បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnamnews បានឲ្យដឹងនាយកដ្ឋានពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកបានធ្វើការដំឡើងពន្ធប្រឆាំងការលក់បង្ខូចតម្លៃទៅលើក្រុមហ៊ុនវៀតណាមមួយចំនួនដែលនាំចូលត្រីប៉ាងហ្គាស៊ីសនិងត្រីបាសា។
ក្នុងការដំឡើងពន្ធនេះ នាយកដ្ឋានពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកបានធ្វើការដំឡើងពន្ធទៅលើក្រុមហ៊ុននាំរបស់វៀតណាមដែលបាននាំចូលត្រីប្រភេទខាងលើទៅកាន់ទីផ្សារសហរដ្ឋអាមេរិក។ ក្នុងនោះដែរក្រុមហ៊ុនBien Seafood Co ដំឡើង១ដុល្លារក្នុង១គីឡូដោយពន្ធកើនឡើងដល់២៤៥%។
ក្រុមហ៊ុន NTSF Seafoods JSC ត្រូវប្រឈមនឹងការដំឡើងពី០.០៧ដុល្លារក្នុងមួយគីឡូដល់០.៣៨ដុល្លារក្នុងមួយគីឡូដោយពន្ធឡើងដល់ជាង៤៤០%។
ចំណែកក្រុមហ៊ុន Can Tho Import-Export Seafood (CASEAMEX) និង Nam Viet Corporation (NAVICO) ត្រូវដំឡើងពី០.២៣ដុល្លារក្នុងមួយគីឡូមក០.៨៤ដុល្លារក្នុងមួយគីឡូពន្ធឡើងដល់២៦៥%។
លោកស្រី Lê Hằng រដ្ឋលេខាធីការនៃសមាគមន៍អ្នកផលិតនិងនាំចេញអាហារសមុទ្ររបស់វៀតណាមបានឲ្យដឹងថាការដំឡើងពន្ធនាំចូលត្រីទាំងនេះទៅលើក្រុមហ៊ុននាំចូលត្រីពីវៀតណាមទៅទីផ្សារអាមេរិកគឺបានដាក់សម្ពាធយ៉ាងខ្លាំងទៅលើក្រុមហ៊ុននាំចូលរបស់វៀតណាមខណៈការបង់ពន្ធនាំចូលបានខ្ពស់ស្រាប់ទៅហើយ៕


