ធ្លាប់ចង់មករកស៊ីនៅខ្មែរ! មេធំ Walmart រកស៊ីតាមក្បួន៤នេះ អាចប្រែខ្លួនពីកូនម៉ាត ទៅជាយីហោខ្នាតយក្ស
Sambat SokhlangFEBRUARY 26 2024396 views

ផ្តើមចេញពីកូនម៉ាតតូចមួយដែលចាប់ផ្តើមជាមួយទុនប្រមាណជា ២ម៉ឺនដុល្លារបានពីការខ្ចីលុយឪពុក លោក Sam Walton អាចកែប្រែពីកូនម៉ាតមួយក្លាយហាងលក់ទំនិញបោះដុំខ្នាតយក្សដែលមានជាង ១ម៉ឺនសាខានៅលើពិភលោក ដោយសារក្បួនរកស៊ីធំៗ ចំនួន ៤ រួមមាន ៖

១.បើកយូ

នៅពេលទើបបើករកស៊ីដំបូងក្នុងឆ្នាំ ១៩៤៥ អ្វីដែលធ្វើឱ្យ Walmart ទទួលបានភាពលេចធ្លោនិងមានការគាំទ្រពីអតិថិជនខ្លាំងគឺការបើកបម្រើអតិថិជនយូរជាងគេ។ ស្របពេលដែលហាងលក់ទំនិញផ្សេងៗបើកហើយឆាប់បិទ មេធំ Walmart បែរជានឹកឃើញគំនិតមួយខុសពីគេគឺការបើកលក់ឱ្យយូរជាងគេ ដើម្បីទាញភ្ញៀវបានយូរជាងគូប្រជែង ហេតុនេះហើយទើបធ្វើឱ្យភ្ញៀវដែលចង់ទិញទំនិញគឺតែងនឹកឃើញដល់យីហោរបស់លោកមុនគេ ព្រោះតែគេចំណាំថាហាងរបស់លោកបើកយូរជាងគេនិងក្របិទជាងគេ ព្រោះក្រៅពីមានទំនិញលក់ច្រើនសម្បូរបែបហើយនោះ Walmart បើកយូរៗដែលធ្វើឱ្យភ្ញៀវងាយស្រួលទៅទិញមិនភ័យខ្លាចគេបិទហាងឡើយ។

 

Maxresdefault

 

២.មានស្តុកជាប្រចាំ

ការរក្សាស្តុកឱ្យមានជាប់ជាប្រចាំជាអ្វីដែលហាងខ្នាតធំមួយនេះតែងតែធ្វើ ដើម្បីបំពេញតម្រូវអតិថិជនបានទាន់ពេលវេលា អស់ភ្លាមដាក់ភ្លាម មិនធ្វើឱ្យភ្ញៀវមកទិញហើយត្រូវខកជើងព្រោះតែទំនិញអស់ស្តុកឡើយ ។ ត្រង់ចំណុចនេះហើយដែលធ្វើឱ្យភ្ញៀវម្នាក់ៗចូលចិត្តចូលទៅទិញទំនិញម្តងហើយម្តងទៀតក្នុងហាងលក់ទំនិញរបស់លោក Sam Walton ព្រោះអ្វីដែលគេត្រូវការគឺកម្រថាគ្មានហើយមិនងាយអស់ស្តុកព្រោះហាងតែងត្រៀមជាប់មិនឱ្យដាច់។

 

Gettyimages 1491328468

 

៣.យកទំនិញពីកន្លែងធូរថ្លៃមកលក់

ការរកស៊ីលក់ដូររីកធំឬថយស្ថិតលើប្រាក់ចំណេញ ហើយដើម្បីលក់បានចំណេញលុះត្រាតែចំណាយថ្ងៃដើមអស់តិចទើបអាចរកប្រាក់ចំណេញបាន ប្រសិនបើចំណាយថ្លៃដើមថ្លៃលក់ទៅវិញថ្លៃចំណេញក៏តិច ហេតុនេះដើម្បីលក់ទៅចំណេញហើយភ្ញៀវបានរបស់ធូរថ្លៃយកទៅប្រើ Walmart តែងតែទិញទំនិញពីកន្លែងដែលមានតម្លៃបោះដុំហើយលក់ធូរថ្លៃ ដែលធ្វើឱ្យការលក់របស់ហាងដ៏ល្បីមួយនេះលក់ដាច់ខ្លាំងព្រោះទំនិញមានតម្លៃទាបជាងកន្លែងទូទៅ។

 

Getty Images 1459172752

 

៤.មានការលក់បញ្ចុះតម្លៃ

ក្រៅពីការលក់ទំនិញធូរថ្លៃ អ្វីដែលកាន់តែពិសេសសម្រាប់ Walmart គឺការលក់បញ្ចុះតម្លៃនៅពេលមានកម្មពិធីពិសេស ឬថ្ងៃ Black Friday រួមជាមួយនឹងការបញ្ចុះតម្លៃសម្រាប់សមាជិកដែលមានកាតសន្សំពិន្ទុថែមទៀតផង។ ដែលទាំងអស់នេះហើយដែលធ្វើឱ្យ Walmart អាចវិវត្តខ្លួនចេញពីកូនហាងលក់ទំនិញធម្មតាក្លាយទៅជាហាងធំលំដាប់ពិភពលោកក្នុងរយៈពេលដ៏ខ្លី។

 

Walmart Black Friday Store Hours 2019

 

គួរបញ្ជាក់ផងដែរថា Walmart គឺជាហាងលក់រាយដ៏ធំបំផុតមួយរបស់អាមេរិកដែលបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៤៥ ដោយលោក Sam Walton ហើយក្រុមហ៊ុនខ្នាតយក្សមួយនេះ អាចរកចំណូលបានក្នុងឆ្នាំៗ ៥៧២,៧៥៤ លានដុល្លារ និង មានបុគ្គលិកបម្រើការងារប្រមាណជា ២,៣០០,០០០នាក់៕

 

Getty Images 1491328451 D9f0fe42a5bc49c896b0ea23054ef674

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia