ស្តេចវិនិយោគ Warren Buffett ប្រាប់ចំៗ  ភាពជោគជ័យធំបំផុតនៃជីវិត អាស្រ័យលើពាក្យ ១ ម៉ាត់នេះ
Kan DaraMARCH 9 202662 views

មហាសេដ្ឋី Warren Buffett ត្រូវបានគេដាក់រហ័សនាមថាជា “ស្តេចវិនិយោគ ព្រោះតែភាពឆ្លាតវៃក្នុងការប្រើប្រាស់ហិរញ្ញវត្ថុ និងកំពុងកាន់កាប់ទ្រព្យសម្បត្តិសុទ្ធប្រមាណ ១៥០ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៦។ នេះបើយោងតាមការរបស់ Money Wise.com

 

យ៉ាងណាមិញ ទាក់ទងនឹងភាពជោគជ័យ មហាសេដ្ឋីរូបនេះ បានសរសេរនៅក្នុងសៀវភៅ «The Snowball: Warren Buffett and the Business of Life» យ៉ាងដូច្នេះថា៖ «ភាពជោគជ័យពិតប្រាកដក្នុងជីវិត គឺវាស់វែងដោយ 'ចំនួនមនុស្សដែលស្រឡាញ់អ្នកដោយស្មោះ'។ អ្នកអាចមានលុយវាល់លាន ទិញអ្វីៗបានគ្រប់យ៉ាង ប៉ុន្តែអ្នកមិនអាចប្រើលុយដើម្បីទិញ 'សេចក្ដីស្រឡាញ់' បានឡើយ។ វិធីតែមួយគត់ដើម្បីទទួលបានក្ដីស្រឡាញ់ គឺត្រូវធ្វើខ្លួនជាមនុស្សដែលគួរឱ្យស្រឡាញ់ជាមុនសិន»។

 

លោកបានសង្កត់ធ្ងន់បន្ថែមទៀតថា៖ «ចំពោះច្បាប់នៃសេចក្ដីស្រឡាញ់ អ្នកកាន់តែផ្ដល់ឱ្យអ្នកដទៃច្រើនប៉ុនណា អ្នកនឹងទទួលបានមកវិញកាន់តែច្រើនប៉ុណ្ណោះដែរ»

 

ជាមួយគ្នានេះ មហាសេដ្ឋី Warren Buffett ធ្លាប់បានចែករំលែកជាមួយក្រុមនិស្សិតនៅ Georgia Tech អំពីគំនិតរបស់លោកចំពោះភាពជោគជ័យយ៉ាងដូច្នេះថា ភាពជោគជ័យមិនមែនគ្រាន់តែជាទ្រព្យសម្បត្តិ អំណាច កិត្តិយស កេរ្តិ៍ឈ្មោះ ឬការប្រមូលប្រដាប់ក្មេងលេងថ្លៃៗជាច្រើនមុនពេលអ្នកស្លាប់នោះទេ។ ផ្ទុយទៅវិញ វាគឺជាសមិទ្ធផលដ៏មានអត្ថន័យ និងការបំពេញបំណងផ្ទាល់ខ្លួន។

 

សរុបមក តាមរយៈដំបូន្មានរបស់មហាសេដ្ឋី Warren Buffett គឺជាកញ្ចក់ឆ្លុះបញ្ចាំងឱ្យយើងឃើញថា ក្នុងសមរភូមិជីវិត និងការងារ ការប្រមូលទ្រព្យសម្បត្តិមិនមែនជាគោលដៅចុងក្រោយឡើយ។ ភាពជោគជ័យពិតប្រាកដ គឺការរស់នៅក្នុងជីវិតមួយដែលពោរពេញដោយអត្ថន័យ និងសេចក្ដីស្រឡាញ់។ ចូរវិនិយោគលើសេចក្ដីល្អ ព្រោះវានឹងផ្ដល់ផលតបស្នងមកវិញនូវសេចក្ដីសុខផ្លូវចិត្ត ដែលគ្មានលុយវាល់លានណាក៏អាចទិញបានឡើយ៕

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «បុគ្គលិកឆ្នើម» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចំណូលកើន មានសេរីភាព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ 👇  បញ្ជាទិញតាម https://t.me/BusinessCambodiaBook

ា

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia