កុំភ្លេចទៅបង់ពន្ធ! ពន្ធដារ បញ្ជាក់ថ្ងៃផុតកំណត់បង់ពន្ធយានយន្តគ្រប់ប្រភេទ សម្រាប់ឆ្នាំ២០២៦ ហើយ
ធី ស្រីល័ក្ខJULY 15 20262.8 K views

នៅសល់តែប៉ុន្មានខែទៀតប៉ុណ្ណោះការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ ២០២៦ នឹងត្រូវផុតកំណត់ ហេតុនេះម្ចាស់យានយន្តទាំងអស់ដែលមិនទាន់បានបង់ពន្ធសូមរួសរាន់ដាក់លិខិតប្រកាសពន្ធឱ្យបានទាន់ពេលវេលាដើម្បីចៀសវាងការទទួលទោសទណ្ឌ។

 

ជាក់ស្តែង យោងតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ កន្លងទៅបានឱ្យដឹងថា អគ្គនាយកដ្ឋានពន្ធដារសង្កេតឃើញថា ម្ចាស់យានយន្តភាគច្រើនបានប្រកាសបង់ពន្ធរួចរាល់ហើយ ខណៈដែលម្ចាស់យានយន្តមួយចំនួនទៀតនៅមិនទាន់បានបង់ពន្ធប្រភេទនេះនៅឡើយ។ ក្នុងន័យនេះអគ្គនាយកដ្ឋានពន្ធដារសូមក្រើនរំលឹកដល់ម្ចាស់យានយន្តទាំងអស់ដែលមិនទាន់បានបំពេញកាត្វកិច្ចបង់ពន្ធ មេត្តារួសរាន់អញ្ជើញមកដាក់លិខិតប្រកាសបង់ពន្ធឱ្យបានទាន់ពេលវេលា ត្រឹមថ្ងៃទី៣០​ ខែវិច្ឆិកា​ ឆ្នាំ២០២៦។

 

ដោយឡែកចំពោះ យានយន្តដែលជាកម្មសិទ្ធិរបស់ស្ថានទូត ឬស្ថានកុងស៊ុលបរទេស អង្គការអន្តរជាតិ  ឬទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលនានា ត្រូវស្នើរសុំមកអគ្គនាយកដ្ឋានពន្ធដារ ដើម្បីទទួលបាននូវលតបត្របង់ពន្ធ(ជាបន្ទុករបស់រដ្ឋ)។ចំពោះយានយន្តរបស់ក្រសួង ស្ថាប័ន ឬអង្គភាពដែលត្រូវទទួលបានលតាបត្រលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទ(ពន្ធជាបន្ទុករបស់រដ្ឋឬបង់តាមអាណត្តិបើកប្រាក់) ត្រូវភ្ជាប់មកជាមួយនូវបញ្ជីសារពើភណ្ឌយាយយន្តទ្រព្យសម្បតិ្តរដ្ឋ ដែលបានចុះបញ្ជីនៅអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើពន្ធនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

E535210d 0f70 44f3 8b16 956c4a09501e.jpg2500ce2b Ba85 4b96 B544 F055a3a5d8b5.jpg

ក្នុងករណីខកខានមិនបានបង់ពន្ធទាន់ពេលវេលាកំណត់ខាងលើ ម្ចាស់យានយន្តនឹងត្រូវរងនូវទោសទណ្ឌតាមច្បាប់ស្តីពីសារពើពន្ធជាធរមាន។អគ្គនាយកដ្ឋានពន្ធដារនឹងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ជាពិសេសនគរបាលចរាចរណ៍ និងកងរាជអាវុធហត្ថ ដើម្បីចុះត្រួតពិនិត្យការអនុវត្តប្រមូលពន្ធនេះនៅតាមដងផ្លូវនានា បន្ទាប់ពីបិទបញ្ចប់ការប្រមូលពន្ធនៅថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២៦៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia