយាយវាក្នុងអារម្មណ៍មួរម៉ៅ វាឆ្លុះបញ្ចាំងពីបំណងប្រាថ្នាចង់គេចវេសពីតថភាពបច្ចុប្បន្ន។ វាបង្ហាញថាកុមារមានអារម្មណ៍មិនសុវត្ថិភាព ឬមានសម្ពាធខ្លាំងនៅក្នុងផ្ទះ រហូតដល់ខួរក្បាលរបស់ពួកគេបង្កើតយន្តការការពារខ្លួន ដោយការស្រមៃចង់រត់គេចចេញពីបរិយាកាសនោះ។

 

/. “កូនធ្វើមិនបានទេ... កូនខ្លាចខុស

ឃ្លានេះបង្ហាញពីការព្រួយបារម្ភកម្រិតខ្ពស់ និងការខ្លាចការវិនិច្ឆ័យ។ កុមារដែលធ្លាប់រងការស្តីបន្ទោសខ្លាំងៗ ឬការដាក់ទណ្ឌកម្មនៅពេលធ្វើខុស នឹងបង្កើតរោគសញ្ញាចង់ធ្វើអី្វៗឲ្យល្អឥតខ្ចោះដោយសារភាពភ័យខ្លាច។ ពួកគេសុខចិត្តមិនសាកល្បងធ្វើអ្វីថ្មីទាល់តែសោះ ជាជាងធ្វើវាហើយរងការរិះគន់។

 

/. កូនចង់នៅម្នាក់ឯង ម៉ាក់ប៉ាចេញទៅ!

ទោះបីជាកុមារជំទង់ ចាប់ផ្តើមត្រូវការឯកជនភាព ប៉ុន្តែការបដិសេធការប្រាស្រ័យទាក់ទងភ្លាមៗ និងការដកខ្លួនចេញពីសកម្មភាពគ្រួសារ ជារោគសញ្ញានៃជំងឹបាក់ទឹកចិត្ត ឬការប៉ះទង្គិចផ្លូវចិត្តធ្ងន់ធ្ងរពីខាងក្រៅ ដូចជាការត្រូវគេធ្វើបាបនៅសាលាជាដើម។

 

៥/. “កូនមិនគួរកើតមកសោះ! បើគ្មានកូន ប្រហែលម៉ាក់ប៉ាសប្បាយចិត្តជាងហ្នឹង

នេះជា សញ្ញាអាសន្នក្រហមម្រិតធ្ងន់។ នៅក្នុងចិត្តវិទ្យា វាស្តែងចេញពីអារម្មណ៍ថាខ្លួនឯងគ្មានតម្លៃ និងគិតថាខ្លួនឯងជាបន្ទុករបស់គ្រួសារ។ កុមារដែលរស់នៅក្នុងគ្រួសារដែលមានជម្លោះញឹកញាប់ ឬឪពុកម្តាយតែងតែរអ៊ូរទាំរឿងលុយកាក់ និងការចំណាយលើពួកគេ ងាយនឹងបង្កើតការគិតអវិជ្ជមានបែបនេះខ្លាំងណាស់។

 

យ៉ាងណាមិញ ពាក្យសម្តីដដែលៗ ឬឃ្លាបង្កប់ន័យអវិជ្ជមានរបស់កុមារ មិនមែនជាការនិយាយលេងសើចនោះទេ វាជាសារសុំជំនួយផ្លូវចិត្ត ដែលឆ្លុះបញ្ចាំងពីការថប់បារម្ភ ការបាក់ទឹកចិត្ត ឬការខ្វះភាពកក់ក្តៅ ដោយសារពួកគេមិនទាន់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការរៀបរាប់ពីសម្ពាធចិត្តចំៗ។ ហេតុនេះ អាណាព្យាបាលដើរតួនាទីជាខែលការពារយ៉ាងសំខាន់ តាមរយៈការស្តាប់ដោយយកចិត្តទុកដាក់ និងការបង្កើតផ្ទះឲ្យទៅជាតំបន់សុវត្ថិភាព ដើម្បីកែប្រែទម្លាប់នៃការគិតអវិជ្ជមាន និងទប់ស្កាត់បញ្ហាទាំងនេះមិនឲ្យវិវត្តទៅជាវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរនៅពេលពួកគេធំឡើង។

គួរជម្រាបផងដែរថា ក្រៅពីការមើលថែទាំកូនៗនៅផ្ទះ ការជ្រើសរើសគ្រឹះស្ថានសិក្សាដែលត្រឹមត្រូវ គឺជាស្ពានដ៏សំខាន់បំផុតទីពីរក្នុងការកំណត់វាសនារបស់កុមារ។ ជាក់ស្តែងនៅសាលា វេស្ទើនអន្តរជាតិ (WESTERN INTERNATIONAL SCHOOL) ផ្ដល់ជូនកម្មវិធីសិក្សាចំណេះទូទៅចាប់ពីថ្នាក់មត្តេយ្យ ដល់ថ្នាក់ទី១២ សិក្សាជាភាសាអង់គ្លេស និងសិស្សអាចប្តូរម៉ោងសិក្សាតាមសាលារដ្ឋបាន សម្រាប់ថ្នាក់សិក្សា១ពេល។ សម្រាប់សិស្សសិក្សាពេញ១ថ្ងៃ កម្មវិធីសិក្សាជាភាសាអគ្លេសស្របតាមកម្មវិធីសិក្សាប្រទេសអាមេរិក និងសិក្សាជាភាសាខ្មែរស្របតាមកម្មវិធីសិក្សាក្រសួងអប់រំ យុវជន និងកីឡា។​ សញ្ញាបត្រចេញដោយ ក្រសួងអប់រំយុវជននិងកីឡា ហើយសាលាវេស្ទើនអន្តរជាតិដែរអាចបន្តការសិក្សាបានទាំងក្នុង និងក្រៅប្រទេស។ សម្រាប់ព័ត៌មានលម្អិតអាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 016 699 192 / 078 672 072 / 097 886 0979៕

 

Screenshot 2026 04 02 at 2.13.33 in the Afternoon Large

 

 

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ម្ចាស់ស្នាដៃសៀវភៅ បុគ្គលិកឆ្នើម)

  • សម្រាប់បុគ្គលិកដែលចង់បាន ចំណូលកើន ឡើងតួនាទីលឿន
  • ម្ចាស់អាជីវកម្មដែលចង់កសាងក្រុមការងារដែកថែបបង្កើតលទ្ធផលខ្ពស់
  • យើងសូមណែនាំសៀវភៅ «បុគ្គលិកឆ្នើម» តម្លៃពេញ ១២$ បើកក់ឥឡូវនេះតម្លៃត្រឹមតែ ១០$ ប៉ុណ្ណោះ។  👇 បញ្ជាទិញតាម https://t.me/BusinessCambodiaBook

ា

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia