ក្រុមហ៊ុនវេសឡាញ នឹងពង្រីក៤សាខាបន្ថែមទៀត សម្រាប់ឆ្នាំសិក្សាថ្មី ជាមួយនឹងការផ្ដល់ជូន

ពីមួយឆ្នាំ ទៅមួយឆ្នាំ ក្រុមហ៊ុនវេសឡាញ អេឌ្យូខេសិនគ្រុប បាននិងកំពុងបន្តពង្រីកខ្លួនជាបន្តបន្ទាប់ ដើម្បីសម្រេច គោលដៅក្លាយខ្លួនជាស្ថាប័នអប់រំឈានមុខគេមួយនៅកម្ពុជា។ ដោយឡែក ក្នុងឆ្នាំ​សិក្សាថ្មី ឆ្នាំ ២០២៦នេះ ក្រុមហ៊ុនវេសឡាញនឹងពង្រីកសាខារបស់ខ្លួនចំនួន៤បន្ថែមទៀត ដែលនឹង​លេចរូបរាងឡើងក្នុងពេលឆាប់ៗខាងមុខ។

 

សម្រាប់ក្រុមហ៊ុនវេសឡាញ ការបន្ថែមសាខាចំនួន៤នេះ នឹងពង្រីកវិសាលភាពនៃការអប់រំ​ដែល មានស្តង់ដារ ទៅដល់បណ្ដាខេត្តឱ្យកាន់តែមានភាពទូលំទូលាយ។ សាខាទាំង៤នោះ​ស្ថិតនៅទីតាំងសំខាន់ៗដូចជា៖ ខេត្តពោធិ៍សាត់ ខេត្តស្វាយរៀង ខេត្តបាត់ដំបង និងនៅក្នុងតំបន់ចោមចៅ រាជធានីភ្នំពេញ។

2

ជាមួយគ្នានេះ ក្នុងឱកាសនៃការបើកសាខាថ្មី សាខានីមួយៗ ក៏នឹងមានការផ្ដល់ជូនពិសេសសម្រាប់​អ្នកអាណាព្យាបាល ក្នុងការចុះឈ្មោះបុត្រធីតាចូលរៀនផងដែរ។

3

ការផ្ដល់ជូនពិសេសពីសាខាទាំង៤នោះគឺ សម្រាប់អ្នកអាណាព្យាបាលចុះឈ្មោះបុត្រធីតា​ចាប់ពីថ្ងៃជូនដំណឹងនេះ នឹងទទួលបាន៖

  • ១ វគ្គ សិក្សាបាន ២វគ្គ
  • ១ ឆមាស សិក្សាបាន ២ឆមាស
  • ១ឆ្នាំ សិក្សាបាន ២ឆ្នាំ

ព្រមជាមួយនឹងការធានារ៉ាប់រងគ្រោះថ្នាក់បុត្រធីតាជាមួយទឹកប្រាក់ ៣,០០០ដុល្លា​រ និងការការពារ​ការសិក្សា​រហូតទៅដល់ ៥ឆ្នាំបន្ថែមទៀត។យ៉ាងណាមិញ ចំពោះការផ្តល់ជូននេះ គឺសម្រាប់ការចុះឈ្មោះ ១០០នាក់ដំបូងតែប៉ុណ្ណោះ។

 4

គួរបញ្ជាក់ថា សាលារៀនវ៉េស្ទឡាញន៍បានបង្កើតឡើងក្នុងឆ្នាំ២០០៨ ត្រូវបានទទួលស្គាល់ដោយ​ក្រសួងអប់រំ យុវជន និងកីឡា ។ បច្ចុប្បន្ន បណ្តាញសាលារៀននេះមានចំនួន ៣០សាខា ក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តកំពង់ធំ និងខេត្តបាត់ដំបង ដែលមានសិស្សចំនួន១៧០០០នាក់ និងបុគ្គលិកសរុបជាង ១,៥០០នាក់ គិតមកត្រឹមឆ្នាំ ២០២៥ ។ នៅក្នុងឆ្នាំ២០២៦ នេះផងដែរ សាលារៀនវ៉េស្ទឡាញន៍នឹងអភិវឌ្ឍខ្លួន ក្លាយជាសាលារៀនអន្តរជាតិ វ៉េស្ទឡាញន៍។

5

 

ក្រៅពីកម្មវិធីសិក្សាគោល សាលាបានបញ្ចូលនូវ​កម្មវិធីបណ្តុះបណ្តាលអន្តរជាតិដូចជា កម្មវិធីអភិវឌ្ឍអត្តចរិត និងភាពជាអ្នកដឹកនាំ មកពីសហរដ្ឋអាមេរិក កម្មវិធីបណ្តុះបណ្តាលចំណេះដឹងហិរញ្ញវត្ថុ មកពីប្រទេសសិង្ហបុរី និងកម្មវិធីបណ្តុះបណ្តាលជំនាញកុំព្យូទ័រ បច្ចេកវិទ្យា និងឌីជីថល មកពីសហរដ្ឋអាមេរិក ព្រមទាំងមានការ ធ្វើតេស្តវាស់ស្ទង់​សមត្ថភាពសិស្ស​មុនចូលរៀន និងតាមដាន​​ការសិក្សា សិស្សជាប្រចាំ។ មិនត្រឹមតែប៉ុណ្ណោះ  សាលារៀន ក៏នឹងបញ្ចូល នូវកម្មវិធីសហគ្រិនភាពសម្រាប់សិស្សវិទ្យាល័យ និងមានការ​ផ្លាស់ប្តូរបទពិសោធន៍សិក្សាតាមរយៈ ការចូលរួមទស្សនៈ កិច្ចសិក្សា និង បោះជំរុំនៅក្នុង និងក្រៅប្រទេស ព្រមទាំងសិស្សានុសិស្ស​នឹងមានឱកាសទទួលបានអាហារូបករណ៍ពីសំណាក់​សាកលវិទ្យាល័យល្បីៗក្នុង និងក្រៅ ប្រទេស​ថែមទៀតផង៕

6

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia