រាជធានី ភ្នំពេញ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ ២០២៦ - នៅថ្ងៃនេះក្រុមហ៊ុន Visa ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់ សាច់ប្រាក់តាមរយៈប្រព័ន្ធឌីជីថល ឈានមុខគេ សហការជាមួយ ធនាគារ វីង អង្គការមូលនិធិអាស៊ី និងអង្គការ Good Return បានប្រកាសដាក់ឱ្យដំណើរការនូវកម្មវិធី “Vee Together by Visa” ដែលជាគំនិតផ្តួចផ្តើម លើកិច្ចការផលប៉ះពាល់សង្គមនៃកិច្ចសហប្រតិបត្តិការរវាងដៃគូពហុភាគី ក្នុងគោលបំណងពង្រឹងសមត្ថភាព សហគ្រាសខ្នាតមីក្រូ ខ្នាតតូច និងមធ្យម (MSMEs) ក្នុងវិស័យទេសចរណ៍ ដើម្បីជួយឱ្យអាជីវកម្មទាំងនោះ អាចប្រតិបត្តិការ និងរីកចម្រើនប្រកបដោយចីរភាព នៅក្នុងទីផ្សារឌីជីថលដែលកំពុងមានការវិវត្តយ៉ាងឆាប់រហ័ស។
វិស័យទេសចរណ៍ គឺជាបេះដូងនៃសេដ្ឋកិច្ចកម្ពុជា ហើយសហគ្រាសខ្នាតមីក្រូ ខ្នាតតូច និងមធ្យម (MSMEs) មិនត្រឹមតែចូលរួមបង្កើតការងារ និងផ្តល់បទពិសោធន៍ដ៏ល្អឯកដល់ភ្ញៀវទេសចរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជា កម្លាំងចលករយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចនៅតាមសហគមន៍ផងដែរ។ ទោះជាយ៉ាងណា អាជីវកម្ម ទាំងនេះនៅតែបន្តប្រឈមមុខនឹងឧបសគ្គសំខាន់ៗមួយចំនួន ដូចជា កង្វះលទ្ធភាពទទួលបានប្រភពទុន ការប្រើប្រាស់ឧបករណ៍ឌីជីថលនៅមានកម្រិត និងការតភ្ជាប់ទៅកាន់អតិថិជន ក្នុងយុគសម័យសេដ្ឋកិច្ចឌីជីថល។ ក្នុងគោលបំណងដោះស្រាយនូវបញ្ហាប្រឈមទាំងនេះ កម្មវិធី “Vee Together by Visa” ត្រូវបានបង្កើត ឡើងដើម្បីគាំទ្រដល់ សហគ្រាសខ្នាតមីក្រូ ខ្នាតតូច និងមធ្យម តាមរយៈការបង្កើនលទ្ធភាពទទួលបាន ហិរញ្ញប្បទាន បំពាក់នូវប្រព័ន្ធទូទាត់ឌីជីថលដែលមានសុវត្ថិភាព បណ្តុះបណ្តាលជំនាញអាជីវកម្មជាក់ស្តែង និងការយល់ដឹងស៊ី ជម្រៅអំពីវិស័យទេសចរណ៍ ដែលការគាំទ្រនេះ នឹងជួយឱ្យម្ចាស់អាជីវកម្ម អាចកែលម្អប្រតិបត្តិការរបស់ខ្លួន និង រីកចម្រើនទៅមុខប្រកបដោយទំនុកចិត្តខ្ពស់។

យោងតាមក្របខ័ណ្ឌកិច្ចការផលប៉ះពាល់សង្គមរបស់ Visa “ប្រព័ន្ធអេកូឡូស៊ីពាណិជ្ជកម្មរួមបញ្ចូលឌីជីថល (DICE)” គឺជាគំនិតផ្តួចផ្តើមដែលមានគោលបំណងចងក្រងដៃគូយុទ្ធសាស្ត្រពីវិស័យសាធារណៈ និងឯកជន ដើម្បីកសាងគ្រឹះនៃប្រព័ន្ធអេកូឡូស៊ីពាណិជ្ជកម្មទេសចរណ៍ដ៏ទំនើបមួយ។ កម្មវិធីនេះផ្តោតសំខាន់លើការពង្រឹង សមត្ថភាពប្រកួតប្រជែងរបស់សហគ្រាសខ្នាតមីក្រូ ខ្នាតតូច និងមធ្យម (MSMEs) តាមរយៈសសរស្តម្ភចំនួន ៥ រួមមាន៖ ការទូទាត់តាមរយៈឌីជីថល ការទទួលបានហិរញ្ញប្បទាន ការតភ្ជាប់បណ្តាញពាណិជ្ជកម្ម ការបណ្តុះបណ្តាលជំនាញ និងការគាំទ្រសហគមន៍។
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា៖ “កម្មវិធី Vee Together by Visa ចូលរួមគាំទ្រដល់អាទិភាពជាតិ ក្នុងការបង្កើនសមត្ថភាពប្រកួតប្រជែងក្នុងវិស័យទេសចរណ៍ និងធានាថាអាជីវកម្មខ្នាតតូច អាចទាញយកប្រយោជន៍ពីបរិវត្តកម្មឌីជីថលនៅកម្ពុជា។ តាមរយៈការកសាងជំនាញ ការពង្រឹងលទ្ធភាពប្រើប្រាស់ឧបករណ៍ឌីជីថល និងការគាំទ្រសហគមន៍នៅតាមគោលដៅទេសចរណ៍សំខាន់ៗ ភាពជាដៃគូនេះ នឹងជួយដល់សហគ្រាសខ្នាតមីក្រូ ខ្នាតតូច និងមធ្យម ក្នុងវិស័យទេសចរណ៍ ឲ្យមានលទ្ធភាពអាចផ្ដល់នូវសេវាកម្មកាន់តែប្រសើរ និងបង្កើតបទពិសោធន៍ដ៏មានន័យសម្រាប់ភ្ញៀវទេសចរ។

លោក Arturo Planell អ្នកគ្រប់គ្រងប្រចាំតំបន់អាស៊ីអាគ្នេយ៍ របស់ក្រុមហ៊ុន Visa បានមានប្រសាសន៍ថា៖ “កម្មវិធី Vee Together by Visa គឺជាសក្ខីភាពបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ក្រុមហ៊ុន Visa ក្នុងការជំរុញវិស័យទេសចរណ៍ និងពន្លឿនបរិវត្តកម្មឌីជីថលនៅក្នុងប្រទេសកម្ពុជា។ តាមរយៈការគាំទ្រដល់អាជីវកម្មដែលជាក្បាលម៉ាស៊ីននៃសេដ្ឋកិច្ចទេសចរណ៍ ឱ្យទទួលបាននូវលទ្ធភាពប្រើប្រាស់ហិរញ្ញប្បទានកាន់តែប្រសើរ បច្ចេកវិទ្យាទូទាត់ឌីជីថល ជំនាញអនុវត្តផ្ទាល់ និងការយល់ដឹងស៊ីជម្រៅពីវិស័យទេសចរណ៍ យើងមានគោលបំណងពង្រឹងសមត្ថភាពប្រកួតប្រជែងនៅទូទាំងខ្សែសង្វាក់តម្លៃនៃវិស័យនេះទាំងមូល។ យើងកំពុងរួមបញ្ចូលគ្នានូវទំនុកចិត្ត និងសន្តិសុខកម្រិតសកលរបស់ Visa ជាមួយនឹងនវានុវត្តន៍របស់កម្ពុជា ដើម្បីជំរុញការអភិវឌ្ឍវិស័យឌីជីថល និងលើកកម្ពស់សក្ដានុពលទេសចរណ៍កម្ពុជា”។

បណ្ឌិត Dmytro Kolechko អគ្គនាយក ធនាគារ វីង បាន មានប្រសាសន៍ថា៖ «វិស័យទេសចរណ៍ គឺជាសសរស្តម្ភសេដ្ឋកិច្ចដ៏សំខាន់មួយរបស់កម្ពុជា ដោយបានបង្កើតប្រាក់ចំណូល ប្រមាណ ៣,៧ ពាន់លានដុល្លារ នៅឆ្នាំ ២០២៥ កើនឡើងប្រមាណ ៣% ធៀបនឹងឆ្នាំមុន ជាមួយការស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិប្រមាណ ៥,៥៧ លាននាក់ ហើយ សហគ្រាសខ្នាតមីក្រូ ខ្នាតតូច និងមធ្យម (MSMEs) ដើរតួនាទីយ៉ាងសំខាន់ក្នុងការ ជំរុញកំណើននេះ»។ លោកបានបន្ថែមថា៖ «Visa គឺជាដៃគូដ៏រឹងមាំរបស់ ធនាគារ វីង តាំងពីឆ្នាំ២០១៨មក ហើយយើងមានមោទនភាពដែលបានសហការជាមួយ Visa ដើម្បីគាំទ្រដល់សហគ្រាសតូច និងមធ្យម តាមរយៈ ដំណោះស្រាយហរិញ្ញប្បទានដែលគាំទ្រដោយអង្គការ Good Return កាតឥណទាន Visa និងការដាក់ឱ្យ ប្រើប្រាស់ម៉ាស៊ីនឆូតកាត របស់ ធនាគារ វីង ដែលធ្វើឱ្យការទូទាត់តាម វីង KHQR និង កាត កាន់តែងាយស្រួល និងរលូន»។ លោកបានបន្តថា៖ «ទន្ទឹមនឹងការគាំទ្រលើចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងឌីជីថលពីមូលនិធិអាស៊ី ដំណោះស្រាយទាំងនេះបានផ្តល់លទ្ធភាពឱ្យសហគ្រិនអាចពង្រឹងប្រតិបត្តិការអាជីវកម្ម និងកសាងភាពធន់ក្នុង រយៈពេលវែង។ យើងបានឃើញលទ្ធផលវិជ្ជមានជាបណ្តើរៗហើយ ហើយយើងនៅតែប្តេជ្ញាចិត្តយ៉ាងមោះមុត ក្នុងការបន្តជំរុញកំណើនវិស័យទេសចរណ៍នៅកម្ពុជាឱ្យកាន់តែរីកចម្រើនឡើង»។
លោក Bénigne du Parc អគ្គនាយក អង្គការ Good Return មានប្រសាសន៍ថា៖ “កម្មវិធីនេះឆ្លុះបញ្ចាំងពី ការប្តេជ្ញាចិត្តរបស់អង្គការ Good Return ក្នុងការធានាថា កំណើននៃវិស័យទេសចរណ៍កម្ពុជា នឹងផ្តល់ឱកាស ពិតប្រាកដសម្រាប់អាជីវកម្មខ្នាតតូច និងអាជីវកម្មដែលដឹកនាំដោយស្ត្រី។ តាមរយៈភាពជាដៃគូជាមួយធនាគារ វីង មូលនិធិអាស៊ី (The Asia Foundation) និងការគាំទ្រពី ក្រុមហ៊ុន Visa តាមរយៈគម្រោង Vee Together យើងកំពុងប្រើប្រាស់យន្តការធានាឥណទានចំគោលដៅ ដើម្បីជួយដល់សហគ្រាសខ្នាតមីក្រូ ខ្នាតតូច និងមធ្យម (MSMEs) ឱ្យទទួលបានហិរញ្ញប្បទាន ដំណោះស្រាយទូទាត់ប្រាក់បែបឌីជីថល និងការចូលរួមឱ្យកាន់តែ ទូលំទូលាយក្នុងសេដ្ឋកិច្ចទេសចរណ៍។ តាមរយៈការជំរុញឱ្យអាជីវកម្មអាចទទួលយកការទូទាត់តាមរយៈកាត អន្តរជាតិ និងការកសាងសមត្ថភាពហិរញ្ញវត្ថុឌីជីថល គំនិតផ្តួចផ្តើមនេះនឹងជួយគាំទ្រដល់ សហគ្រាសខ្នាតមីក្រូ ខ្នាតតូច និងមធ្យម (MSMEs) ដែលដឹកនាំដោយស្ត្រី ព្រមទាំងជួយរក្សាការងារនៅតាមបណ្តាទីក្រុងទេសចរណ៍ សំខាន់ៗផងដែរ។”

លោកស្រី Meloney C. Lindberg តំណាងអង្គការមូលនិធិអាស៊ីប្រចាំកម្ពុជា បានមានប្រសាសន៍ថា៖ “អង្គការ មូលនិធិអាស៊ី មានមោទនកភាពយ៉ាងខ្លាំងក្នុងការសហការជាមួយ ក្រុមហ៊ុន Visa ដើម្បីគាំទ្រដល់សហគ្រិន ក្នុងវិស័យទេសចរណ៍នៅកម្ពុជា តាមរយៈការផ្ដល់នូវជំនាញជាក់ស្តែង និងចំណេះដឹងផ្នែកអាជីវកម្ម ដែលអាច យកទៅអនុវត្តបានយ៉ាងមានប្រសិទ្ធភាព។ គំនិតផ្តួចផ្តើមនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើងក្នុង ការបំពាក់ បំប៉នសមត្ថភាពដល់បុគ្គល និងសហគមន៍ ដើម្បីឱ្យពួកគាត់មានលទ្ធភាពកំណត់អនាគតដោយខ្លួនឯង ព្រមទាំង ចូលរួមចំណែកកសាងសេដ្ឋកិច្ចមួយដែលមានលក្ខណៈបរិយាបន្ន និងត្រៀមលក្ខណៈរួចជាស្រេច សម្រាប់ឌីជីថល ភាវូបនីយកម្មនាពេលអនាគត។ តាមរយៈការពង្រឹងមូលដ្ឋានគ្រឹះនៃការសម្រេចចិត្តតាមបែបឌីជីថល និងផ្អែក លើទិន្នន័យជាក់លាក់ យើងមានគោលបំណងជួយដល់អាជីវកម្មក្នុងស្រុក ដែលភាគច្រើនដឹកនាំដោយស្ត្រី ឱ្យ រីកចម្រើនប្រកបដោយទំនុកចិត្ត និងភាពធន់។
ជំរុញការអភិវឌ្ឍវិស័យឌីជីថល និងលើកកម្ពស់សក្ដានុពលទេសចរណ៍កម្ពុជា
តាមរយៈកម្មវិធី DICE និង Vee Together by Visa សហគ្រាសទេសចរណ៍ខ្នាតតូចអាចធ្វើការទូទាត់ និង ទទួល ប្រាក់ប្រកបដោយសុវត្ថិភាព។ ការណ៍នេះមិនត្រឹមតែជួយកសាងទំនុកចិត្តជាមួយអតិថិជនប៉ុណ្ណោះទេ ប៉ុន្តែថែម ទាំងជំរុញពួកគេឱ្យចូលរួមយ៉ាងពេញលេញក្នុងសេដ្ឋកិច្ចឌីជីថលដែលកំពុងរីកចម្រើនយ៉ាងរហ័សផងដែរ។"

លើសពីនេះ ក្រុមហ៊ុន Visa ក៏បានផ្តល់នូវលទ្ធភាពចូលប្រើប្រាស់ឧបករណ៍សំខាន់ៗដូចជា កម្រងជំនួយអាជីវកម្ម យុទ្ធនាការ “ការចំណាយតូចតាចប្រចាំថ្ងៃ” ដែលសហការជាមួយកម្មវិធីទេសចរណ៍បាគងរបស់ធនាគារជាតិនៃកម្ពុជា ដើម្បីជួយដល់ម្ចាស់អាជីវកម្មខ្នាតតូចអាចភ្ជាប់ទំនាក់ទំនងជាមួយភ្ញៀវទេសចរ បង្កើនប្រភពចំណូល នឹងពង្រឹងសមត្ថភាពប្រកួតប្រជែងនៅលើទីផ្សារឲ្យកាន់តែរឹងមាំផងដែរ។

តាមរយៈការរួមបញ្ចូលនូវជំនាញកម្រិតសកល និងនវានុវត្តន៍ក្នុងស្រុក ក្រុមហ៊ុន Visa និងដៃគូសហការ មានគោលបំណងកសាងវិស័យទេសចរណ៍មួយដែលមានលក្ខណៈបរិយាបន្ន និងធន់ជាងមុន។ កិច្ចខិតខំប្រឹងប្រែងនេះ នឹងជួយគាំទ្រដល់សហគមន៍ បង្កើនសមត្ថភាពអាជីវកម្មខ្នាតតូច និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាប្រកបដោយចីរភាពក្នុងរយៈពេលវែង។
កម្មវិធី Vee Together by Visa គឺជាគំនិតផ្តួចផ្តើមមួយក្នុងចំណោមកម្មវិធីជាច្រើនរបស់ក្រុមហ៊ុន Visa ដែលផ្តោតលើ ផលប៉ះពាល់វិជ្ជមានដល់សង្គម។ ព័ត៌មានលម្អិត សូមចូលទៅកាន់ថ្នាល global social impact landing page និងចុចលើតំណលីង កម្មវិធីជំនាញអាជីវកម្មជាក់ស្តែង សម្រាប់ចំណេះដឹងបន្ថែម។
អំពីក្រុមហ៊ុន Visa
ក្រុមហ៊ុន Visa គឺជាក្រុមហ៊ុននាំមុខគេក្នុងបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈឌីជីថល ដែលជួយសម្រួលដល់ប្រតិបត្តិការរវាងអ្នកប្រើប្រាស់ ពាណិជ្ជករ ស្ថាប័នហិរញ្ញវត្ថុ និងស្ថាប័នរដ្ឋាភិបាលដែលពាក់ព័ន្ធ ច្រើនជាង ២០០ ប្រទេស និង តំបន់ ជារៀងរាល់ឆ្នាំ។ បេសកកម្មរបស់យើងគឺផ្សាភ្ជាប់ពិភពលោកទាំងមូល តាមរយៈការតភ្ជាប់បណ្តាញទូទាត់ប្រាក់ប្រកបដោយភាពច្នៃប្រឌិតថ្មី ងាយស្រួល អាចទុកចិត្តបាន និងមានសុវត្ថិភាពបំផុត ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ អាជីវករ និងសេដ្ឋកិច្ចមានការរីកចម្រើន។ យើងជឿជាក់ថាសេដ្ឋកិច្ចដែលរួមបញ្ចូលមនុស្សគ្រប់រូប នៅគ្រប់តំបន់ នឹងជួយដល់ការអភិវឌ្ឍនៅគ្រប់ទីកន្លែង ហើយយើងមើលឃើញថា នេះគឺជាមូលដ្ឋានគ្រឹះនៃចរន្តសាច់ប្រាក់។ ស្វែងយល់បន្ថែមតាមរយៈ Visa.com ៕
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
កញ្ញា ត្រាង ង្វៀន (Trang Nguyen)
Head of Corporate Communications
Visa Vietnam, Cambodia and Laos
អ៊ីម៉ែល៖ trang.nguyen@visa.com
Tel: +84 909 199 823



