ក្តៅខ្លាំងទប់លែងជាប់ វៀតណាមសម្រេចប្រកាសដាក់ខេត្តមួយរបស់ខ្លួនក្នុងគ្រាអាសន្នហើយ
ធី ស្រីល័ក្ខAPRIL 8 20246.9 K views

ប្រជាជន​វៀតណាម​រាប់​ពាន់​នាក់​កំពុង​រង​ការ​ខ្វះខាត​ទឹក​សាបប្រើប្រាស់​យ៉ាង​ធ្ងន់ធ្ងរ​ដោយសារ​ជួបគ្រោះ​រាំងស្ងួត និង​ការ​បញ្ចេញ​ជាតិ​ប្រៃ ដែល​ជំរុញ​ឱ្យ​អាជ្ញាធរវៀតណាមបាន​ប្រកាស​​អាសន្ន​ក្នុងខេត្ត Tien Giang ដែលមានចម្ងាយប្រមាណ៦០គីឡូម៉ែត្រពីទីក្រុងហូជីមីញតែម្តង។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Vietam Plus ។

ប្រភពដដែលបានឱ្យដឹងទៀតថា​ ការបញ្ចេញជាតិអំបិល ដែលជាការជ្រៀតចូលនៃទឹកអំបិលពីសមុទ្រនេះបានប៉ះពាល់ដល់ដំណាំយ៉ាងធ្ងន់ធ្ងរហើយផ្ទះរាប់ពាន់គ្រួសារក្នុងចំណោមប្រជាជន ៤៣,០០០ ដែលរស់នៅក្នុងតំបន់នោះកំពុងតែជួបនៅវិបត្តិគ្មានទឹកប្រើប្រាស់ផងដែរ។

៣១

គួរបញ្ជាក់ថា ក្នុងរដូវប្រាំងនេះ គ្រោះរាំងស្ងួតបានអូសបន្លាយយ៉ាងយូរនៅវៀតណាម ហើយការបញ្ចៀតចូលទឹកប្រៃកាន់តែជ្រៅនៅក្នុងទន្លេ Tien ខាងលើ បានឡោមព័ទ្ធសហគមន៍ពោរពេញដោយទឹកប្រៃដូច្នេះដីសណ្ដទន្លេមេគង្គប្រឈមមុខនឹងការជ្រៀតចូលទឹកប្រៃជារៀងរាល់ឆ្នាំ ហើយអាកាសធាតុក្តៅខ្លាំង និងការកើនឡើងកម្រិតទឹកសមុទ្រ ដែលទាំងជំរុញដោយការប្រែប្រួលអាកាសធាតុ កំពុងបង្កើនហានិភ័យក្នុងខេត្ត Tien Giang នៃវៀតណាមផងដែរ៕

៣២

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia