ពិធីចុះហត្ថលេខា និងប្រកាសជាផ្លូវការនូវវត្តមាន Profhilo នៅ Vera Beauty កាលពីថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៦ កន្លងទៅ គឺជាការបោះជំហានដ៏សំខាន់មួយ ក្នុងការនាំយកសេវាកម្ម Meso ជួយឱ្យស្បែកក្មេងជាងវ័យ ដែលជាផលិតផលសុទ្ធ មានសុវត្ថិភាពខ្ពស់ និងស្របតាមស្តង់ដារអន្តរជាតិ ឱ្យកាន់តែខិតជិតអតិថិជននៅប្រទេសកម្ពុជា។

កញ្ញា Heng Chang - នាយិកាប្រតិបត្តិ Vera Beauty និងលោក Folland Jeffrey - តំណាង NEOASIA ក្នុងពិធីចុះហត្ថលេខា
ស្តង់ដារថ្មីនៅលើទីផ្សារសេវាកម្ម Meso ជួយឱ្យស្បែកក្មេងជាងវ័យនៅប្រទេសកម្ពុជា
ជាមួយនឹងប្រធានបទដ៏មានអត្ថន័យ “Redefine Aging, Reveal Radiance” ព្រឹត្តិការណ៍នេះទទួលបានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់សិល្បករ តារាល្បីៗ ព្រមទាំងដៃគូ និងអតិថិជន។ ចំណុចលេចធ្លោនៃកម្មវិធី គឺការប្រកាសជាផ្លូវការនូវភាពជាដៃគូរវាង Vera Beauty និង Profhilo ដែលបើកទំព័រថ្មី រួមចំណែកលើកកម្ពស់ស្តង់ដារនៃការថែរក្សាសម្រស់នៅក្នុងតំបន់។
ខុសពីការចាក់ Meso ធម្មតា - Profhilo ត្រូវបានស្រាវជ្រាវ និងអភិវឌ្ឍដោយក្រុមហ៊ុនឱសថ IBSA (ប្រទេសស្វីស) - ជាវិធីសាស្ត្រដែលប្រើប្រាស់បច្ចេកវិទ្យាកែប្រែរចនាសម្ព័ន្ធជីវសាស្ត្រស្បែក (Bioremodeling) តាមរយៈបច្ចេកទេសចាក់ BAP។ ជាមួយនឹងបច្ចេកវិទ្យាផ្តាច់មុខ NAHYCO និងប្រភព Hyaluronic Acid ដ៏បរិសុទ្ធបំផុត វគ្គព្យាបាល Profhilo ជួយជំរុញការផលិតកូឡាជែន (Collagen) និងអេឡាស្ទីន (Elastin) តាមបែបធម្មជាតិ ធ្វើឱ្យស្បែកហាប់ណែន និងយឺតល្អ ព្រមទាំងរក្សាបាននូវភាពវ័យក្មេងយូរអង្វែង។
កិច្ចសហការជាយុទ្ធសាស្ត្រនេះ មានគោលដៅជាក់ស្តែង៖ ធានាថាអតិថិជនទទួលបានការប្រើប្រាស់ផលិតផល Profhilo សុទ្ធពិតប្រាកដ; ទទួលបាននូវវិធីសាស្ត្រ Meso ដ៏ល្អឯក គួរឱ្យទុកចិត្ត និងមានការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងពេញមួយដំណើរការនៃការព្យាបាល។


នាំយក Meso Profhilo ផ្លូវការ ជូនដល់អតិថិជនរបស់ Vera Beauty។
ថ្លែងក្នុងពិធីនេះ លោក Folland Jeffrey - តំណាងដៃគូសហការ Profhilo បានចែករំលែកដោយក្តីមោទនភាពថា៖
យើងខ្ញុំមានកិត្តិយសយ៉ាងក្រៃលែងដែលបានសហការជាមួយ Vera Beauty។ ការដែល Vera Beauty ក្លាយជាដៃគូផ្តល់ជូនវគ្គព្យាបាល Profhilo ដែលទទួលបានការអនុញ្ញាតជាផ្លូវការ គឺជាសក្ខីភាពបញ្ជាក់មួយ ដើម្បីជួយឲ្យអតិថិជនកម្ពុជាងាយស្រួលទទួលបាននូវវិធីសាស្ត្រព្យាបាល Meso ដែលមានប្រសិទ្ធភាព សុវត្ថិភាព និងស្របតាមស្តង់ដារវេជ្ជសាស្ត្រ។
ចំណែកឯ Vera Beauty វិញ នាយិកាប្រតិបត្តិ កញ្ញា Heng Chang បានសង្កត់ធ្ងន់ថា ជោគជ័យដ៏ធំបំផុតនៃព្រឹត្តិការណ៍នេះ មិនមែនស្ថិតលើទំហំនៃការរៀបចំយ៉ាងអធិកអធមនោះទេ ប៉ុន្តែគឺស្ថិតលើតម្លៃជាក់ស្តែងដែលម៉ាកយីហោប្តេជ្ញាផ្តល់ជូន។
“ទីផ្សារថែរក្សាសម្រស់បច្ចុប្បន្នមានជម្រើសច្រើនណាស់ ប៉ុន្តែអ្វីដែលអតិថិជនពិតជាត្រូវការ គឺជាទីតាំងដែលប្រកបដោយតម្លាភាព និងការយល់ចិត្តពិតប្រាកដ។ តាមរយៈការដាក់បញ្ចូល Profhilo ទៅក្នុងផែនការព្យាបាល ទន្ទឹមនឹង វគ្គព្យាបាល Meso លំដាប់ខ្ពស់ ដែលមានស្រាប់នោះ Vera Beauty ចង់លុបបំបាត់រាល់ក្តីបារម្ភរបស់អតិថិជនជុំវិញប្រភពដើមនៃផលិតផល ឬហានិភ័យនៃការព្យាបាល។ យើងមិនត្រឹមតែផ្តល់នូវវគ្គព្យាបាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ជូនអតិថិជនម្នាក់ៗនូវ ភាពស្ងប់ចិត្តទាំងស្រុង រួមជាមួយ ផែនការថែរក្សាសម្រស់ផ្តាច់មុខ ដែលជួយឱ្យមនុស្សគ្រប់រូបអាច រក្សាបាននូវភាពលេចធ្លោ និងសេចក្តីជឿជាក់ក្នុងរចនាបថរៀងៗខ្លួន។”

Vera Beauty បញ្ជាក់ពីជំហរជាទីតាំងថែរក្សាសម្រស់ដ៏គួរឱ្យទុកចិត្តនៅភ្នំពេញមានទីតាំងស្ថិតនៅចំកណ្តាលរាជធានីភ្នំពេញ Vera Beauty ត្រូវបានគេស្គាល់ជាយូរមកហើយថាជាស្ថាប័នថែរក្សាសម្រស់ដ៏ល្បីល្បាញ និងជា "គោលដៅមាស" សម្រាប់អ្នកជំនួញ តារាល្បីៗ ព្រមទាំងអតិថិជនជាច្រើនកុះករ។ ភាពខ្លាំងរបស់ Vera Beauty គឺស្ថិតនៅលើការ ធ្វើបច្ចុប្បន្នភាពជាបន្តបន្ទាប់នូវបច្ចេកវិទ្យា និងផលិតផល ទំនើបៗទៅក្នុង សេវាកម្មថែរក្សា និងធ្វើឱ្យស្បែកក្មេងជាងវ័យ។ អតិថិជនម្នាក់ៗដែលអញ្ជើញមកទីនេះ តែងតែទទួលបានបទពិសោធន៍នៃនីតិវិធីពិនិត្យ និងពិគ្រោះយោបល់យ៉ាងស៊ីជម្រៅ ដើម្បីរៀបចំ ផែនការព្យាបាលសម្រាប់បុគ្គលម្នាក់ៗយ៉ាងជាក់លាក់។
ពិធីចុះហត្ថលេខា និងសម្ពោធ Profhilo នេះ បានបង្ហាញឱ្យឃើញម្តងទៀតនូវចក្ខុវិស័យរបស់ Vera Beauty នោះគឺ៖ ការខិតខំប្រឹងប្រែងភ្ជាប់ទំនាក់ទំនងជាមួយម៉ាកយីហោអន្តរជាតិ ដើម្បី លើកកម្ពស់សេវាកម្ម ឥតឈប់ឈរ និង ការពារយ៉ាងពេញលេញនូវអត្ថប្រយោជន៍របស់អតិថិជន នៅប្រទេសកម្ពុជា។
(អតិថិជនទទួលបានការពិគ្រោះយោបល់ និងការព្យាបាលធ្វើឱ្យស្បែកក្មេងជាងវ័យជាមួយ Meso Profhilo នៅ Vera Beauty)
(KOL និងពិធីការិនី Na Sady ទទួលបានការពិគ្រោះយោបល់ និងការព្យាបាលធ្វើឱ្យស្បែកក្មេងជាងវ័យជាមួយ Meso Profhilo នៅ Vera Beauty)
ត្រៀមខ្លួនស្វាគមន៍មហាព្រឹត្តិការណ៍អបអរសាទរខួប ៦ ឆ្នាំ របស់ Vera Beauty នៅថ្ងៃទី ០៨/០៨/២០២៦
បន្តភាពជោគជ័យពីព្រឹត្តិការណ៍សហការនេះ Vera Beauty បានបង្ហើបថានឹងរៀបចំកម្មវិធីដ៏អស្ចារ្យមួយដើម្បី អបអរសាទរខួបគម្រប់ ៦ ឆ្នាំ នៃការបង្កើតឡើងនៅថ្ងៃទី ០៨ ខែសីហា ឆ្នាំ ២០២៦ ខាងមុខនេះ។ មហាព្រឹត្តិការណ៍ខួបកំណើត នេះ ត្រូវបានរំពឹងថានឹងមានភាពកក្រើក ដោយមានការចូលរួមពី បណ្តាដួងតារា និងអ្នកល្បីល្បាញ ព្រមទាំង អ្នកជំនាញកំពូលៗ ក្នុងវិស័យថែរក្សាសម្រស់។ ព្រឹត្តិការណ៍នេះមិនត្រឹមតែនាំមកនូវសកម្មភាព បទពិសោធន៍ដ៏ប្លែកភ្នែក ប៉ុណ្ណោះទេ ថែមទាំងភ្ជាប់មកជាមួយនូវកម្មវិធី ផ្តល់ជូនយ៉ាងពិសេសដើម្បីថ្លែងអំណរគុណ ជាច្រើនសន្ធឹកសន្ធាប់ផងដែរ។

ជាមួយនឹងការស្រឡាញ់ទុកចិត្ត និងការរួមដំណើរពីសំណាក់អតិថិជន សមិទ្ធផលថ្មីៗទាំងនេះនឹងក្លាយជាកម្លាំងចលករដ៏សំខាន់ ឱ្យ Vera Beauty បន្តឈានទៅសម្រេចបាននូវបង្គោលចរថ្មីៗបន្ថែមទៀត ទន្ទឹមនឹងការបន្តបេសកកម្មយ៉ាងមុតមាំក្នុងការថែរក្សាស្បែកឱ្យមានសុខភាពល្អ និងរក្សាសម្រស់ឱ្យស្រស់ស្អាតមិនប្រែប្រួលតាមពេលវេលា។
Location : VERA BEAUTY - YOUR BEAUTY, YOUR DESTINY
ផ្ទះលេខ១៧ ផ្លូវ១៦៣ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង (ក្រោយទន្លេបាសាក់)
𝐇𝐨𝐭𝐥𝐢𝐧𝐞:
Metfone:060 688 628
Cellcard: 012 688 628
Smart: 093 688 628
Website: https://verabeautycambodia.com
Telegram: https://t.me/VeraPhnompenhbot
Meta:
ព្រឹត្តិការណ៍សម្ពោធ Profhilo នៅ Vera Beauty កាលពីថ្ងៃទី ១០/០៧/២០២៦ នាំមកនូវសេវាកម្ម Meso ជួយឱ្យស្បែកក្មេងជាងវ័យ ដែលជាផលិតផលសុទ្ធ មានសុវត្ថិភាព និងស្របតាមស្តង់ដារអន្តរជាតិ ជូនដល់អតិថិជននៅប្រទេសកម្ពុជា។







