យោងតាមការចុះផ្សាយរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ បានស្នើឱ្យមានការយោគយល់ និងអធ្យាស្រ័យចំពោះ "ការខ្វះខាតទឹក" នៅរដូវប្រាំង នៅតំបន់មួយចំនួន និងអំពាវនាវឱ្យប្រជាពលរដ្ឋប្រើប្រាស់ទឹកដោយសន្សំសំចៃ។