ខំរាល់ថ្ងៃតែមិនសល់អី? មហាសេដ្ឋី Warren Buffett ប្រាប់ច្បាប់ ២០/៥ ជួយឲ្យអ្នកសម្រេចលទ្ធផលធំក្នុងជីវិត
Kan DaraMARCH 16 2026181 views

តើអ្នកធ្លាប់មានអារម្មណ៍ថា រវល់ពេញមួយថ្ងៃ តែហាក់ដូចជាមិនសម្រេចបានលទ្ធផលអ្វីជាដុំកំភួនដែរឬទេ? មនុស្សភាគច្រើនបរាជ័យ មិនមែនមកពីពួកគេខ្ជិលច្រអូសឡើយ ប៉ុន្តែមកពីពួកគេខុសរឿង។ ដើម្បីដោះស្រាយបញ្ហានេះ មហាសេដ្ឋីវិនិយោគិនលោក Warren Buffett បានណែនាំនូវក្បួនសាមញ្ញមួយគឺ "ច្បាប់ ២០/៥"

 

ជំហានទាំង ៣ នៃច្បាប់ ២០/៥៖

 

១/. បញ្ជីគោលដៅ ២៥ យ៉ាង៖​ ចូរយកក្រដាសមួយសន្លឹកមកសរសេររាល់អ្វីដែលអ្នកចង់សម្រេចឱ្យបានក្នុងជីវិត ឬក្នុងអាជីពការងារនាពេលបច្ចុប្បន្ន ចំនួន ២៥ យ៉ាង។ វាអាចជារឿងធំដូចជា ការបង្កើតអាជីវកម្មផ្ទាល់ខ្លួន រហូតដល់រឿងតូចដូចជា ការរៀនភាសាបរទេស ជាដើម។

 

/. ជ្រើសរើស រឿងកំពូលទាំង ៥៖ បន្ទាប់ពីសរសេររួច ចូរពិនិត្យបញ្ជីនោះឡើងវិញ រួចសម្រេចចិត្តជ្រើសរើសយកតែ ៥ យ៉ាងគត់ដែលសំខាន់បំផុតសម្រាប់អ្នក។ ទាំងនេះគឺជាអ្វីដែលអ្នកយល់ថា បើសម្រេចបាន វានឹងផ្លាស់ប្តូរជីវិតរបស់អ្នកទាំងស្រុង។

 

/. បញ្ជី ចៀសវាងដាច់ខាត៖ ឥឡូវនេះ អ្នកមានបញ្ជីពីរនៅក្នុងដៃ បញ្ជី ៥ យ៉ាង (ដែលត្រូវធ្វើ) និងបញ្ជី ២០ យ៉ាង (ដែលនៅសល់)។ មនុស្សទូទៅតែងគិតថា ពួកគេនឹងធ្វើ ៥ យ៉ាងមុន ហើយពេលទំនេរនឹងឆ្លៀតធ្វើ ២០ យ៉ាងទៀត។ ប៉ុន្តែលោក Buffett និយាយថា៖ «ទេ! ២០ យ៉ាងដែលនៅសល់នោះ គឺជាបញ្ជីដែលអ្នកត្រូវចៀសវាងដាច់ខាត»

 

គួរជម្រាបផងដែរថា រឿងរ៉ាវដែលនាំឱ្យក្បួននេះល្បីល្បាញគឺកើតចេញពីការសន្ទនារវាងមហាសេដ្ឋី Warren Buffett និងអ្នកបើកយន្តហោះផ្ទាល់ខ្លួនរបស់លោកឈ្មោះ Mike Flint។ នៅពេលដែល Flint សួរអំពីវិធីសាស្ត្រដើម្បីសម្រេចគោលដៅក្នុងអាជីព លោក Buffett បានប្រាប់ឱ្យគាត់សរសេរគោលដៅ ២៥ យ៉ាងដែលគាត់ចង់ធ្វើបំផុត។ បន្ទាប់មក Buffett ឱ្យគាត់គូសរង្វង់យកតែ ៥ យ៉ាងដែលសំខាន់បំផុត។

 

គ្រានោះនៅពេល Flint និយាយថា គាត់នឹងធ្វើ ៥ យ៉ាងមុន ហើយឆ្លៀតពេលដែលសល់ធ្វើ ២០ យ៉ាងទៀត លោក Buffett បានកែតម្រូវភ្លាមថា៖ «ទេ! ២០ យ៉ាងដែលឯងមិនបានរើសនោះ គឺជាបញ្ជីដែលឯងត្រូវចៀសវាងដាច់ខាត។ ទោះមានរឿងអ្វីក៏ដោយ ឯងមិនត្រូវចំណាយពេលលើវាឡើយ រហូតទាល់តែ ៥ យ៉ាងដំបូងសម្រេចបានជោគជ័យ»

 

  • សម្រាប់បុគ្គលិកដែលចង់បាន ចំណូលកើន ឡើងតួនាទីលឿន
  • ម្ចាស់អាជីវកម្មដែលចង់កសាងក្រុមការងារដែកថែបបង្កើតលទ្ធផលខ្ពស់
  • យើងសូមណែនាំសៀវភៅ «បុគ្គលិកឆ្នើម» តម្លៃត្រឹមតែ ១២$ ប៉ុណ្ណោះ។  👇 បញ្ជាទិញតាម https://t.me/BusinessCambodiaBook

ា

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia