យោងតាមសេចក្តីប្រកាសរបស់អគ្គនាយកដ្ឋានពន្ធដារ បានប្រកាសថាការដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ សម្រាប់ឆ្នាំជាប់ពន្ធ ២០២៥ នឹងត្រូវផុតកំណត់ចុងខែមីនានេះហើយ ដូច្នេះសម្រាប់ម្ចាស់សហគ្រាសដែលជាអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសទាំងអស់ជ្រាបអំពីកាតព្វកិច្ចនិងកាលបរិច្ឆេទកំណត់ដាក់លិខិតប្រកាសពន្ធនិងបង់ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ២០២៥ ផងដែរ។
នៅក្នុងសេចក្តីប្រកាសដដែលបានឱ្យដឹងបន្តថា គិតត្រឹមរយៈពេលនេះ អគ្គនាយកដ្ឋានពន្ធដារសង្កេតឃើញថា មានសហគ្រាសមួយចំនួនបានបំពេញកាតព្វកិច្ចរួចរាល់ហើយ ប៉ុន្តែនៅមានសហគ្រាសមួយចំនួនទៀត មិនទាន់បានបំពេញកាតព្វកិច្ចនៅឡើយ។
ក្នុងន័យនេះ អគ្គនាយកដ្ឋានពន្ធដារសូមក្រើនរំលឹកនិងបញ្ជាក់ជូនថា ចំពោះការខកខាននិងមិនបានដាក់លិខិតប្រកាសនិងបង់ពន្ធលើប្រាក់ចំណូលជូនរដ្ឋបាលសារពើពន្ធបានទាន់ពេលកំណត់ លោក-លោកស្រីត្រូវទទួលរងនូវទណ្ឌកម្មរដ្ឋបាល ដូចមានចែងក្នុងច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារជាធរមាន។
គួរជម្រាបថា ដើម្បីចៀសវាងការទទួលរងនូវទណ្ឌកម្ម រដ្ឋបាលនានាដូចបានរៀបរាប់ខាងលើ សូមលោក-លោកស្រី មេត្តារួសរាន់បំពេញកាតព្វកិច្ចដាក់លិខិតប្រកាសនិងបង់ ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ២០២៥ យ៉ាងយឺតបំផុតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦។
បងប្អូនអាចដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំតាមប្រព័ន្ធអនឡាញ លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រច (Tax on Income-ToI E-Filing) តាម សេចក្តីណែនាំលេខ ៣១៤០ អពដ ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១៕



