យោងតាមសេចក្តីជូនដំណឹងរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានឱ្យដឹងថា ចាប់ពីយប់ថ្ងៃព្រហស្បតិ៍ ទី ៤ ដល់ថ្ងៃទី ៥ ខែ មេសា ឆ្នាំ ២០២៤ ខាងមុខនេះ ខណ្ឌចំនួន ២ នឹងត្រូវផ្អាកការផ្គត់ផ្គង់ទឹករយៈពេលខ្លីដើម្បីធ្វើការកាត់ភ្ជាប់បំពង់មេនាំទឹកស្អាត។
១. នៅលើផ្លូលេខ១៧០-១DT សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅយប់ថ្ងៃព្រហស្បតិ៍ ទី៤ ខែមេសា ឆ្នាំ២០២៤ ចាប់ពីម៉ោង ២០:០០នាទីយប់ ដល់ម៉ោង ២៤:០០នាទីយប់។
២. នៅលើចិញ្ចើមផ្លូលេខ២៦៥R (១៧១១) កែងនឹងផ្លូវលេខ២៥៤R ១៨៣០) សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅយប់ថ្ងៃសុក្រ ទី៥ ខែមេសា ឆ្នាំ២០២៤ ចាប់ពីម៉ោង ២០:០០នាទីយប់ ដល់ម៉ោង ០៤:០០នាទីព្រឹក។
៣. នៅលើចិញ្ចើមផ្លូលេខ៥០Ra សង្កាត់ទួលសង្កែទី២ និងសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅយប់ថ្ងៃសុក្រ ទី៥ ខែមេសា ឆ្នាំ២០២៤ ចាប់ពីម៉ោង ២០:០០នាទីយប់ ដល់ម៉ោង ២៤:០០នាទីយប់។