លាឈប់ពីការងារ គឺជាការសម្រេចចិត្តមួយដែលនិយោជិតភាគច្រើនតែងជួបប្រទះដោយសារមូលហេតុអ្វីមួយ ហើយជាទូទៅ បញ្ហាអ្នកគ្រប់គ្រងផ្ទាល់ និងបរិយាកាសការងារ។ ទោះជាយ៉ាងណា ខាងក្រោមនេះគឺជាសំណួរធំៗ៣ ដែលអ្នកគួរសួរមកកាន់ខ្លួនឯងមុន ដាក់ពាក្យលាឈប់៖
១/. តើវាគ្រាន់តែដោយសារប្រធានរបស់អ្នកមែនទេ?
តើអ្នកសម្រេចចិត្តលាឈប់ដោយសារតែប្រធានរបស់អ្នកមែនទេ? តើអ្នកបានឡើងតំណែង ទទួលបានឱកាសរីកចម្រើនសមត្ថភាព ឬទទួលបានការដំឡើងប្រាក់ខែដោយសារអ្នកណា ដោយសារប្រធានរបស់អ្នក ឬក្រុមហ៊ុន?
ដូច្នេះមុននឹងសម្រេចចិត្តអ្នកត្រូវហ៊ាននិយាយផ្ទាល់មុខជាមួយនឹងប្រធានរបស់អ្នកអំពីការលំបាក និងបញ្ហាដែលអ្នកត្រូវប្រឈមមុខ។ ប៉ុន្តែបើក្នុងករណីមិនបានសម្រេចអ្នកអាចពិចារណាស្នើសុំគាត់ទៅធ្វើការផ្នែកផ្សេងទៀតជំនួសវិញចៀសជាងការសម្រេចចិត្តឈប់ដោយគ្រាន់តែមិនពេញចិត្តគាត់។
២/. តើទីនេះពិតជាគ្មានអនាគតល្អសម្រាប់អ្នកមែនឬ?
តើប្រធានផ្នែករបស់អ្នក ឬអ្នកគ្រប់គ្រងធនធានមនុស្សដឹងពីមហិច្ឆតារបស់អ្នកដែរឬទេ? តើពួកគេបានដឹងនិងបានចង្អុលបង្ហាញផ្លូវដើម្បីជួយអ្នកឲ្យសម្រេចបំណងនោះទេ? តើពួកគេធ្លាប់បានផ្តល់យោបល់ឲ្យអ្នកថាគួរបន្តនៅទីនេះទៀតឬក៏គួរចាកចេញ?
ប្រសិនបើចម្លើយគឺ បាទ/ចា ការចាកចេញរបស់អ្នកពិតជាប្រសើរជាងបន្តនៅទីនេះ។ អ្នកគួរតែចាកចេញរួចបន្តយកឱកាសដើម្បីអភិវឌ្ឍខ្លួនឯងដោយខ្លួនអ្នកផ្ទាល់ ប្រសើរជាបន្តឬពឹងពាក់អ្នកដទៃជាងក្រុមហ៊ុន។ បើអ្នកមានឆន្ទៈពិតប្រាកដអ្នកនឹងអាចក្លាយជាមេដឹកនាំនាពេលអនាគត។
៣/. តើអ្វីជាផែនការរបស់អ្នក?
ដោយសារតែបញ្ហាជាមួយប្រធានរបស់អ្នក ឬដោយសារតែមិនមានអនាគតនៅក្នុងក្រុមហ៊ុននេះទើបអ្នកសម្រេចចិត្តដាក់ពាក្យឈប់មែនទេ? ចម្លើយ កុំទាន់ធ្វើការសម្រេចចិត្ត អ្នកត្រូវមានសំណួរសំខាន់មួយទៀត គឺអ្នកត្រូវតែមានផែនការជីវិតច្បាស់លាស់មួយសិន។ តើបន្ទាប់ពីការលាឈប់របស់អ្នក អ្នកនឹងទៅធ្វើអ្វី? តើអ្នកមានការងារថ្មីដែលល្អហើយមែនទេ? តើអ្នកអាចផ្គត់ផ្គង់ឆ្នាំបាយរបស់ខ្លួនក្នុងរយៈពេលពីបីទៅប្រាំមួយខែបន្ទាប់មែនទេ?
ស្វាដែលឆ្លាតមិនដែលបោះដៃពីមែកឈើមួយដោយមិនទាន់ចាប់មែកឈើមួយទៀតជាប់នោះទេ។ ដូចគ្នាដែរ អ្នកត្រូវតែមានស្ពានមួយដើម្បីឆ្លងពីមួយកន្លែងទៅមួយកន្លែងទៀត។ ត្រឡប់មកវិញ អ្នកចាំបាច់ត្រូវតែសួរខ្លួនឯងឲ្យបានច្បាស់លាស់មុនពេលសម្រេចចិត្តសរសេរ និងចុះហត្ថលេខាលើលិខិតលាឈប់ពីការងារ។ ប្រសិនបើអ្នកអាចឆ្លើយតបនូវសំណួរទាំងអស់នេះហើយ ចូរអ្នកចុះហត្ថលេខាចុះ៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)
សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងចំណូលច្រើនប្រភពលើសពីប្រាក់ខែ) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។
បញ្ជាទិញតាម https://t.me/hangchhengH24