អង្ករខ្មែរឡើងកូដ! ក្រុមហ៊ុនខ្មែរ ២ ទទួលបានឱកាសនាំចេញអង្ករទៅប្រទេសអ្នកមាន អាមេរិកនិងន័រវេសជាលើកដំបូង
Sambat SokhlangFEBRUARY 27 2024421 views

អង្ករខ្មែរកាន់តែមានទីផ្សារជាងមុនបន្ទាប់ពីក្រុមហ៊ុននាំចេញអង្ករធំពីរបស់កម្ពុជាទទួលបានឱកាសក្នុងការនាំចេញអង្កររបស់ខ្លួនទៅលក់ឱ្យប្រទេសអ្នកមាន អាមេរិក និង ប្រទេសន័រវេស ជាផ្លូវការក្រោយមានការខិតខំស្វះស្វែងអស់រយៈពេលយ៉ាងយូរ។

 

417426330 10160844794606321 5825569956774655918 N (1)

 

យោងតាមការឱ្យដឹងរបស់ សហព័ន្ធស្រូវអង្ករកម្ពុជា បានបង្ហាញថា ក្រុមហ៊ុននាំចេញអង្ករខ្មែរដែលទទួលបានឱកាសក្នុងការនាំចេញអង្ករទៅលក់នៅប្រទេសអ្នកមានទាំងពីរខាងលើនោះរួមមាន ៖

  • ក្រុមហ៊ុន Amrun Rice (Cambodia) Co., Ltd បាននាំចេញអង្ករប្រភេទវិញ្ញតកម្ម (ម្លិះអង្គរ) ម៉ាក Amru Fresh ទៅទីផ្សារអហរដ្ឋអាមេរិក
  • ក្រុមហ៊ុន Kompong Thom Rice Mill limited មួយទៀតបានចូលអង្ករប្រភេទពូជផ្ការំដួល លក់លើទឹកដី ប្រទេសន័រវេស។

 

417549201 10160844794446321 7545867698298822933 N

 

យ៉ាងណាមិញ តាមរយៈលទ្ធផលថ្មីនេះបានបង្ហាញឱ្យឃើញថានេះជាផ្លូវថ្មីមួយដែលជួយឱ្យអង្ករខ្មែរអាចរកទីផ្សារនាំចេញអង្ករបានកាន់តែច្រើនបន្ថែមទៀត និងអាចរកចំណូលចូលជាតិកាន់តែច្រើន ខណៈ ត្រឹមរយៈពេលមួយខែដើមឆ្នាំ ២០២៤ កម្ពុជាបាននាំចេញអង្ករចំនួន ៤៦,២២១ តោន គិតជាទឹកប្រាក់ចំនួន ៣២.៦២ លានដុល្លារសហរដ្ឋអាមេរិក។

 

428666969 778458167640529 587351804079762537 N

 

គួរបញ្ជាក់ផងដែរ យោងតាមការចេញផ្សាយរបស់ Seasia Stats កាលពីពេលថ្មីៗកន្លងទៅបានឱ្យដឹងថា កម្ពុជាបានជាប់ឈ្មោះក្លាយជាប្រទេសឈរនៅលេខរៀងទី ១០ នៅពិភពលោក ជាប្រទេសដែលផលិតស្រូវ និង កែច្នៃអង្ករបានបានច្រើនបំផុត ជិត ៦លានតោន ក្នុងមួយឆ្នាំដែរ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia