កុំទ្រាំពិបាក! នាយកសាខាធនាគារធំ១ថា ពេលពិបាករកលុយបង់សងធនាគារ ធ្វើរឿង១នេះជាបន្ទាន់ បើចង់ស្រាលខ្លួនពីបំណុល
Toeuy HongMAY 17 20261.1 K views

 

មកដល់ពេលនេះ អ្នកជំពាក់ធនាគារមួយចំនួនធំនៅតែជួបបញ្ហាពិបាកក្នុងការរកលុយបង់សងទៅធនាគារប្រចាំខែ។ តាមពិតទៅពេលអ្នកពិបាកក្នុងការបង់សងធនាគារប្រចាំខែឬអស់លទ្ធភាពក្នុងការបង់ មានផ្លូវមួយចំនួនដែលអ្នកអាចធ្វើដើម្បីឲ្យស្រួលខ្លួនពីបំណុល។



ទាក់ទងនឹងបញ្ហាពិបាកក្នុងការរកលុយបង់សងធនាគារប្រចាំខែឬអស់លទ្ធភាពបង់សង លោក សុខ កុម្ភៈ នាយកសាខាធនាគារភ្នំពេញពាណិជ្ជ( PPCBank) បានលើកឡើងថាអតិថិជនអាចបញ្ចេញទ្រព្យដើម្បីឲ្យធូរស្រាលពីបំណុល ហើយបំណុលកាន់តែថយឈានដល់អស់បំណុលទៀតផង។



បញ្ចេញទ្រព្យត្រង់នេះ លោកចង់មានន័យបើអ្នកកំពុងជួបបញ្ហាពិបាករលុយបង់ធនាគារឬអស់លទ្ធភាពបង់ធនាគារ អ្នកគួរលក់ទ្រព្យចេញដើម្បីបានសាច់លុយមកបង់សងធនាគារឬបង់ផ្ដាច់បំណុលធនាគារ។ លោកបានបន្តទៀតថាមនុស្សមួយចំនួនមានទ្រព្យច្រើនប៉ុន្ដែមិនព្រមយកទ្រព្យរបស់ខ្លួនដោះបំណុលឲ្យស្រាលខ្លួនដោយសារពួកគាត់នៅស្ដាយទ្រព្យមិនព្រមលក់។



ប៉ុន្ដែការធ្វើបែបនេះធ្វើឲ្យពួកគាត់នៅតែរងសម្ពាធនិងស្ពាយបន្ទុកបំណុលទៅវិញទេ។ មិនតែប៉ុណ្ណោះបើពួកគាត់មិនលះបង់ទ្រព្យដើម្បីផ្ដាច់បំណុលទេនោះ បំណុលពួកគាត់នឹងកើនឡើងពោលគឺពួកគាត់នៅចំណាយបង់ធនាគារ បង់ការប្រាក់ហើយការរកស៊ីធ្លាក់ចំណូលដែលធ្វើឲ្យពួកគាត់នៅតែពិបាក។



ទ្រព្យចេញទោះលក់ក្រោមទីផ្សារក៏ដោយឲ្យតែអ្នកលក់ទ្រព្យបានលុយយកទៅដោះបំណុលឲ្យបាន។ ត្រង់នេះពេលខ្លះលក់ទ្រព្យអាចនឹងខាតពិតមែនប៉ុន្ដែនៅពេលដែលអ្នកអស់បំណុល ហើយចំណូលអ្នកបានមកអាចយកផ្គត់ផ្គង់ការចំណាយក្នុងការរស់ហើយពេលដែលយអ្នកបានធូរ ឱកាសរកលុយកសាងទ្រព្យនឹងគង់បានមកវិញទេ ប៉ុន្ដែដើម្បីឲ្យស្រួលខ្លួនយើងត្រូវលៈបង់ទ្រព្យខ្លះ៕

 

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia