នៅក្នុងការរៀនភាសាអង់គ្លេស បញ្ហាដែលគេតែងជួបប្រទះជាញឹកញាប់នោះ គឺការប្រើប្រាស់វេយ្យាករណ៍ ហើយក៏មានសិស្សអង់គ្លេសមួយចំនួន តែងតែរអ៊ូត្រង់ចំណុចនេះដែរ។ ដូច្នេះដើម្បីដោះស្រាយបញ្ហានេះ ចាបក្រហមសូមណែនាំវេបសាយមួយ ដែលអាចជួយអ្នករៀនអង់គ្លេស ឱ្យប្រើវេយ្យាករណ៍អង់គ្លេសបានយ៉ាងមានប្រសិទ្ធិភាព។
វេបសាយនេះមានឈ្មោះថា www.englishgrammar.org ដែលជាកន្លែងប្រមូលផ្ដុំលំហាត់អនុវត្ត និងឯកសារវេយ្យាករណ៍អង់គ្លេសច្រើនរាប់មិនអស់។ លោកអ្នកអាចចូលទៅសិក្សាវេយ្យការណ៍ និងអនុវត្តន៍លំហាត់ៗជាច្រើនដោយផ្ទាល់ ដើម្បីដឹងពីរបស់ប្រើឱ្យបានត្រឹមត្រូវ។
ដូច្នេះហើយ ដើម្បីកុំឱ្យការប្រើប្រាស់ភាសាអង់គ្លេសខុសវេយ្យាករណ៍ទៀត បងប្អូនឬសិស្សានុសិស្សទាំងអស់គ្នា អាច Save លីងនេះទុកប្រើប្រាស់បានដើម្បីឱ្យវេយ្យការណ៍អង់គ្លេសខ្លាំងជាងមុន ហើយប្រើប្រាស់ទៅមិនងាយខុសដូចពីមុនទៀត៕