ប្រយ័.ត្ន! អគ្គនាយកដ្ឋានពន្ធដារ ហាមអ្នកជាប់ពន្ធទាំងអស់កុំធ្វើរឿង ១៣ចំណុចនេះ
ធី ស្រីល័ក្ខJANUARY 12 202650 views

ការដាក់ពិន័យទោសទណ្ឌ គឺជាវិធានការចាំបាច់មួយដើម្បីជំរុញការអនុវត្តកាតព្វកិច្ចនិងលើកកម្ពស់អនុលោមភាពសារពើពន្ធ ក្នុងនោះ មាត្រា២២៥ នៃច្បាប់ស្តីពីសារពើពន្ធបានកំណត់ ១៣ចំណុចដែលត្រូវបានចាត់ទុកជាអំពើរាំងស្ទះដល់ការអនុវត្តបទប្បញ្ញត្តិស្តីពីពន្ធដារចំណុចទាំងនោះរួមមាន៖

១. ការមិនបានចុះបញ្ជីនៅរដ្ឋបាលសារពើពន្ធ ស្របតាមការកំណត់របស់ច្បាប់ស្តីពីសារពើពន្ធនិងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងៗទៀត

 

២. ការមិនបានជូនដំណឹងទៅរដ្ឋបាលសារពើពន្ធអំពីការផ្លាស់ប្តូរព័ត៌មាននៃការចុះបញ្ជី

 

៣. ការមិនបានដាក់លិខិតប្រកាសសារពើពន្ធ

 

៤. ការមិនបានប្រើប្រាស់ប្រព័ន្ធកត់ត្រាដែលកំណត់ដោយរដ្ឋបាលសារពើពន្ធ

 

៥. ការមិនបានចេញវិក្កយបត

 

៦. ការមិនផ្តល់ព័ត៌មាន ឬមិនបានបញ្ជូនរបាយការណ៍តាមការស្នើសុំ

 

៧. ការមិនអនុញ្ញាតឱ្យរដ្ឋបាលសារពើពន្ធធ្វើការពិនិត្យបញ្ជីកាគណនេយ្យឬឯកសារផ្សេងៗ

 

៨. ការមិនបានរក្សាបញ្ជីកាគណនេយ្យនិងឯកសារផ្សេងៗទៀត

 

៩. ការព្យាយាមរារាំងការកំណត់និងការប្រមូលពន្ធ

 

១០. ការកសាងឬផ្តល់នូវកំណត់ត្រា ឯកសារ របាយការណ៍ ឬព័ត៌មានក្លែងបន្លំ

 

១១. ការលាក់ទុកឬបំផ្លាញចោលដោយចេតនានូវបញ្ចិកាគណនេយ្យ កំណត់ត្រា ឯកសារ របាយការណ៍ ឬព័ត៌មានផ្សេងៗ

 

១២. ការចេញវិក្កយបត្រក្លែងបន្លំ

 

១៣. ការមិនអនុញ្ញាតឱ្យរដ្ឋបាលសារពើពន្ធចូលគ្រឹះស្ថានអាជីវកម្មដើម្បីកំណត់និងប្រមូលពន្ធ៕

A8b0b599 A063 4687 B97e 6227cafd1766

A941be89 Fe3a 41ee 9c49 4f394e7120ae

គួរជម្រាបថា បុគ្គលដែលបានប្រព្រឹត្តអំពើរាំងស្ទះដល់ការអនុវត្តបទប្បញ្ញត្តិស្តីពីពន្ធដារទាំង ១៣ ចំណុចខាងលើ នឹងត្រូវទទួលការផាកពិន័យជាប្រាក់ពី ៥ ០០០ ០០០ (ប្រាំលាន)រៀល ដល់ ១០ ០០០ ០០០(ដប់លាន)រៀល តាមមាត្រា២៣៥ នៃច្បាប់ស្តីពីសារពើពន្ធ ដោយមិនទាន់គិតពីទោសព្រហ្មទណ្ឌផ្សេងទៀត៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia