ពន្ធឡានចាប់ផ្តើមប្រមូលហើយ! នេះគឺជា របៀបគណនាពន្ធឡានគ្រប់ប្រភេទ តាមរយៈទូរស័ព្ទដៃ
ធី ស្រីល័ក្ខAUGUST 14 2026956 views

កាលពីកន្លងទៅនេះ​ អគ្គនាយកដ្ឋានពន្ធដារ បានប្រកាសពីការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូនសម្រាប់ឆ្នាំ២០២៦ នឹងត្រូវអនុវត្តចាប់ពីថ្ងៃទី០១​ ខែមិថុនា​ រហូតដល់ ថ្ងៃទី៣០​ ខែវិច្ឆិកា​ ឆ្នាំ២០២៦​ នេះហើយ។ ដូច្នេះម្ចាស់កម្មសិទ្ធិនៃមធ្យោបាយដឹកជញ្ជូន ដែលមានកាតកិច្ចពន្ធលើមធ្យោបាយដឹកជញ្ជូន កុំភ្លេចទៅបង់ពន្ធអោយបានគ្រប់ៗគ្នា។

 

ជាមួយគ្នានោះដែរ អ្នកជាប់ពន្ធក៏អាចធ្វើការគណនាប្រាក់ពន្ធលើមធ្យោបាយដឹកជញ្ជូនដែលត្រូវបង់ដោយងាយស្រួល និងមានភាពត្រឹមត្រូវដោយគ្រាន់តែទាញយកកម្មវិធីទូរស័ព្ទសម្រាប់គណនាប្រាក់ពន្ធលើមធ្យោបាយដឹកជញ្ជូន (GDT Means of Transportation) ដោយឥតគិតថ្លៃពី App Store សម្រាប់ប្រព័ន្ធ iOS និង Play Store សម្រាប់ប្រព័ន្ធ Android ដោយលោកអ្នកត្រូវជ្រើសរើសឱ្យបានត្រឹមត្រូវនូវប្រភេទយានយន្តរបស់ខ្លួន រួចបញ្ចូលនូវព័ត៌មានមួយចំនួន (អាចមើលលើប័ណ្ណសម្គាល់យានយន្ត ឬវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត) រួមមាន៖

 

  • ផ្លូវគោក៖ ត្រូវបញ្ចូលនូវព័ត៌មានពីឆ្នាំផលិត ទំហំស៊ីឡាំង ឬទម្ងន់សរុប ដោយឡែកមធ្យោបាយដឹកជញ្ជូនកែច្នៃត្រូវបានកំណត់ទឹកប្រាក់ពន្ធតាមប្រភេទយានយន្តកែច្នៃនោះ
  • ផ្លូវទឹក ៖ ត្រូវបញ្ចូលនូវព័ត៌មានពីកម្លាំងសេះ ឬទម្ងន់សរុប ឬប្រវែងបណ្តោយនៃជលយាន។
  •  

    គួរជម្រាបថា ពន្ធលើមធ្យោបាយដឹកជញ្ជូន ជាប្រភេទពន្ធប្រចាំឆ្នាំ ដែលម្ចាស់មធ្យោបាយដឹកជញ្ជូនទាំងផ្លូវគោក និងផ្លូវទឹក ដូចជានាវ៉ាល់ សាឡង់ ទូក កាណូត អូប័រ រថយន្ត ក្បាលរថយន្តសណ្តោង រ៉ឺម៉កសណ្តោង ស៊ីមីរ៉ឺម៉កសណ្តោង ទោចក្រយានយន្ត ត្រីចក្រយានយន្ត ត្រាក់ទ័រ និងគ្រឿងយន្តប្រហាក់ប្រហែលជាដើម។ លោកអ្នកអាចបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនបាននៅតាមបណ្តាសាខាពន្ធដារខេត្ត-ខណ្ឌ ឬនៅធនាគារពាណិជ្ជដៃគូរបស់អគ្គនាយកដ្ឋានពន្ធដារដែលមានសាខានៅទូទាំងប្រទេស ឬកាន់តែងាយស្រួលជាងនេះទៀត លោកអ្នកអាចប្រើប្រាស់កម្មវិធីទូរស័ព្ទដៃអ្នកជាប់ពន្ធ (GDT Taxpayer App) ដើម្បីបង់ពន្ធនេះបាន ហើយអ្វីកាន់តែពិសេសបន្ថែមទៀតបន្ទាប់ធ្វើការបង់ប្រាក់ពន្ធរួច ភ្នាក់ងាររបស់អគ្គនាយកដ្ឋានពន្ធដារនឹងដឹកជញ្ជូនលិខិតប័ណ្ណដល់ទីតាំងរបស់លោកអ្នកផងដែរ។

    772927346 1945677546030972 1778481592520758983 N

    Footer Background
    Business Cambodia
    បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
    © 2026 Baksey Media. All Rights Reserved.
    Developed by: Technology Cambodia