ចង់ទៅអាមេរិកទេ? ស្ថានទូត ប្រកាសបើកវគ្គខ្លីនៅអាមេរិក មិនគិតថ្លៃ ចំនួន៥សប្តាហ៍ ដល់មនុស្ស ២ក្រុមនេះ
ធី ស្រីល័ក្ខJANUARY 13 20262.3 K views

នេះគឺជាឱកាសល្អមួយសម្រាប់លោក-លោកស្រី ដែលចង់ទៅពង្រឹងអង់គ្លេសបន្ថែម ខណៈស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាបានបើកកម្មវិធីផ្លាស់ប្តូរការសិក្សា SUSI សម្រាប់គ្រូបង្រៀន និងអ្នកធ្វើការក្នុងវិស័យអប់រំ ដែលមានអាយុចន្លោះចាប់ពី៣០ឆ្នាំ ដល់៥០ឆ្នាំ ​ដាក់ពាក្យចូលរួមកម្មវិធី ផ្លាស់ប្តូរការសិក្សារយៈពេល ៥សប្តាហ៍ទៅកាន់សហរដ្ឋអាមេរិក។​

 

ដូច្នេះកុំឱ្យឱកាសដ៏ល្អនេះកន្លងផុតទៅឱ្យសោះ ក្នុងការចូលរួមក្នុងកម្មវិធីផ្លាស់ប្តូរការសិក្សាដ៏មានកិត្តិយសរយៈពេល៥សប្តាហ៍នៅសហរដ្ឋអាមេរិក ក្នុងអំឡុងរដូវក្តៅឆ្នាំ ២០២៦។ នេះគឺជាឱកាសដ៏វិសេសវិសាលសម្រាប់គ្រូបង្រៀន និងអ្នកធ្វើការក្នុងវិស័យអប់រំកម្រិតមធ្យមសិក្សា ដើម្បីជ្រាបឱ្យកាន់តែច្បាស់អំពីសង្គម វប្បធម៌ និងស្ថាប័នរបស់សហរដ្ឋអាមេរិក ព្រមទាំងបានស្វែងយល់ និងដកស្រង់បទពិសោធន៍ពីសហការីជាអ្នកអប់រំមកពីជុំវិញពិភពលោកផងដែរ។

 

ដោយឡែក ចំពោះថ្ងៃផុតកំណត់សម្រាប់ការដាក់ពាក្យគឺថ្ងៃទី ១៦ ខែ មករា ឆ្នាំ ២០២៦ខាងមុខនេះ។ សម្រាប់ព័ត៌មានលម្អិតអំពីលក្ខខណ្ឌជ្រើសរើស និងរបៀបដាក់ពាក្យ សូមចូលទៅកាន់គេហទំព័រស្ថានទូត៖ https://kh.usembassy.gov/susi-secondary-school-educators.../

67

គួរជម្រាបថា កម្មវិធី SUSIs គឺរៀបចំដោយមានគោលបំណងផ្តល់ឱកាសឱ្យអ្នកអប់រំ និងអ្នកគ្រប់គ្រងវិទ្យាល័យបរទេសយល់ដឹងកាន់តែស៊ីជម្រៅអំពីសង្គម វប្បធម៌ តម្លៃ និងស្ថាប័នរបស់សហរដ្ឋអាមេរិក។ គោលដៅចុងក្រោយរបស់វិទ្យាស្ថានគឺដើម្បីពង្រឹងកម្មវិធីសិក្សា និងបង្កើនគុណភាពនៃការបង្រៀនអំពីសហរដ្ឋអាមេរិកនៅក្នុងសាលាមធ្យមសិក្សា និងស្ថាប័នសិក្សាផ្សេងទៀតនៅបរទេសផងដែរ៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia