សង្រ្គាមពន្ធផ្ទុះឡើងវិញ! អាមេរិកព្រមានដាក់ពន្ធ១០០%ទៅលើប្រទេសនៅអាស៊ី២នេះ!
Toeuy HongSEPTEMBER 17 20264 views

ការដាក់ពន្ធគឺនៅតែជាទណ្ឌកម្មមួយដែលសហរដ្ឋអាមេរិកនៅតែប្រើដើម្បីដាក់សម្ពាធនៅលើប្រទេសណាមួយហើយកាលពីពេលថ្មីៗនេះ សហេដ្ឋអាមេរិកបានព្រមានដាក់ពន្ធរហូតដល់១០០%ទៅលើប្រទេសចិននិងឥណ្ឌាផងដែរ។

 

បើយោងតាមការចុះផ្សាយរបស់ BBC បានឲ្យដឹងថាប្រទេសឥណ្ឌានិងប្រទេសចិនស្ថិតនៅក្នុងបញ្ជីដែលអាមេរិកគ្រោងដំឡើងពន្ធនាំចូលរហូតដល់១០០%។ ហើយហេតុផលដែលប្រទេសទាំង២នេះប្រឈមនឹងការដំឡើងពន្ធ១០០%គឺដោយសារតែចិននិងឥណ្ឌាគឺជាប្រទេសដែលទិញប្រេងពីប្រទេសរុស្ស៊ីច្រើនជាគេ។

 

តាំងពីសង្រ្គាមរវាងរុស្ស៊ីនិងអ៊ុយក្រែនមកអាមេរិកបានដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ីក៏ព្រមានដាក់ទណ្ឌកម្មលើប្រទេសណាដែលទិញប្រេងពីរុស្ស៊ីព្រោះការទិញប្រេងពីរុស្ស៊ីគឺប្រៀបដូចជាឧបត្ថម្ភឲ្យរុស្ស៊ីមានលុយក្នុងការបន្តសង្រ្គាមជាមួយអ៊ុយក្រែន។

 

ជាក់ស្ដែងប្រទេសចិនគឺជាអ្នកទិញប្រេងពីរុស្ស៊ីច្រើនបំផុតនៃប្រេងសរុបដែលរុស្ស៊ីបាននាំចេញលក់។ ចំណែកប្រទេសឥណ្ឌាជាអ្នកទិញប្រេងពីរុស្ស៊ីប្រមាណ៣៧%នៃប្រេងសរុបដែលរុស្ស៊ីនាំចេញលក់។

 

គួរបញ្ជាក់ផងដែរថាក្រៅពីការព្រមានដាក់ពន្ធ១០០%លើប្រទេសចិននិងឥណ្ឌា សហរដ្ឋអាមេរិកតាមរយៈលោក Donald Trump បានព្រមានដាក់ពន្ធលើសហភាពអឺរ៉ុបផងដែរក្រោមហេតុផលសហភាពអឺរ៉ុបបើកទ្វារឲ្យប្រទេសកាណាដាក្លាយជាសមាជិត 27-member Bloc៕ 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia