វិបត្តិសេដ្ឋកិច្ចធំផុតកំពុងកើតឡើង សេដ្ឋី Warren Buffett ថាធ្វើរឿងមួយនេះ បើចង់រកលុយបានច្រើនមានឱកាសក្លាយជាអ្នកមាន
Toeuy HongSEPTEMBER 20 20261.4 K views

យើងដឹងហើយថានៅ៤ឆ្នាំចុងក្រោយនេះពោលគឺចាប់តាំងពីឆ្នាំ២០២២មក សេដ្ឋកិច្ចសកលបានធ្លាក់ចុះយ៉ាងខ្លាំងដោយសារតែបញ្ហាសង្រ្គាមរវាងរុស្ស៊ីនិងអ៊ុយក្រែន ហើយមកដល់ឆ្នាំ២០២៦នេះស្ថានភាពសេដ្ឋកិច្ចនៅមិនទាន់ល្អប្រសើរនៅឡើយពោលគឺសេដ្ឋកិច្ចនៅតែពិបាកហើយមនុស្សក៏ពិបាកក្នុងការរកចំណូលផងដែរ។

 

ទាក់ទងនឹងបញ្ហាវិបត្តិសេដ្ឋកិច្ចនេះដែរ សេដ្ឋី Warren Buffett ដែលជាសេដ្ឋីវិនិយោគជើងចាស់អាមេរិកធ្លាប់លើកឡើងថាពេលមានវិបត្តិសេដ្ឋកិច្ចរឿងសំខាន់បំផុតដែលអ្នកត្រូវធ្វើដើម្បីបន្តរកចំណូលបានច្រើនហើយអាចកសាងទ្រព្យបង្កើតភាពមានបាននោះគឺ”អ្នកវិនិយោគលើខ្លួនឯងឲ្យបានច្រើនបំផុត”។

 

ការវិនិយោគលើខ្លួនឯងត្រង់នេះ សេដ្ឋី Warren Buffett ចង់សំដៅដល់ការដុសខាត់សមត្ថភាពដែលមានស្រាប់និងអភិវឌ្ឍនខ្លួនតាមរយៈការរៀននូវជំនាញថ្មីៗដែលធ្វើឲ្យអ្នកអាចបង្កើនឥទ្ធិពលរកចំណូលបានកាន់តែច្រើនអំឡុងពេលសេដ្ឋកិច្ចពិបាករកលុយ

 

ជាក់ស្ដែង អំឡុងពេលសេដ្ឋកិច្ចមិនច្បាស់លាស់ពិបាករកលុយ តែបើអ្នកបានអភិវឌ្ឍនសមត្ថភាពខ្លួនឯងបានបន្ថែម។ ឧទាហរណ៍អ្នកចាប់ផ្ដើមរៀនពីក្បួនលក់ក៏ដូចជាធ្វើទីផ្សារតាមឌីជីថល។ ការចេះជំនាញចលក់និងធ្វើទីផ្សារតាមឌីជីថលគឺជាជំនាញត្រូវប៉ាន់ខណៈបច្ចុប្បន្នសេដ្ឋកិច្ចឌីជីថលដូច្នេះទាំងអ្នករកស៊ីនិងអ្នកប្រកបអាជីពការងារ បើចេះជំនាញនេះអាចឲ្យពួកគាត់រកចំណូលបានច្រើន។

 

ឧទាហរណ៍ថាប្រាក់ខែអ្នក៥០០ដុល្លារក្នុងមួយខែ តែពេលអ្នកអភិវឌ្ឍនសមត្ថភាពខ្លួនឯងដូចការលើកឡើងខាងលើ ដោយរៀនជំនាញលក់និងធ្វើទីផ្សារតាមឌីជីថល អ្នកអាចបង្កើនប្រាក់ចំណូលដល់៨០០ដុល្លារក្នុងមួយខែ។ ត្រង់នេះមានន័យថាអ្នកបាន៣០០ដុល្លារបន្ថែម ហើយលុយ៣០០ដុល្លារនេះ អ្នកអាចប្រើប្រាស់វាឲ្យចំណេញនិងកើនឡើងជាលំដាប់តាមរយៈការយកលុយនេះទៅវិនិយោគលើនៅកន្លែងផ្សេងៗដូចជាវិនិយោគលើអចលនទ្រព្យ វិនិយោគលើផ្សារហ៊ុនដែលធ្វើឲ្យអ្នកអាចកសាងទ្រព្យជាលំដាប់និងមានឱកាសបង្កើតភាពមានបានចេញពីការវិនិយោគលើខ្លួនឯងនេះហើយ។

 

 ជំហានដែលធ្វើឲ្យអ្នកស្រួលយល់នោះ គឺពេលអ្នករៀនជំនាញថ្មីៗដែលជាជំនាញអាចបង្កើតចំណូលខ្ពស់នោះអ្នកនឹងបានចំណូលកាន់តែច្រើន ហើយពេលអ្នកបានចំណូលកាន់តែច្រើន អ្នកសន្សំបានច្រើន។ ពេលអ្នកសន្សំបានច្រើន អ្នកអាចប្រើប្រាស់លុយសន្សំយកទៅវិនិយោគបានច្រើនដែលជាលទ្ធផលតាមរយៈការវិនិយោគនេះ អ្នកអាចកសាងទ្រព្យនិងបង្កើនទ្រព្យជាលំដាប់ដែលធ្វើឲ្យអ្នកសល់លុយ សល់ទ្រព្យបង្កើតភាពមានបានក្នុងជីវិត

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia