កុំភ្លេចទៅបង់ពន្ធ! សល់តែពេល១ខែទៀតប៉ុណ្ណោះ ការបង់ពន្ធ៣ប្រភេទនេះ នឹងត្រូវផុតកំណត់ហើយ
ធី ស្រីល័ក្ខFEBRUARY 26 20269 views

អ្នកជាប់ពន្ធនៅសល់ពេលវេលាប្រមាណ ១ទៀតប៉ុណ្ណោះ ការប្រកាសនិងបង់ពន្ធ៣ប្រភេទដែលមានដូចជាពន្ធលើប្រាក់ចំណូល ពន្ធប៉ាតង់ និងពន្ធលើផ្ទាំងផ្សព្វផ្សាយ ដែលជាប្រភេទពន្ធប្រចាំឆ្នាំ នឹងត្រូវផុតកំណត់ហើយ ខណៈការបង់ប្រាក់ពន្ធគឺចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែមីនា នៃឆ្នាំជាប់ពន្ធនីមួយៗ ដូច្នេះ អ្នកជាប់ពន្ធនៅមានពេលវេលា

 

.ពន្ធប៉ាតង់៖ គឺជាពន្ធប្រចាំឆ្នាំដែលត្រូវបានកំណត់លើសកម្មភាពអាជីវកម្មនីមួយៗរបស់អ្នកជាប់ពន្ធដោយផ្អែកលើប្រភេទអ្នកជាប់ពន្ធនិងកម្រិតផលរបរ ដោយអ្នកជាប់ពន្ធតូចត្រូវបង់ពន្ធប៉ាតង់ប្រចាំឆ្នាំចំនួន ៤០០ ០០០ រៀល អ្នកជាប់ពន្ធមធ្យមត្រូវបង់ពន្ធប៉ាតង់ប្រចាំឆ្នាំចំនួន ១ ២០០ ០០០ រៀល និងអ្នកជាប់ពន្ធធំត្រូវបង់ពន្ធប៉ាតង់ប្រចាំឆ្នាំចំនួន ៣ ០០០ ០០០ រៀល ឬ ៥ ០០០ ០០០ រៀល ចំពោះអ្នកជាប់ពន្ធធំដែលមានផលរបរប្រចាំឆ្នាំលើសពី ១០ ០០០ លានរៀលឡើងទៅ។

 

.ពន្ធលើប្រាក់ចំណូល៖ ជាកាតព្វកិច្ចរបស់បុគ្គលនីវាសនជនចំពោះប្រាក់ចំណូលប្រភពកម្ពុជានិងប្រាក់ចំណូលប្រភពបរទេស និងជាបុគ្គលអនិវាសនជនចំពោះប្រាក់ចំណូលប្រភពពីកម្ពុជា។ ចំពោះមូលដ្ឋាននៃការគិតពន្ធលើប្រាក់ចំណូលនេះ គឺជាប្រាក់ចំណេញប្រចាំឆ្នាំ ដែលកើតចេញពីប្រាក់ចំណូលកាត់កងនូវចំណាយនានាស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារជាធរមានចំពោះបុគ្គលដែលខាតពីសកម្មភាពអាជីវកម្មនិងមិនត្រូវបង់ពន្ធលើប្រាក់ចំណូលនេះនោះទេ ប៉ុន្តែមានកាតព្វកិច្ចដាក់ប្រកាសជាធម្មតា។

.ពន្ធលើផ្ទាំងផ្សព្វផ្សាយ ៖ត្រូវប្រមូលលើបណ្ណ ស្លាក ឬផ្ទាំង ដែលមានគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្មដើម្បីឱ្យអតិថិជនឬសាធារណៈជនបានស្គាល់ពីផលិតផលឬសេវាកម្មរួមមាន ៖ បណ្ណប្រកាសផ្សាយពាណិជ្ជកម្មធ្វើឡើងពីកៅស៊ូ ក្រដាសធម្មតា កំណាត់សំពត់ ឬវត្ថុផ្សេងៗ ស្លាកអាជីវកម្មដ្ឋានសម្រាប់សម្គាល់ឈ្មោះ ទីតាំងទីស្នាក់ការ ការិយាកាល័យ ឬទីកន្លែង ប្រកបអាជីវកម្មនានា និងផ្ទាំងអក្សរឬផ្ទាំងរូបភាពសម្រាប់គោលបំណងពាណិជ្ជកម្ម។

 

គួរជម្រាបថា អ្នកជាប់ពន្ធដែលខកខានមិនបានបំពេញកាតព្វកិច្ចទាន់ពេលវេលា អាចប្រឈមនឹងការទទួលរងនូវទណ្ឌកម្មរដ្ឋបាលស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារជាធរមាន។ អ្នកជាប់ពន្ធ អាចប្រកាសនិងបង់ប្រាក់ពន្ធលើប្រាក់ចំណូល ពន្ធប៉ាតង់ និងពន្ធលើផ្ទាំងផ្សព្វផ្សាយ តាមប្រព័ន្ធអនឡាញ ដោយមិនតម្រូវឱ្យ អ្នកជាប់ពន្ធចំណាយពេលវេលាមកផ្ទាល់នៅរដ្ឋបាលសារពើពន្ធនោះទេ ក្នុងនោះ ពន្ធលើប្រាក់ចំណូល អ្នកជាប់ពន្ធអាចប្រើប្រាស់ប្រព័ន្ធ គ្រប់គ្រងការដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ (Tol e-Filing) សម្រាប់អ្នកជាប់ពន្ធមធ្យមនិងធំ និងកម្មវិធីប្រកាសពន្ធអាជីវកម្ម សម្រាប់អ្នកជាប់ពន្ធតូច (GDT Tax Prefiling App)។ ពន្ធប៉ាតង់ អ្នកជាប់ពន្ធអាចប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងបង់ប្រាក់ពន្ធតាមអនឡាញ (e-Payment) ព្រមទាំងអាចបោះពុម្ពបណ្ណពន្ធប៉ាតង់បានដោយខ្លួនឯង ដោយឡែក ពន្ធលើផ្ទាំងផ្សព្វផ្សាយ អ្នកជាប់ពន្ធអាចប្រកាសនិង បង់ប្រាក់ពន្ធបានតាមកម្មវិធីទូរស័ព្ទដៃអ្នកជាប់ពន្ធ (GDT Taxpayer App)

១៣១៤

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia