១ខែសល់១០០ទៅ២០០ដុល្លារ គួរធ្វើរឿង៥នេះ បើចង់រកចំណូលបានច្រើន អនាគតសល់ទ្រព្យ សល់លុយ
Toeuy HongAUGUST 28 202411.7 K views

បងប្អូនមួយចំនួនប្រហែលជាគិតថាមួយខែសល់លុយ១០០ទៅ២០០ដុល្លារតិចពេកមិនដឹងជាយកវិនិយោគឬរកស៊ីអីបានជាដុំកំភួននោះទេ។ ប៉ុន្ដែមានរឿងមួយចំនួនដែលយើងអាចគិតគូធ្វើបានចំពោះសល់លុយមួយខែខ្ទង់១០០ទៅ២០០ដុល្លារ។

 

ខាងក្រោមនេះគឺជារឿងមួយចំនួនដែលបងប្អូនអាចគិតគូធ្វើដើម្បីអាចរកចំណូលបានច្រើន លុយកាន់តែកើនហើយអនាគតសល់ទ្រព្យសល់លុយច្រើន។

 

. សន្សំសម្រាប់អនាគត

 បើមួយខែសល់១០០ទៅ២០០ដុល្លារតែគិតថាមិនអាចវិនិយោគឬរកស៊ីបាន អ្នកអាចយកលុយសល់លុយទៅសន្សំនៅធនាគារយកការប្រាក់។ ការសន្សំជាមួយគណនីបានការប្រាក់ខ្ពស់ក៏ធ្វើឲ្យលុយអ្នកកើនឡើងដែរ។ អ្វីដែលសំខាន់នោះគឺអ្នកត្រូវសន្សំជាមួយគោលដៅច្បាស់ ថាតើអ្នកសន្សំដើម្បីអ្វី។ អ្នកអាចសន្សំទុកជាទុនសម្រាប់វិនិយោគឬរកស៊ីនាពេលអនាគតឬសន្សំជាលុយបម្រុងសម្រាប់ទុកការពារពេលមានអាសន្នដូចជាពេលបាត់ចំណូល ឬចំណូលធ្លាក់ចុះយើងនៅតែមានលុយចាយមិនជួបញ្ហាលុយកាក់។

 

ការសន្សំពិតជាសំខាន់ណាស់ ប៉ុន្ដែក៏មានមនុស្សច្រើនណាស់ដែរដែលមើលរំលងការសន្សំដូច្នេះហើយទើបធ្វើឲ្យពួកគាត់ជួបបញ្ហាខ្វះខាតលុយចាយ ធ្លាក់ក្នុងបំណុល ជាពិសេសបើអ្នកមិនទម្លាប់សន្សំហើយគិតតែពីចាយអស់ៗពីខ្លួន អ្នកមិនងាយមានលុយសម្រាប់កសាងទ្រព្យក្នុងជីវិតឡើយ។

 

. វគ្គបណ្ដុះបណ្ដាល

នៅក្នុងស្ថានភាពសេដ្ឋកិច្ចមិនល្អពិបាករកចំណូល ហើយរកចំណូលមិនបានដូចមុន អ្នកគួរចាយលុយចាយពេលអភិវឌ្ឍនសមត្ថភាពខ្លួនឯងតាមរយៈដុសខាត់ជំនាញដែលមានស្រាប់និងរៀនជំនាញថ្មីៗ។ ត្រង់នេះអ្នកអាចចូលរួមវគ្គបណ្ដុះបណ្ដាលនិងវគ្គខ្លីដើម្បីរៀនជំនាញដែលផ្ដល់ឱកាសឲ្យអ្នករកចំណូល។ ឧទាហរណ៍វគ្គបណ្ដុះបណ្ដាលទាក់ទងនឹងការធ្វើទីផ្សារឌីជីថល( Digital Marketing) វគ្គប្រើប្រាស់បណ្ដាញសង្គមសម្រាប់អាជីវកម្ម វគ្គរៀនផលិតវីដេអូសម្រាប់អាជីវកម្ម ហើយវគ្គទាំងនេះ Business Cambodia មានបង្រៀនជារឿងរាល់ខែ។ ចង់ដឹងព័ត៌មានលម្អិតពីវគ្គនីមួយៗអាចទាក់ទងតេឡេក្រាម t.me/baksey_events

Me

. រៀនជំនាញខ្លី

មួយខែសល់លុយ១០០ទៅ២០០ដុល្លារ អ្នកអាចគិតគូចាយលុយចាយពេលរៀនវគ្គខ្លីដែលជួយបង្កើនឥទ្ធិពលរកចំណូលឲ្យបានកាន់តែច្រើន។ ត្រង់នេះអាចជាវគ្គដែលអ្នកចំណាយត្រឹម២ទៅ៣ខែឬយ៉ាងយូរ៦ខែ អ្នកអាចចេះជំនាញច្បាស់លាស់មួយដែលអាចរកចំណូលបានកាន់តែច្រើន។ ឧទាហរណ៍បើអ្នកចូលចិត្តផ្នែកពន្ធដារ អ្នកអាចទៅរៀននៅសាលាជិតពន្ធដារ។ មានវគ្គខ្លីទៀតជាច្រើន សំខាន់អ្នកត្រូវថ្លឹងថ្លែថាតើជំនាញដែលអ្នករៀននោះអាចប្រើប្រាស់និងរកចំណូលបានក្នុងទីផ្សារឬអត់។

 

. បណ្ដុះគំនិតវិជ្ជមាន

 វាជារឿងមិនល្អនោះនៅពេលសេដ្ឋកិច្ចធ្លាក់ចុះ តែអ្នកទោរទន់តាមស្ថានភាពសេដ្ឋកិច្ចដោយមិនព្រមស្វះស្វែងរកគំនិត បទពិសោធន៍​ ចំណេញជំនាញដើម្បីឲ្យខ្លួនឯងកាន់តែប្រសើរឡើង។ ត្រង់នេះអ្នកអាចចាយលុយដើម្បីទទួលបានគំនិតថ្មីដើម្បីជាចំណេះក្នុងការផ្លាស់ប្ដូរការគិតនិងគំនិតកាន់តែបើកទូសាយ។ អ្នកចាយលុយទិញសៀវភៅអានដែលត្រូវនឹងបញ្ហារបស់អ្នក។ ឧទាហរណ៍បើអ្នកកំពុងជួបបញ្ហាលុយកាក់ ជំពាក់បំណុល អ្នកអាចរកសៀវភៅទាក់ទងនឹងហិរញ្ញវត្ថុ។ មួយវិញទៀតអ្នកក៏អាចចូលរួមវគ្គបណ្ដុះបណ្ដាលផ្សេងៗ។

Apit2

. វិនិយោគប្រចាំខែ

 មួយខែសល់សល់១០០ទៅ២០០ដុល្លារ អ្នកក៏អាចវិនិយោគប្រចាំខែបានដែរ។ ជាក់ស្ដែងការដាក់លុយសន្សំប្រចាំខែនៅធនាគារក៏ចាត់ទុកការថាការវិនិយោគដែរព្រោះអ្នកទទួលបានចំណូលតាមរយៈការប្រាក់ដូច្នេះអ្នកអាចសន្សំប្រចាំខែបាន។

 

លើសពីអ្នកក៏អាចវិនិយោគលើផ្សារភាគហ៊ុនបានដែរ។ ប្រទេសកម្ពុជាយើងមានផ្សារហ៊ុនដែលមានឈ្មោះថា” ផ្សារមូលបត្រកម្ពុជា” ដែលបងប្អូនអាចវិនិយោគមិនទាមទារដើមទុនច្រើនឡើយពោលគឺអ្នកមានលុយតិចយ៉ាងណាក៏អាចវិនិយោគបានដែរហើយអាចប្រើប្រាស់លុយដែលសល់មកវិនិយោគប្រចាំខែបាន។

 

យ៉ាងណាមិញផ្សារហ៊ុនគឺជារឿងថ្មីសម្រាប់ប្រជាជនកម្ពុជាភាគច្រើន ដូច្នេះពួកគាត់មិនទាន់ដឹងថាចង់វិនិយោគលើផ្សារហ៊ុនគេចាប់ផ្ដើមពីណា ហើយចង់ទិញហ៊ុនគេទិញដូចម្ដេច។ ដូច្នេះចង់ដឹងកាន់តែច្បាស់ពីការវិនិយោគលើផ្សារហ៊ុននិងទិញភាគហ៊ុនក្រុមហ៊ុនធំៗក្នុងស្រុកអាចតាមដាន Facebook page របស់ខ្ញុំ Toeuy Hong-ទឿយ ហុង ឬចូលគ្រុបតេឡេក្រាម: https://t.me/toeuy_hong

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia