ស្រលាញ់កូនឲ្យស្ងួនចំណី! ឪពុកម្ដាយ បើឃើញកូនដើរផ្លូវខុសក្នុងវ័យសិក្សា ត្រូវធ្វើរឿង៦នេះជាបន្ទាន់
Toeuy HongJULY 27 202622 views

ក្នុងសង្គមបច្ចុប្បន្ន ការដែលឃើញកូនដើរផ្លូវខុសក្នុងវ័យសិក្សា ដូចជា គេចសាលា ញៀនហ្គេម សេពគប់មិត្តភក្តិមិនល្អ ឬប្រើប្រាស់សារ.ធាតុញៀ.ន គឺជាការឈឺចាប់បំផុតមួយសម្រាប់ឪពុកម្តាយគ្រប់រូប។ ព្រោះក្នុងវ័យនេះ ខួរក្បាលរបស់ពួកគេ មិនថាផ្នែកគ្រប់គ្រងអារម្មណ៍ និងការគិតពិចារណា នៅមិនទាន់លូតលាស់ពេញលេញនៅឡើយទេ។

 

ដូច្នេះពួកគេត្រូវការ ការណែនាំ ជាជាង ការដាក់ទោ.ស.ទ.ណ្ឌដោយកំ.ហឹ.ង។ ខាងក្រោមនេះជាវិធីសាស្ត្រអប់រំ និងដោះស្រាយបែបវិជ្ជមានដែលអ្នកគួរអនុវត្ត៖

 

១. គ្រប់គ្រងអារម្មណ៍ខ្លួនឯងជាមុន៖ កុំប្រតិកម្មភ្លាមៗដោយកំហឹង ហើយវា.យ.ដំ ជេរប្រ.មា.ថ ឬស្តីបន្ទោសខ្លាំងៗ វានឹងមិនធ្វើឲ្យកូនភ្ញាក់រលឹកនោះទេ ប៉ុន្តែវានឹងរុញកូនឲ្យកាន់តែឆ្ងាយពីអ្នក ហើយគេរឹងរូស កាន់តែខ្លាំង។ អ្វីដែលអ្នកត្រូវធ្វើ គឺទុកពេលឲ្យខ្លួនឯងស្ងប់ចិត្តសិន មុននឹងចូលទៅនិយាយជាមួយកូន។ ការនិយាយគ្នាក្នុងពេលខឹងមានតែបង្កើត ស.ង្គ្រា.មពាក្យសម្តី ប៉ុណ្ណោះ។

 

២. បើកបេះដូងស្តាប់ ដើម្បីយល់ពីមូលហេតុឫសគល់៖ ក្មេងមិនដែលដើរផ្លូវខុសដោយគ្មានមូលហេតុនោះទេ។ ជំនួសឲ្យការចោទប្រកាន់ ឪពុកម្ដាយត្រូវកត់សម្គាល់ថា កូនមានអ្វីប្រែប្រួលខ្លះ? តើមានរឿងអ្វីកើតឡើងនៅសាលា ឬជាមួយមិត្តភក្តិដែលធ្វើឲ្យកូនពិបាកចិត្តដែរឬទេ? កង្វះការយកចិត្តទុកដាក់ក្នុងគ្រួសារឬអត់? ការបាក់ទឹកចិត្តលើការសិក្សា? ឬ វិបត្តិស្នេហាក្នុងវ័យជំទង់?

 

៣. កំណត់វិន័យច្បាស់លាស់ដោយគ្មានអំពើ.ហិ.ង្សា៖ បែងចែករវាង ក្តីស្រលាញ់ និង ទង្វើខុសឆ្គង។ប្រាប់កូនឲ្យច្បាស់ថា «ប៉ាម៉ាក់ស្រលាញ់កូន ប៉ុន្តែប៉ាម៉ាក់មិនអាចទទួលយកទង្វើបែបនេះបានទេ» កំណត់ច្បាប់ក្នុងផ្ទះ កំណត់ម៉ោងត្រលប់មកផ្ទះវិញ ឬការកំណត់ពេលវេលាប្រើប្រាស់ទូរស័ព្ទ កំណត់លុយចាយ ជាដើម។ ប្រសិនបើកូនល្មើសច្បាប់ ត្រូវមានការពិន័យណាមួយសមល្មម ដូចជាដកហូតសិទ្ធិប្រើទូរស័ព្ទ ឬកាត់បន្ថយលុយចាយប្រចាំថ្ងៃ ប៉ុន្តែកុំប្រើ.ហិ.ង្សា ឬបង្អត់បាយកូនឲ្យសោះ។

 

៤. ផ្លាស់ប្តូរបរិស្ថានជុំវិញខ្លួនកូន៖ ប្រសិនបើកូនដើរផ្លូវខុសដោយសារមិត្តភក្តិ ត្រូវរកវិធីផ្លាស់ប្តូរបរិស្ថាន ឧទាហរណ៍ ដូចជា ដូរថ្នាក់ ផ្លាស់សាលា ឬនាំកូនទៅធ្វើសកម្មភាពថ្មីៗ។ ជួយកូនរកចំណង់ចំណូលចិត្តថ្មីដូចជា លេងកីឡា (បាល់ទាត់ ហែលទឹក) រៀនតន្ត្រី សិល្បៈ ឬការងារស្ម័គ្រចិត្តនានា។ សកម្មភាពទាំងនេះនឹងទាញថាមពលរបស់កូនមកលើផ្លូវល្អវិញ។

 

៥. ធ្វើជាជម្រកដ៏កក់ក្ដៅដល់ពួកគេ៖ ក្មេងវ័យសិក្សាដែលដើរផ្លូវខុស ជារឿយៗមានអារម្មណ៍ថាខ្លួនឯងគ្មានតម្លៃ ឬ ត្រូវបានគេបោះបង់ចោល។ ចូរបង្ហាញកូនថា ទោះបីជាគេធ្វើខុសយ៉ាងណាក៏ដោយ បើគេមានចិត្តចង់កែប្រែ ផ្ទះ និងប៉ាម៉ាក់ នៅតែជាកន្លែងស្វាគមន៍ និងជួយគេជានិច្ច។

 

៦. សហការជាមួយសាលារៀន និងអ្នកជំនាញ៖ ទាក់ទងគ្រូប្រចាំថ្នាក់ ដើម្បីធ្វើការជិតស្និទ្ធជាមួយសាលា ដើម្បីតាមដានវត្តមាន និងប្រវត្តិសិក្សារបស់កូន។ ឬក៏អាចស្វែងរកជំនួយពីអ្នកជំនាញ ប្រសិនបើបញ្ហាធ្ងន់ធ្ងរដូចជា ញៀ.ន.ថ្នាំ ញៀនល្បែង ឬមានវិ.ប.ត្តិផ្លូវចិត្តធ្ងន់ធ្ងរ ដូច្នេះ កុំខ្មាស់គេក្នុងការនាំកូនទៅជួបគ្រូពេទ្យផ្លូវចិត្ត ឬអ្នកពិគ្រោះយោបល់ផ្លូវចិត្ត ដើម្បីទទួលបានការព្យាបាលត្រឹមត្រូវ។

 

គួរបញ្ជាក់ថា ការកែប្រែក្មេងដែលដើរផ្លូវខុសមកជាល្អវិញ ត្រូវការពេលវេលា និងភាពអត់ធ្មត់ខ្ពស់ណាស់។ វាមិនអាចផ្លាស់ប្តូរបានត្រឹមតែមួយយប់នោះទេ។ ដូច្នេះ កុំអស់សង្ឃឹមលើកូនអ្នក ព្រោះការដែលកូនដឹងថា មានមនុស្សម្នាក់នៅតែជឿជាក់លើគេ គឺជាកម្លាំងចិត្តដ៏ធំបំផុតដែលទាញគេឲ្យត្រលប់មកផ្លូវត្រូវវិញ។

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia