អាមេរិកហាមមិនពលរដ្ឋមកពីប្រទេស១២នេះ មិនឱ្យជា.ន់ទឹកដីអាមេរិកទេ ខណៈប្រទេសទាំងនេះបើចង់ទៅត្រូវតម្កល់លុយសិន
ធី ស្រីល័ក្ខOCTOBER 3 20251.2 K views

កាលពីថ្មីៗនេះកន្លងទៅនេះ លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានប្រកាសហាមមិនឱ្យជនជាតិចំនួន១២ប្រទេសមិនឱ្យជាន់ទឹកដីសហរដ្ឋអាមេរិកជាដាច់ខាត ដោយនៅក្នុងនោះក៏មានប្រទេសចំនួន២បន្ថែមទៀត បើចង់ទៅសហរដ្ឋអាមេរិកត្រូវតែតម្កល់លុយចំនួន ១ម៉ឺន៥ពាន់ដុល្លារសិនទើបឱ្យចូល។

 

ជាក់ស្តែង បើយោងតាមការចុះផ្សាយដោយសារព័ត៌មាន NBC បានឱ្យដឹងថា ចំពោះប្រទេសចំនួន១២ ដែលនឹងត្រូវបានហាមមិនឱ្យចូលទៅទឹកដីអាមេរិករួមមាន៖ អាហ្វហ្គានីស្ថាន ភូមា ឆាដ អេកហ្វាទ័រហ្គីណេ អេរីទ្រា ហៃទី លីប៊ី ស៊ូដង់ យេម៉ែន សូម៉ាលី និងសាធារណរដ្ឋកុងហ្គោ។ ចំពោះមូលហេតុដែលនាំឱ្យប្រធានាធិបតី Donald Trump ធ្វើសកម្មភាពនេះឡើងមក ព្រោះដើម្បីការពារសន្តិសុខជាតិ ផលប្រយោជន៍របស់សហរដ្ឋអាមេរិក សុវត្ថិភាពសាធារណៈនិងប្រជាជនរបស់ខ្លួន។

 

ជាមួយគ្នានោះដែរ បើយោងតាមការចុះផ្សាយដោយ Aljazeera បានឱ្យដឹងបន្ថែមទៀតថា អាមេរិកក៏ទើបតែចេញគោលនយោបាយថ្មីដែលតម្រូវឱ្យប្រជាជននៃប្រទេសចំនួន២ រួមមាន ប្រទេសហ្សំប៊ីនិងប្រទេសម៉ាឡាវី បើចង់ទៅចូលលេងសហរដ្ឋអាមេរិកត្រូវតែមានបណ្ណធានាហិរញ្ញវត្ថុឬតម្កល់លុយចំនួន ១៥,០០០ដុល្លារដើម្បីអាចមានសិទ្ធិទៅលេងសហរដ្ឋអាមេរិកដោយស្របច្បាប់។

42

នៅក្នុងនោះដែរ សម្រាប់មូលហេតុដែលប្រធានាធិបតី Donald Trump ធ្វើបែបនេះដោយសារតែ ប្រទេសនៅទ្វីបអាហ្រ្វិកទាំង២ខាងលើនេះ គឺមានអត្រាប្រជាជនបានចូលមកស្នាក់នៅសហរដ្ឋអាមេរិកគឺលើសថ្ងៃកំណត់ខ្ពស់បំផុត។ ដូច្នេះហើយ ដើម្បីកាត់បន្ថយការស្នាក់នៅលើសពេលកំណត់ គោលនការណ៍នេះនឹងត្រូវបានអនុវត្តណ៍ជាផ្លូវការចាប់ពីពេលនេះទៅហើយសម្រាប់អ្នកដែលគោរពតាមច្បាប់ទិដ្ឋាការ(Visa) នឹងទទួលបានលុយតម្កល់ត្រឡប់មកវិញទាំងអស់។

 

សូមរំលឹកផងដែរថា កាលពីឆ្នាំ២០១៧ កន្លងទៅនេះ នៅអាណត្តិលើកទី១ ដែលលោកប្រធានាធិបតីអាមេរិក Donald Trump ក៏ធ្លាប់បានចេញបទបញ្ជាប្រតិបត្តិហាមឃាត់ការធ្វើដំណើរចូលដីអាមេរិកទៅលើពលរដ្ឋនៃប្រទេសចំនួន៧ រួមមានដូចជា៖ អ៊ីរ៉ង់ អ៊ីរ៉ាក់ លីប៊ី សូម៉ាលី ស៊ូដង់ ស៊ីរី និងយេម៉ែន៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia