ឆ្ងល់ថាគេដឹងហាងឆេងមាសតាមណា! នេះជាវេបសាយធំៗ៣ដែលអ្នកអាចតាមដានហាងឆេងមាសឡើងចុះបាន២៤ម៉ោង
Toeuy HongAUGUST 11 2026699 views

 បងប្អូនមួយចំនួនធំដែលចូលចិត្តតាមដានហាងឆេងមាសប្រហែលជាឆ្ងល់ហើយថាតើរាល់ថ្ងៃគេអាចដឹងថាហាងឆេងមាសប្រែប្រួលឡើងចុះតាមណា។

 

តាមពិតទៅហាងឆេងមាសក្នុងស្រុកដែលហាងមាសនៅក្នុងការធ្វើការupdate គឺយើងយោងតាមហាងឆងមាសអន្តរជាតិ ដូច្នេះហាងឆេងមាសអន្តរជាតិប្រែប្រួលនោះហាងឆេងក្នុងស្រុកក៏ប្រែប្រួលផងដែរ។ ខាងក្រោមនេះគឺជាវេបសាយអន្តរជាតិធំៗដែលអ្នកអាចតាមដានហាងឆេងមាសប្រែប្រួលឡើងចុះ២៤ម៉ោង។

 

. TradingView៖ មានឆាតល្អសម្រាប់មើលចលនាមាសឡើងចុះនិងព្រមទាំងមានindicatorផងដែរ។

 

២. GoldPrice៖ វេបសាយនេះងាយស្រួលក្នុងការមើលតម្លៃហាងឆេងមាសដោយវាមានបង្ហាញមាសគិតជាអោន មាសគិតជាគីឡូនិងមាសគិតជាក្រាមផងដែរ។

 

. Investing.com  វេបសាយនេះមិនត្រឹមអាចតាមដានតម្លៃហាងឆេងមាសនោះទេប៉ុន្ដែអ្នកក៏អាចមើលព័ត៌មានផ្សេងៗជាច្រើនទាក់ទងនឹងសេដ្ឋកិច្ចផងដែរ។

 

គួរបញ្ជាក់ផងដែរថាហាងឆេងមាសដែលអ្នកឃើញក្នុងវេបសាយទាំង៣ខាងលើគឺតាមហាងឆេងអន្តរជាតិដោយខ្នាតមាសអន្តរជាតិគេគិតជាអោន(Ounce)។ ដូច្នេះបើអ្នកមើលហាងឆេងមាសក្នុងវេបសាយទាំងនេះ ហើយចង់ដឹងថាមាសតម្លៃប៉ុន្មានក្នុងមួយតម្លឹងនោះ អ្នកអាចយកតម្លៃមាសក្នុងមួយអោនចែកនឹង0.83 នោះអ្នកនឹងឃើញតម្លៃជាតម្លឹង

 

ឧទាហរណ៍ បើតម្លៃមាស៤៣៩៥ដុល្លារក្នុងមួយអោននោះ​ អ្នកយក៤៣៩៥ចែកនឹង0.83 អ្នកឃើញតម្លៃមាសជាតម្លឹងគឺ៥២៩៥ដុល្លារក្នុងមួយតម្លឹង។ ហើយបើចង់ដឹងថាមាសតម្លៃប៉ុន្មានក្នុង១ជីគឺគ្រាន់តែយកតម្លៃមាសក្នុង១តម្លឹងចែកនឹង១០នឹងឃើញតម្លៃមាសក្នុងមួយជី។ ដូច្នេះមាសតម្លៃ៥២៩៥ក្នុង១តម្លឹងស្មើនឹង៥២៩ដុល្លារក្នុងមួយជី៕

 

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia