ក្រុមហ៊ុន VESPA ប្រកាសជ្រើសរើសតំណាងចែកចាយទូទាំងប្រទេសកម្ពុជា
Bunthoeun KoemJUNE 19 202693 views

ភ្នំពេញ ក្រុមហ៊ុន Vespa ដែលជាប្រ៊ែនម៉ូតូស្កូតឺលំដាប់ប្រណីតដ៏ល្បីល្បាញរបស់ប្រទេសអ៊ីតាលី បានប្រកាសជាផ្លូវការនូវយុទ្ធសាស្ត្រពង្រីកទីផ្សារទូទាំងប្រទេស ដោយបើកឱកាសផ្តាច់មុខជូនដៃគូតំណាងចែកចាយ នៅតាមបណ្តាខេត្តគោលដៅយុទ្ធសាស្ត្រក្នុងប្រទេសកម្ពុជា។ការប្រកាសនេះធ្វើឡើងក្នុងពេលដែលតម្រូវការទីផ្សារផ្នែកទោចក្រយានយន្ដ លំដាប់លំដាប់ប្រណីតនៅក្នុងប្រទេស កម្ពុជាកំពុងមានការកើនឡើងយ៉ាងខ្លាំងក្លា ជាពិសេសក្នុងស្រទាបយុវវ័យ និងអ្នកធ្វើការជំនាន់ថ្មី ដែលស្វែងរកឧត្តមភាព និងអត្តសញ្ញាណផ្ទាល់ខ្លួន។ នេះគឺជាឱកាសវិនិយោគដ៏វិសេសវិសាលបំផុតសម្រាប់ម្ចាស់អាជីវកម្ម និងវិនិយោគិនក្នុងស្រុក ដែលមានបំណងចង់ពង្រីកសក្តានុពលពាណិជ្ជកម្មរបស់ខ្លួន ជាមួយម៉ាកសញ្ញាកម្រិតអន្តរជាតិ

 

Photo 2026 06 19 10 15 10

 

ហេតុអ្វីបានជាការវិនិយោគជាមួយ VESPA ជាជម្រើសដ៏ឆ្លាតវៃ៖

 

·         ដើមទុនដំបូងទាប៖ កញ្ចប់វិនិយោគមានភាពបត់បែន និងទុនចាប់ផ្តើមទាប ដើម្បីគ្រប់គ្រងហានិភ័យប្រកបដោយប្រសិទ្ធភាព

·         ភាគលាភខ្ពស់៖ ទទួលបានភាគលាភស្តង់ដារពីការលក់ រួមទាំងប្រាក់លើកទឹកចិត្តបន្ថែម យ៉ាងច្រើនសន្ធឹកសន្ធាប់ផ្អែកលើការសម្រេចបាននូវសូចនាករការងារប្រចាំខែ និងប្រចាំឆ្នាំ។

·         សិទ្ធិផ្តាច់មុខយុទ្ធសាស្ត្រ៖ ដៃគូនីមួយៗនឹងទទួលបានសិទ្ធិស្របច្បាប់ ជាតំណាងចែកចាយផ្តាច់មុខ រួមទាំងសិទ្ធិចែកចាយគ្រឿងបន្លាស់មកពីរោងចក្រផ្ទាល់និងសេវាកម្មថែទាំជួសជុលផ្លូវការ ប្រចាំតំបន់ឬខេត្ត។

·         ម៉ាកយីហោដែលមានកិត្យានុភាព ក្លាយជាដៃគូជាមួយម៉ាកយីហោលំដាប់កំពូលរបស់ប្រទេសអ៊ីតាលី។

 

Photo 2026 06 19 10 15 18

 

ទីតាំងគោលដៅអាទិភាពទាំង ១៧៖

 

ភ្នំពេញ, កណ្តាល, តាកែវ, កំពង់ស្ពឺ, កំពង់ធំ, កំពត, ព្រះសីហនុ, បាត់ដំបង, បន្តាយមានជ័យ, កំពង់ឆ្នាំង, ស្វាយរៀង, ប៉ោយបែត, សៀមរាប, កំពង់ចាម, កោះកុង, ក្រចេះ និងព្រៃវែង

 

Photo 2026 06 19 10 15 25



ព័ត៌មានទំនាក់ទំនងផ្នែកអភិវឌ្ឍន៍អាជីវកម្ម៖

 

ឱកាសក្លាយជាម្ចាស់អាជីវកម្មជាមួយប្រ៊ែនលំដាប់ពិភពលោកកំពុងរង់ចាំលោកអ្នក សូមរួសរាន់ទំនាក់ទំនងមកកាន់ក្រុមការងារផ្នែកអភិវឌ្ឍន៍អាជីវកម្មរបស់យើងខ្ញុំនៅថ្ងៃនេះ ដើម្បីទទួលបានព័ត៌មានលម្អិត៖លេខទូរស័ព្ទ៖ 086 860 087

 

·         អ៊ីមែល៖ gony.mon@hgbgroup.com

·         Telegram៖ https://t.me/GonyMon

·         អាសយដ្ឋាន៖ មហាវិថី សម្តេចមហាសេនាបតីតេជោ ហ៊ុន សែន, ភូមិព្រែកតឡុង ១, សង្កាត់ចាក់អង្រែក្រោម, ខណ្ឌមានជ័យ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា។

 

Photo 2026 06 19 10 15 32

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia