VET Charging Station បើកដំណើរការជាផ្លូវការ បន្ថែម ២ ទីតាំងថ្មី ដើម្បីពង្រីកភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់រថយន្តអគ្គិសនី

VET Charging Station មានសេចក្តីសោមនស្សរីករាយប្រកាសពីការបើកដំណើរការជាផ្លូវការនៃ ស្ថានីយសាករថយន្តអគ្គិសនីចំនួន ២ ទីតាំងបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការកើនឡើងនៃការប្រើប្រាស់រថយន្តអគ្គិសនី និងជួយឱ្យការធ្វើដំណើររបស់អ្នកប្រើប្រាស់កាន់តែងាយស្រួល និងមានទំនុកចិត្ត។

📍 ទីតាំងទី១៖ ខេត្តព្រៃវែង – ភូមិសុខារាវី (Phum Sokharavy)
📍 ទីតាំងទី២៖ ខេត្តតាកែវ – ផ្សារថ្នល់បត់
ការបន្ថែមទីតាំងថ្មីទាំង ២ នេះ គឺជាផ្នែកមួយនៃការពង្រីកបណ្តាញស្ថានីយសាករថយន្តអគ្គិសនីរបស់ VET Charging Station ដើម្បីផ្តល់ជម្រើសកាន់តែច្រើនសម្រាប់អ្នកប្រើប្រាស់ EV ជាពិសេសអ្នកដែលធ្វើដំណើរតាមបណ្តាខេត្ត និងតំបន់សំខាន់ៗ។
Link Video:
https://www.facebook.com/reel/1608320534290885

ជាមួយនឹងទីតាំងថ្មី អ្នកប្រើប្រាស់អាចរៀបចំផែនការធ្វើដំណើរបានកាន់តែងាយស្រួល ដោយអាចស្វែងរកទីតាំងស្ថានីយសាកដែលនៅជិតតាមរយៈ VET Express App និងត្រៀមការសាកថ្មជាមុន ដើម្បីធ្វើឱ្យដំណើររបស់អ្នកកាន់តែរលូន និងមិនបារម្ភពីការខ្វះថាមពលអគ្គិសនី។

២ ទីតាំងថ្មី បន្ថែមភាពងាយស្រួល ១ ជំហានទៀតសម្រាប់ដំណើររបស់អ្នក។ VET Charging Station បន្តប្តេជ្ញាពង្រីកបណ្តាញស្ថានីយសាករថយន្តអគ្គិសនីទៅកាន់តំបន់កាន់តែច្រើន ដើម្បីរួមចំណែកក្នុងការជំរុញការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា និងកសាងបណ្តាញថាមពលសម្រាប់ការធ្វើដំណើរប្រកបដោយភាពងាយស្រួល សុវត្ថិភាព និងទំនុកចិត្ត។







