នៅពេលនេះតម្លៃប្រេងទូទាំងពិភពលោកចាប់ផ្ដើមឡើងថ្លៃយ៉ាងគំហុកខណៈបញ្ហាសង្រ្គាមរវាងប្រទេសអ៊ីរ៉ង់និអ៊ីស្រអែលបន្តអូសបន្លាយជិត១០ថ្ងៃដែលធ្វើឲ្យមានការរំខានដល់ការផ្គត់ផ្គង់ប្រេងទូទាំងពិភពលោកនិងរុញតម្លៃប្រេងឲ្យកាន់តែឡើងគំហុកខ្លាំង។
ជុំវិញតម្លៃប្រេងឡើងថ្លៃ បើយោងតាមការចុះផ្សាយរបស់ CNBC លោក Chris Wright រដ្ឋមន្តីក្រសួងថាមពលរបស់សហរដ្ឋអាមេរិកបានលើកឡើងថាតម្លៃប្រឹងនឹងចាប់ផ្ដើមធ្លាក់ចុះវិញនៅពេលអាមេរិកបំផ្លាញសមត្ថភាពរបស់អ៊ឺរ៉ង់ដែលកំពុងវាយប្រហារនាវាដឹកប្រេងនៅច្រកសមុត្រ Hormuz នៃតំបន់មជ្ឈិមបូព៌ា។
លោកបានឲ្យដឹងទៀតថា ការរំខាននៃការផ្គត់ផ្ទង់ប្រេងគឺតែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះមិនដល់រាប់ខែនោះទេ។ ត្រង់នេះលោកបានបញ្ជាក់ថា ពេលនេះសហរដ្ឋអាមេរិកកំពុងដុតដៃដុតជើងក្នុងការការពារនិងស្ទាក់ចាប់មីស៊ីលរបស់អ៊ីរ៉ង់ដែលកំពុងវាយប្រហារនៅច្រកសមុទ្រHormuz។ ដូច្នេះការដឹកនាំជញ្ជូនប្រេងតាមច្រកHormuz នឹងអាចដឹកជញ្ជូនប្រេងដោយសេរីសម្រាប់ផ្ទត់ផ្គង់ទីផ្សារពិភពលោក។
លោក Chris Wright បានបញ្ជាក់ថា” យើងជឿជាក់ថាតម្លៃប្រេងឡើងថ្លៃតែបន្តិចបន្តួចប៉ុណ្ណោះតែពិភពលោកនឹងទទួលបានតម្លៃប្រេងដែលធ្លាប់មានពីមុនបន្ទាប់ពីអ៊ីរ៉ង់ចុះខ្សោយ លែងបង្កការរំខានពេលអាមេរិកចាប់ផ្ដើមវាយការពារច្រកHormuz ដែលជាច្រកដឹកប្រេងដ៏សំខាន់របស់ពិភពលោក”៕


