រោងចក្រ វិរៈ ប៊ុនថាំ ជីកសិកម្ម មានសមត្ថភាពអាចផលិតបាន ២០០តោនក្នុងមួយថ្ងៃ ត្រៀមវាយលុកទីផ្សារ និងជំនួសផលិតផលនាំចូល
Daneth MechAPRIL 25 2026

នេះជាការបោះជំហានថ្មីមួយទៀតរបស់វិស័យកសិកម្មកម្ពុជា ដោយថ្មីៗនេះ ក្រុមហ៊ុន វិរៈ ប៊ុនថាំ ជីកសិកម្ម បានសម្ពោធរោងចក្រផលិតជីកសិកម្មដ៏ធំមួយរបស់ខ្លួន នៅលើផ្ទៃដី ១៥ហិកតា នៅក្នុងខេត្តកំពង់ស្ពឺ ។ រោងចក្រជីកសិកម្មមួយនេះ មានសមត្ថភាពផលិតជីបាន ប្រមាណ ២០០តោន ក្នុងមួយថ្ងៃ ដោយការផលិតទាំងស្រុង គឺប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក ធានាបាននូវគុណភាពល្អ និងតម្លៃសមរម្យ សម្រាប់ប្រជាកសិករយកទៅប្រើប្រាស់។

 

Photo 2026 04 25 17 59 51 (3)

Photo 2026 04 25 17 59 51

 

បើតាមក្រុមហ៊ុន វិរៈ ប៊ុនថាំ ជីកសិកម្ម ទាំងតម្លៃ និងគុណភាពជី ដែលផលិតចេញពីរោងចក្ររបស់ខ្លួន គឺអាចក្រកួតប្រជែងជាមួយនឹងជីនាំចូល។

អ្នកឧកញ៉ាបណ្ឌិត សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ គ្រុប បានគូសបញ្ជាក់ថា បន្ទាប់ពីដំណើរការសាកល្បងផ្គត់ផ្គង់ ជីកសិកម្ម ដូចជាជីសរីរាង្គ ជីលាមកជន្លេន និងជីទឹក ជូនប្រជាកសិករ តាមតំបន់នានា ប្រកបដោយគុណភាពជាទីពេញចិត្ត ក្រុមហ៊ុន វិរៈ ប៊ុនថាំ ជីកសិកម្ម បានសម្រេចបើកសម្ពោធជាផ្លូវការនូវរោងចក្រជីមួយនេះឡើង ដែលនឹងក្លាយជាផ្នែកមួយ រួមចំណែកអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា គឺស្របនឹង គោលនយោបាយរបស់រាជរដ្ឋាភិបាលដែលជំរុញ និងលើកទឹកចិត្ត ឱ្យមានការវិនិយោគលើការផលិត ជីកសិកម្មឱ្យបានកាន់តែច្រើន និងមានគុណភាព ខណៈបញ្ហាជីកសិកម្មនេះ កំពុងជះផលអវិជ្ជមាន ជាច្រើនទៅលើគុណភាព បរិមាណ និងតម្លៃរបស់ផលិតផលកសិកម្មកម្ពុជា។

 

Photo 2026 04 25 17 59 51 (5)


អ្នកឧកញ៉ាបណ្ឌិត សួរ វីរៈ ជឿជាក់ថា រោងចក្រជីកសិកម្មមួយនេះ នឹងជួយជំរុញលើការដាំដុះឱ្យទទួល បានទិន្នផលខ្ពស់ សម្រាប់ផ្គត់ផ្គង់ការប្រើប្រាស់ក្នុងស្រុក និងការនាំចេញកសិផលរបស់កម្ពុជាទៅកាន់ទីផ្សារពិភពលោក។

 

Photo 2026 04 25 17 59 50 (2)

Photo 2026 04 25 17 59 50

Photo 2026 04 25 17 59 51 (4)

Photo 2026 04 25 17 59 51 (6)

 

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia