មានសិស្សានុសិស្សជាច្រើនបានខំប្រឹងរៀនភាសាអង់គ្លេសជាច្រើនឆ្នាំមកហើយ ចំណែកបងប្អូនមួយចំនួនទៀត ចង់ដឹងពីសមត្ថភាពកម្រិត IELTS របស់ខ្លួនឯងថាខ្លាំងអង់គ្លេសកម្រិតណាដើម្បីត្រៀមខ្លួនប្រឡងទៅរៀននៅក្រៅប្រទេសតែមិនដឹងចូលតេស្តនៅវេបសាយណាបានដឹងច្បាស់ លេងជាបញ្ហាទៀតហើយ។
នាពេលនេះប្រសិនបើបងប្អូនទាំងអស់គ្នា ចង់តេស្ត IELTS ដើម្បីវាស់ស្ទង់សមត្ថភាពភាសាដែលខ្លួនបានរៀនកន្លងមក ថ្ងៃនេះចាបក្រហមសូមណែនាំវេបសាយចំនួន៥ ដែលសិស្សថ្នាក់ភាសាអង់គ្លេស អាចចូលទៅ Test IELTS Free៖
១. វេបសាយ https://ielts-up.com/
វេបសាយនេះ គឺជាប្រព័ន្ធតេស្តភាសាអង់គ្លេសអន្តរជាតិ ដែលពេញនិយមបំផុតរបស់ពិភពលោក។ វាត្រូវបានរចនាឡើងដើម្បីកំណត់កម្រិតនៃជំនាញភាសាអង់គ្លេសរបស់មនុស្សដែលរៀនភាសាដំបូង ដូច្នេះហើយសម្រាប់អ្នកចង់ដឹងពីកម្រិតអង់គ្លេសខ្លួនឯងមួយកម្រិតទៀតអាចធ្វើការចូលតេស្តបាន។
២. វេបសាយ IELTS Canada Test
វេបសាយ IELTS Canada Test គឺជាគេហទំព័រ ដែលបានទទួលស្គាល់ដោយ IDP Education ដែលជាអង្គការអប់រំអន្តរជាតិ ហើយវេបសាយមួយនេះសាកសមបំផុតសម្រាប់សិស្ស-និស្សិត ឬចុះកម្មសិក្សាដែលស្វែងរកការអប់រំនៅប្រទេសកាណាដា និងចង់សាកល្បងបទពិសោធន៍វិញ្ញាសាសម្រាប់ការធ្វើតេស្ត។
៣. វេបសាយ https://mini-ielts.com/
វេបសាយនេះ ល្អបំផុតសម្រាប់ការរៀបចំតេស្ត IELTS ដោយឥតគិតថ្លៃព្រោះនៅទីនេះមានការធ្វើតេស្តការអនុវត្តដោយឥតគិតថ្លៃជាច្រើនដូចជាជំនាញអាន និងស្តាប់វីដេអីជាភាសាអង់គ្លេសផងដែរ។
៤. វេបសាយ IELTS Practice Tests by the British Council
ការធ្វើតេស្តសាកល្បង IELTS នៅលើវេបសាយមួយនេះគឺដូចគ្នាទៅនឹងការធ្វើតេស្តសិក្សាដែលធ្វើឡើងនៅតាមមជ្ឈមណ្ឌលធ្វើតេស្ត ទាំងទម្រង់វិញ្ញាសានិងពេលវេលា។ ហើយលំហាត់តេស្ត IELTS នេះនឹងរួមបញ្ចូលគ្រប់ ផ្នែកដូចជា ការស្តាប់ ការអាន ការសរសេរ និងការនិយាយដោយការធ្វើតេស្តនិយាយនឹងធ្វើឡើងជាមួយអ្នកសម្របសម្រួលដែលមានជំនាញវិជ្ជាជីវៈតាមរយៈការហៅជាវីដេអូ។
៥. វេបសាយ https://takeielts.britishcouncil.org/
វេបសាយនេះ គឺវេបសាយដែលបងប្អូនអាចធ្វើការតេស្តភាសាអង់គ្លេសគ្រប់កម្រិតបានព្រោះវាជាវេបសាយដ៏ពេញនិយមបំផុតរបស់ពិភពលោកសម្រាប់ការធ្វើតេស្តថ្នាក់ឧត្តមសិក្សា ។
គួរជម្រាបបន្ថែមថាចំពោះបងប្អូនដែលពេញចិត្តក្នុងធ្វើតេស្តអនុវត្ត ស្ទប់ស្ទង់សមត្ថភាពដើម្បីចង់ដឹងថាខ្លួនឯងអាចធ្វើបានពិន្ទុខ្ពស់ឬទេក្នុងការប្រឡង IELTS សូមបងប្អូនអានសេចក្តីណែនាំលម្អិតរបស់តេស្តនីមួយៗឱ្យបានច្បាស់លាស់នៅលើវេបសាយនីមួយៗនោះបាន៕


