បន្លំមិនបាន! ក្រសួងរៀបចំដែនដី បានដាក់ចេញមុខងារថ្មី ដើម្បីកំណត់ប្លង់ដីពិតឬក្លែងក្លាយ
Bunthoeun KoemAPRIL 22 202424.1 K views

ក្រៅពីដាក់បញ្ចូល QR កូដនៅលើប្លង់ដីដែលចេញថ្មីកាលពីពេលកន្លងទៅ ពេលនេះក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសហការជាមួយក្រសួងប្រៃសណីយ៍នឹងទូរគមនាគមន៍ ដាក់ឲ្យប្រើប្រាស់នូវមុខងារថ្មីមួយបន្ថែមទៀត ដើម្បីងាយស្រួលនៅក្នុងការកំណត់ម្ចាស់អចលនវត្ថុ និងបញ្ចៀសការក្លែងបន្លំប្លង់ផ្សេងៗផងដែរ។

435163372 815724983932033 5245759695132025868 N

តាមការលើកឡើងពីឯកឧត្ដម សាយ សំអាល់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មុខងារថ្មីនេះមានឈ្មោះថា Verify.gov.kh ។ ប្រព័ន្ធមួយនេះគឺអាចឲ្យយើងដឹងច្បាស់នូវព័ត៌មាន និងម្ចាស់អចលនវត្ថុពិតប្រាដកបាន តាមរយៈការស្កេន QR កូដដែលមាននៅលើប្លង់ដីដែលមានស្រាប់។ ខណៈមុខងារថ្មីនេះត្រូវបានដាក់ចេញដោយឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។

A2c30427 3c93 4209 Acdc A6d85dcdfa30

ថ្លែងនៅក្នុងពិធីដាក់ឲ្យប្រើប្រាស់ជាផ្លូវការសេវាសាធារណៈ តាមប្រព័ន្ធឌីជីថល កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រីបានមានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា «...អីឥឡូវនេះគ្រាន់តែដូរ QR កូដ ក៏ប៉ុន្ដែមានបច្ចេកទេសថ្មី ដែលឯកឧត្ដម ជា វ៉ាន់ដេត លោកបានដាក់ចេញនឹងកាន់តែល្អជាងមុនទៀត។ អាហ្នឹងបញ្ជាក់ថាបណ្ណពិតឬមិនពិត? បណ្ណហ្នឹងរបស់បុគ្គលមួយណាច្បាស់ៗតែម្ដង។ Verify.gov.kh ហ្នឹងគឺឯកឧត្ដម ជា វ៉ាន់ដេត បានដាក់ចេញបច្ចេកទេសនេះថ្មីហើយយើងខ្ញុំគ្រាន់តែទទួលផលពីគាត់ទេ អីុចឹងធ្វើឲ្យការងារនេះកាន់តែងាយស្រួលមែនទែន»

សូមជម្រាបផងដែរថា គិតមកដល់ពេលនេះ ការចុះវាស់វែងធ្វើប្លង់ដីជូនប្រជាពលរដ្ឋនៅទូទាំងប្រទេសគឺសម្រេចបានជាង ៧ លានក្បាលដីរួចមកហើយ និងនៅសល់ប្រមាណ ៤ លានក្បាលដីទៀតប៉ុណ្ណោះ។ ក្នុងនោះក្រសួងបានប្ដេជ្ញានឹងបញ្ជាក់ការចុះបញ្ជីប្លង់ដីនេះឲ្យរួមរាល់មុនឆ្នាំ២០២៩ ដែលជាគម្រប់ខួបលើកទី៤០ នៃការចេញបណ្ណកម្មសិទ្ធិដីធ្លីដំបូងជូនប្រជាពលរដ្ឋ៕

32231151 519055715158425 2407378930899091456 N

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia