លេងមែនទែន! អាមេរិកព្រមានថា នឹងដាក់ទណ្ឌកម្មលើធនាគារដ៏ធំបំផុតមួយនៅសប្ដាហ៍នេះ
Toeuy HongSEPTEMBER 14 20264.4 K views

កាលពីថ្ងៃសុក្រសប្ដាហ៍មុន សហរដ្ឋអាមេរិកបានព្រមានថានឹងធ្វើការដាក់ទណ្ឌកម្មទៅលើធនាគារដ៏ធំបំផុតមួយដែលជាផ្នែកមួយនៃយុទ្ធសាស្រ្តប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ខណៈសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់កំពុងតែមានភាពតានតឹងដាក់គ្នានៅឡើយ។

 

បើយោងតាមការចុះផ្សាយរបស់ CNBC លោក Scott Bessent រដ្ឋលេខាធិការនៃរតនាគាររបស់សហរដ្ឋអាមេរិកបានឲ្យដឹងថា” ធនាគារដ៏ធំមួយនឹងត្រូវបានដាក់ទណ្ឌកម្មនៅថ្ងៃច័ន្ទសប្ដាហ៍នេះ”។ លោកបានបន្តទៀតថាអាមេរិកនឹងដាក់ទណ្ឌកម្មលើធនាគារធំមួយដើម្បីជាការគោរពដល់ព្រឹត្តិការណ៍យន្តហោះបុកអគារពាណិជ្ជកម្មពិភពលោកកាលពីថ្ងៃទី១១ខែកញ្ញាឆ្នាំ២០០១។

 

ចំពោះការព្រមានដាក់ទណ្ឌកម្មធនាគារធំនេះ អាមេរិកមិនបានបង្ហើបឈ្មោះធនាគារដែលខ្លួននឹងដាក់ទណ្ឌកម្មនោះទេ ហើយក៏មិនបានបង្ហាញថាធនាគាររបស់ប្រទេសណានោះដែរ។

 

ការព្រមាននេះបានធ្វើឡើងបន្ទាប់ពីរដ្ឋាបាលលោក Donald Trump បានដាក់ទណ្ឌកម្មទៅលើធនាគាររបស់អារ៉ាប់រួមដែលជាសាខាធំបំផុតទី២នៅប្រទេសអេហ្ស៊ីបដោយជឿថាធនាគារនេះបានផ្ដល់ប្រាក់ឧបត្ថម្ភដល់អ៊ីរ៉ង់ប្រមាណជា១.៨ពាន់លានដុល្លារ។

 

គួរបញ្ជាក់ផងដែរថាតាំងពីកើតមានសង្រ្គាមជាមួយអ៊ីរ៉ង់កាលពីខែកុម្ភៈឆ្នាំ២០២៦ សហរដ្ឋអាមេរិកបានព្យាយាមគ្រប់មធ្យោបាយក្នុងការក្នុងការប្រឆាំនឹងអ៊ីរ៉ង់ដោយក្នុងនោះក៏មានការដាក់ទណ្ឌផ្នែកសេដ្ឋកិច្ចទៅលើប្រទេសអ៊ីរ៉ង់ផងដែរ៕  

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia